ភាសាខ្មែរ
English
ទៅ
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបើកមហាសន្និបាត បូកសរុបការងារលើកទី៨ របស់សមាគម និងពិធីសម្ពោធពិព័រណ៍សំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ ២០១៩
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអាល្លីម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ទទួលជួបលោកជំទាវប្រធានអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា
ទំព័រដើម
សកម្មភាព
បោះពុម្ពផ្សាយ
ព័ត៌មាន
ប្រកាសព័ត៌មាន
របាយការណ៍
ទំនាស់ដីធ្លី
សារលិខិតជូនពរ
អំពីស្ថាប័ន
អនុរិស័យជំនាញ
ជីវប្រវត្តិសង្ខេបឯកឧត្តមឧបនាយករដ្ឋមន្រ្តី
សាវតារបស់ក្រសួង
អង្គការលេខក្រសួង
អង្គភាពក្រោមឱវាទ
ថ្នាក់ជាតិ
ថ្នាក់រាជធានី-ខេត្ត ក្រុង-ស្រុក-ខ័ណ្ឌ
អនុវិស័យជំនាញ
រដ្ឋបាលដីធ្លី
រៀបចំដែនដី និងនគរូបនីយកម្ម
បែងចែកដីធ្លី
ការងារគ្រប់គ្រងសំណង់
រចនាសម្ព័ន្ធ
អគ្គនាយកដ្ឋាន
អគ្គនាយកដ្ឋាន រដ្ឋបាល
អគ្គនាយកដ្ឋាន សំណង់
អគ្គនាយកដ្ឋាន រៀបចំដែនដី
និងនគររូបនីយកម្ម
អគ្គនាយកដ្ឋាន សុរិយោដី
និងភូមិសាស្រ្ត
អគ្គនាយកដ្ឋាន លំនៅឋាន
គណៈកម្មាធិការរៀបចំដែនដី
គណៈកម្មាធិការរៀបចំតំបន់ឆ្នេរ
គណៈស្ថាបត្យករកម្ពុជា
លេខាធិការដ្ឋានគណៈកម្មាធិការសុរិយោដីថ្នាក់ជាតិ
សម្បទានដីសង្គមកិច្ច
អធិការដ្ឋាន
សវនកម្មផ្ទៃក្នុង
មជ្ឍមណ្ឌលបណ្តុះបណ្តាល
អង្គភាពលទ្ធកម្ម
ការងារយេនឌ័រ
ច្បាប់ និង
បទដ្ឋានគតិយុត្ត
គោលនយោបាយ
ច្បាប់
ព្រះរាជក្រម
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្ដីសម្រេច
លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់
សេវា
សាធារណៈ
តារាងតម្លៃសេវា
ឯកសារគតិយុត្ត
4. លិខិតបទដ្ឋានគតិយុត្តិ អនុវិស័យរដ្ឋបាលដីធ្លី
5. លិខិតបទដ្ឋានគតិយុត្តិ អនុវិស័យរដ្ឋបាលដីធ្លី
6- លិខិតបទដ្ឋានគតិយុត្តិ អនុវិស័យរដ្ឋបាលដីធ្លី
07-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- B.ខ.៤ ការចុះបញ្ជីជនជាតិដើមភាគតិច
08-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- C. គ.ការគ្រប់គ្រងបុរី និងអគារសហកម្មសិទ្ធិ
09-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- D. ឃ.ការដោះស្រាយវិវាទ
10-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យបែងចែកដីធ្លី - LDSSP- ក. សម្បទានដីសង្គមកិច្ច
13-លិខិតបទដ្ឋានគតិយុត្ត_គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ
14-លិខិតបទដ្ឋានគតិយុត្ត_សំណង់
15-លិខិតបទដ្ឋានគតិយុត្ត_គណៈស្ថាបត្យករ
16-លិខិតបទដ្ឋានគតិយុត្ត_សេវាសាធារណៈ
17-ពាក់ព័ន្ធអន្តរស្ថាប័ន
ឯកសាតម្រូវ
ទំនាក់ទំនង
កិច្ចសហ
ប្រតិបត្តការ
ADB
FINNMAP
WB
VN
CIDA
GIZ
JICA
KOIKA
គម្រោង
គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជំហាន២
អភិវឌ្ឍន៍សហគមន៏
អភិវឌ្ឍន៍ដីនិងប័ណ្ណកម្មសិទ្ធិ
ជ្រើសរើសមុខសញ្ញា
កែលម្អរហេដ្ធារចនាសម្ព័ន និងជីវភាព
សុវត្ថិភាពបរិស្ថាន និងសង្គម/យ៉ែនឌ័រ
លទ្ធកម្ម និងកសិកម្ម
គោលនយោបាយ និងគោលការណ៏ណែនាំផ្សេងៗ
វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា
របាយការណ៏រីកចម្រើន
មតិអ្នកអាន
សំណូរចម្លើយ
មតិអ្នកអាន
សំនួរ និង ចម្លើយ
វិស័យសំណង់
វិស័យរដ្ឋបាលដីធ្លី
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា បានអនុញ្ញាតឱ្យអនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
September 17, 2019
កាលពីថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០១៩ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឱ្យលោកស្រី
វិចតូរៀ ខ្វាខ្វា អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ លោកស្រី
វិចតូរៀ ខ្វាខ្វា អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាស៊ីខាងកើតនិងប៉ាស៊ីហ្វិក បានបង្ហាញពីក្តីរីករាយដែលបានមកបំពេញបេសកកម្មនៅប្រទេសកម្ពុជា និងមានមោទកភាពដែលបានបំពេញការងារជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជាសុផារ៉ា និងក្រុមការងារទាំងអស់ ជាពិសេសក្នុងវិស័យដីធ្លី និងការចូលរួមដោះស្រាយវិវាទដីធ្លីផ្សេងៗ ព្រមទាំងការរៀបចំដីធ្លីជូនប្រជាពលរដ្ឋក្នុងគម្រោងផងដែរ។ លោកស្រីបានលើកឡើងថា លោកស្រីបានទៅទស្សនកិច្ចនៅទីតាំងគម្រោងបែងចែកដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងខេត្តកំពង់ធំ ដោយបានជួបផ្ទាល់ជាមួយប្រជាពលរដ្ឋដែលជាអ្នកទទួលផលនៃគម្រោងនេះ ហើយលោកស្រីមានក្តីរំភើបដោយបានស្តាប់ប្រជាពលរដ្ឋមានមតិស្វាគមន៍ និងប្រាប់លោកស្រីពីភាពរីកចម្រើននៃជីវភាពរបស់ពួកគេបន្ទាប់ពីទទួលបានដីលំនៅឋាន និងដីកសិកម្មពីរាជរដ្ឋាភិបាល និងបានទទួលអ្វីៗគ្រប់យ៉ាងជាមធ្យោបាយនាំឱ្យពួកគេអាចប្រកបមុខរបរកសិកម្មប្រកបដោយភាពរីកចម្រើន និងប្រែមុខមាត់ថ្មីនៃតំបន់ជនបទមួយនេះ។ ដោយឡែកប្រជាពលរដ្ឋទទួលដីក៏បាន លើកជាសំណូមពរមួយចំនួនពាក់ព័ន្ធនឹងការខ្វះខាតប្រព័ន្ធធារាសាស្រ្ត ដើម្បីជួយគាំទ្របន្ថែមទៀតលើដំណាំកសិកម្ម ព្រមទាំងការរកទីផ្សារកសិកម្មដើម្បីឱ្យប្រជាពលរដ្ឋនៅទីនោះអាចលក់ដូរនូវដំណាំកសិផលរបស់ពួកគាត់នៅតាមទីផ្សារបាន។ ឆ្លើយតបទៅនឹងសំណូមពរទាំងនោះ លោកស្រីបានមានប្រសាសន៍ថា ទាំងនេះជាចំណុចដែលក្រុមការងាររបស់លោកស្រីកំពុងពិនិត្យមើលថា តើក្រុមការងារអាចឆ្លើយតបទៅនឹងសំណូមពររបស់ពួកគាត់តាមវិធីណា។ លោកស្រីចាប់អារម្មណ៍ចំណុចនៃការរីកចម្រើនទាំងនេះ គឺវាបានចាប់ផ្តើមឡើងពីការទទួលបាននូវដីធ្លីដូច្នេះដំបូងបំផុតប្រជាពលរដ្ឋគឺត្រូវតែអាចទទួលបាននូវដីធ្លីដើម្បីអាចប្រើប្រាស់ ហើយពួកគាត់ត្រូវមានសិទ្ធិ មានដីរស់នៅជាសហគមន៍។ លើសពីនេះទៀតតាមរយៈគោលនយោបាយដីធ្លី តើអាចជួយពួកគាត់តាមវិធីណាដើម្បីអាចឱ្យពួកគាត់ប្រើប្រាស់ដីធ្លីនោះកាន់តែមានប្រយោជន៍ថែមទៀត។ ក្រៅពីគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច ពាក់ព័ន្ធនឹងបញ្ហាដីធ្លីនេះផងដែរ លោកស្រីបានលើកឡើងថា ក្រុមធនាគារពិភពលោកចង់ដឹងថាតើធនាគារពិភពលោកអាចជួយដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើផ្នែកណាទៀត។ ជាពិសេសទាក់ទិននឹងផែនការរៀបចំប្រើប្រាស់ដីធ្លីនាឆ្នាំខាងមុខ ហើយថាតើក្រុមការងារធនាគារពិភពលោកអាចចូលរួមចំណែកបានតាមមធ្យោបាយណាមួយក្នុងវិស័យដីធ្លីនេះ។
ជាការឆ្លើយតប ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជាសុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពីក្តីរីករាយ និងគាំទ្រចំពោះបេសកកម្មរបស់លោកស្រីវិចតូរៀ ខ្វាខ្វា នៅកម្ពុជា និងគាំទ្រនៃបេសកកម្ម នៃភាពជាដៃគូធនាគារពិភពលោកឆ្នាំ ២០១៩
-
២០១៣
ដែលនេះចាត់ទុកថាជាការខិតខំប្រឹងប្រែងជាផ្លែផ្កាសម្រាប់ផ្តល់នូវផលប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ឯកភាពជាមួយនឹងការរីកចម្រើនដែលប្រជាពលរដ្ឋបានទទួលផ្លែផ្កាពីគម្រោងនេះនៅគ្រប់ខេត្តទាំងអស់ដែលបានអនុវត្តនូវគម្រោងរតាមរយៈធនាគារពិភពលោក។ ការកែប្រែនូវផ្នត់គំនិត ការបណ្តុះបណ្តាល ការកែប្រែនូវជីវភាពរបស់ប្រជាពលរដ្ឋនៅគោលដៅដែលបានអនុវត្តនេះ យើងបានសង្កេតឃើញថាមានការរីកចម្រើនច្រើន ដោយក្នុងនោះបានធ្វើឱ្យប្រជាពលរដ្ឋចេះស្រលាញ់ដីនិងគាំទ្រគម្រោង ពួកគាត់បានចូលរស់នៅលើដីនោះ ហើយគ្មានបំណងលក់ដី ឬមិនទន្រ្ទានដីនៅកន្លែងផ្សេងទៀត ដែលនេះចាត់ទុកថាជាសញ្ញាល្អដែលប្រជាពលរដ្ឋបានគាំទ្រគម្រោងនេះ និងជាចំណុចដ៏ល្អដែលគម្រោងបានទទួលជោគជ័យ។ បន្តទៅឆ្នាំខាងមុខទៀត ឯកឧត្តមចាត់ទុកថា នេះជាគម្រោងការដែលត្រូវអនុវត្តបន្ថែម និងដកពិសោធន៍គោលដៅថ្មីៗល្អថែមទៀត។ ឆ្លើយតបនឹងសំណួរបស់លោកស្រី ដែលថាក្រសួងបានរួមចំណែកក្នុងវិស័យដីធ្លីយ៉ាងណាខ្លះក្នុងការអភិវឌ្ឍសង្គមនោះ គឺឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានលើកឡើងថាក្នុងមួយឆ្នាំៗក្រសួងត្រូវរៀបចំការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋពី ៦០ម៉ឺនទៅ ៨០ម៉ឺនក្បាលដី។បច្ចុប្បន្ននេះទទួលបានតួលេខរហូតដល់ ៧៥
%
ហើយនៅក្នុងគោលដៅរបស់យើងក៏ស្ថិតក្នុងគោលដៅមួយក្នុងគម្រោងនេះដែរ ដោយសារក្នុងតំបន់គម្រោងនេះ គឺធ្វើឱ្យយើងងាយស្រួលក្នុងការចុះបញ្ជីដីធ្លី ការរៀបចំផែនការប្រើប្រាស់ដីនៅទូទាំងប្រទេស ដែលជាគោលដៅដើម្បីពង្រឹងនូវស្ថានភាពសេដ្ឋកិច្ចសង្គមលើបញ្ហាដីធ្លីដែលឆ្លើយតបទៅនឹងការវិវត្តន៍នៃសេដ្ឋកិច្ច គឺប្រជាពលរដ្ឋត្រូវការផែនការប្រើប្រាស់ដីធ្លីនេះ ព្រមទាំងផែនការរៀបចំនគរូបនីយកម្មនៅតាមតំបន់ ដែលទាំងអស់នេះ គឺដើម្បីគាំទ្រដល់បញ្ហាដីធ្លី ហើយចាត់ទុកថានេះគឺជាគោលដៅចំបងចំពោះសុវត្ថិភាព និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាមួយនឹងបញ្ហាការប្រែប្រួលអាកាសធាតុ។ ទាំងនេះគឺដើម្បីគាំទ្រដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា។ ម្យ៉ាងទៀតក្នុងគោលដៅចំបង
គឺមិនឱ្យមានបញ្ហាវិវាទដីធ្លីផងដែរ។ ឯកឧត្តមមានបំណងចង់សម្រេចគោលដៅអភិវឌ្ឍសហស្សវត្សរ៍នៅកម្ពុជា ហើយចង់បានការរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចឱ្យនៅកម្រិតដែលជាគោលដៅរបស់រាជរដ្ឋាភិបាលគឺ ៧
%
ជារៀងរាល់ឆ្នាំ និងក៏មិនចង់ឱ្យប្រជាពលរដ្ឋធ្វើការបំលាស់ទីពីជនបទចូលមកទីក្រុង ទប់ស្កាត់មិនឱ្យប្រជាពលរដ្ឋលក់ដី ដោយបង្វែរឱ្យពួកគាត់លក់កសិផលរបស់ខ្លួនជំនួសវិញ។ ឆ្លងកាត់គម្រោងផែនការអភិវឌ្ឍដីធ្លីនេះយ៉ាងហោចណាស់ពួកគាត់អាចប្រើប្រាស់ដីសម្រាប់ជួលដើម្បីបានប្រាក់ចំណូលយកទៅបង្កើតប្រាក់ចំណូលនៅក្នុងប្រភពជាច្រើនទៀត។ ការធ្វើបែបនេះគឺអាចជំរុញដំណើរការទៅមុខ ដោយរលូនក្នុងការបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ឯកឧត្តមក៏បានសំណូមពរឱ្យធនាគារពិភពលោកជួយគាំទ្រអំពីការធ្វើផែនការប្រើប្រាស់ដីនៅក្នុងទីប្រជុំជនដែលមានសក្តានុពលសេដ្ឋកិច្ចនិងការអភិវឌ្ឍខ្លាំង។
ជាមួយនេះលោកស្រី វិចតូរៀ ខ្វាខ្វាបានថ្លែងអំណរគុណចំពោះទស្សនវិស័យរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដែលបានលើកឡើង ជាពិសេសគ្រប់ចំណុចទាំងអស់ដែលពាក់ពន័្ធនឹងគម្រោងរបស់ធនាគារពិភពលោក។ លោកស្រីចង់សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិភាក្សាគ្នារកឱ្យឃើញនូវចំនុចរួមណាមួយ ដែលធនាគារពិភពលោកអាចចូលរួមចំណែកក្នុងការសម្រេចបានជោគជ័យនូវផែនការប្រើប្រាស់ដីធ្លីនិ ងទទួលបានផ្លែផ្កាក្នុងគម្រោងនៅឆ្នាំបន្តបន្ទាប់ទៀតផងដែរ។៕
សារស្វាគមន៍
ឯកឧត្តម ជា សុផារ៉ា
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
អានបន្ត
ទំនាស់ដីធ្លី
ឯកសារទាក់ទងនិងបញ្ហាទំនាស់ដីធ្លី
របាយការណ៍
របាយការណ៍ឆ្នាំ២០១៥និងទិសដៅការងារឆ្នា...
ឯកសារវីឌីអូរ
» មើលទាំងអស់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
002707
ម្សិលមិញ :
008997
សរុប :
5992470
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា