March 15, 2019
សមិទ្ធផល នានា រួមមាន​ព្រះចេតីយ​ធំ ផ្លូវបេតុង​ចំនួន​បីខ្សែ រូបសំណាក់​កបិល​មហាព្រហ្ម រូប​សំណាក់​ព្រះពិស្ណុការ ស្តេច​ក្រុងពាលី ព្រះបាទយាម​ទិសទាំងបួន ដំរីឆ្មាំទ្វារ ផ្ទះអ្នកតា បង្គោលភ្លើង របងវត្ត តូបទេវតា រូបព្រះបដិមារ ឥដ្ឋកន្សែង​ខឿនព្រះវិហារ ក្នុង​វត្ត​ពោធិសាល ហៅវត្តអំពិល​ ស្ថិត​នៅឃុំប៉ឺស២​  ស្រុកក្រូចឆ្មារ​ ខេត្តត្បូងឃ្មុំ​ ត្រូវ​បាន​ដាក់សម្ពោធ​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម​ ជា​ សុផារ៉ា​ ឧបនាយក​រដ្ឋមន្រ្តី​​ រដ្ឋមន្ត្រី​​ក្រសួង​​រៀប​ចំ​ដែនដី​ នគរូប​នីយកម្ម​ និងសំណង់​ និង​ជាតំណាង​ដ៏​ខ្ពង់ខ្ពស់​​សម្តេច​​អគ្គមហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន ​ នាយក​​រដ្ឋមន្ត្រី​​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា​ និង​​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ​ ប៊ុន​រ៉ានី​ ហ៊ុន​សែន​ ​ នៅថ្ងៃសុក្រ​ ១០កើត​ ខែផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី​ ១៥​ ខែមីនា​ ឆ្នាំ​ ២០១៩​។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋនៅឃុំប៉ឺស២។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានឧទ្ទិសកុសលដែលបានមកពីការឆ្លងសមិទ្ធផលនានានៅក្នុងវត្តពោធិសាល ហៅវត្តអំពិលនៅពេលនេះ ដល់វិស័យពុទ្ធសាសនា និងសូមប្រគេនកុសលផលបុណ្យដល់ព្រះគ្រូចៅអធិការមុនៗ ដែលបានលះបង់ពេលវេលាជាច្រើនសម្រាប់កសាងទីវត្តអារាមនេះតាំងពីឆ្នាំ១៩៣០ និងជូនកុសលផលបុណ្យដល់សប្បុរសជនទីជិតឆ្ងាយជួបតែសេចក្ដីសុខចម្រើនគ្រប់ពេលវេលា។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានថ្លែងអំណគុណដល់ប្រជាពលរដ្ឋនៅក្នុងឃុំប៉ឺស២ទាំងមូល ព្រះតេជគុណ ព្រោះអនុគុណ ព្រះគ្រូចៅអធិការវត្តពោធិសាល លោកនាយក លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលបានបន្តការជឿជាក់លើរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោនាយករដ្ឋមន្រ្តី ជាប្រមុខ។ ឯកឧត្តមបានរំលឹកថា ប្រជាពលរដ្ឋនៅទូទាំងប្រទេតាំងពីបាតដៃទទេរហូតមដល់បច្ចុប្បន្ននេះ ធ្លាប់ឆ្លងកាត់ការលំបាកជាច្រើនរាប់មិនអស់ បើតាមរបាយការណ៍របស់ លោក ស្រេង លី អភិបាលស្រុកក្រូចឆ្មារ អតីតព្រះគ្រូចៅអធិការវត្តពោធិសាលត្រូវបានបនប្រល័យពូជសាសន៍ ប៉ុល ពត ចាប់ផ្សឹកនិងបង្ខំឱ្យធ្វើការនៅតាមមូលដ្ឋានដូចជាពលរដ្ឋទូទៅដែរ និងបានបង្កធ្វើឱ្យប្រជាពលរដ្ឋមិនត្រឹមតែនៅក្នុងឃុំប៉ឺស២មានការភ័យខ្លាចប៉ុណ្ណោះទេ រួមនឹងប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋបាននឹងកំពុងរស់នៅក្នុងសុខសន្ដិភាពពេញ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ រួមជាមួយនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានសមរម្យ​ ទាំងអស់នេះបញ្ជាកឱ្យឃើញថាការផ្ដល់ជំនឿជឿជាក់របស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី កាន់តែមានទឹកចិត្តពុះពារក្នុងដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យដើម្បីប្រគួតប្រជែងទាំងក្នុងតំបន់ និងសកលលោក​។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសំណូមពរឱ្យប្រជាពលរដ្ឋនៅក្នុងឃុំប៉ឺស២ រួមនឹងប្រជាពលរដ្ឋនៅទូទាំងប្រទេសត្រូវថែរក្សាសុខសន្ដិភាពនេះ ឱ្យបានគង់វង្សដើម្បីបន្តដល់កូនចៅជំនាន់ក្រោយៗបន្តទៀត​។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានប្រគេនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុដល់វត្តពោធិសាល ហៅវត្តអំពិលផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បាននាំយកបច្ច័យរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនវត្តពោធិសាល ហៅវត្តអំពិល ចំនួន ២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនសាលាស្រុកក្រូចឆ្មារ ១លានរៀល សាលាឃុំប៉ឺស២ ៥០ម៉ឺនរៀល តាជីយាយជី ១០០នាក់ ម្នាក់ៗ ក្រណាត់ស១ដុំ និងថវិកា ១ម៉ឺនរៀល គ្រូពេទ្យ លោកគ្រូ អ្នកគ្រូ ៦១នាក់ ម្នាក់ៗសារុង ១ និងថវិកា ១ម៉ឺនរៀល យុជនកាកបាទក្រហមកម្ពុជា និងយុវជនកាយឬទ្ធិ ៥០នាក់ ម្នាក់ៗថវិកា ១ម៉ឺនរៀល សិស្សានុសិស្ស វិទ្យាល័យ និងអនុវិទ្យាល័យ ហ៊ុន សែន ប៉ឺស២ ១២៥នាក់ ម្នាក់ៗសៀវភៅ២ក្បាល ប៊ិច២ដើម និងថវិកា ៥ពាន់រៀល និងសិស្សានុសិស្សសាលាបឋមសិក្សាអំពិល ៤​៦៨នាក់ ម្នាក់ៗសៀវភៅ២ក្បាល ប៊ិច២ដើម និងថវិកា ៥ពាន់រៀលផងដែរ ៕






សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
005261
ម្សិលមិញ :
017382
សរុប :
5676744
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា