March 15, 2020
នៅព្រឹកថ្ងៃអាទិត្យ ៧រោច  ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្តព្រះពុទ្ធមហារាស្ត្រារាម ហៅវត្តគីឡូ៣៧ ស្ថិតនៅឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។   លោក ស្រេង លី អភិបាលស្រុកមេមត់ បានឱ្យដឹងថា ព្រះវិហារវត្តព្រះពុទ្ធមហារាស្រ្តារាម ហៅវត្តគីឡូម៉ែត្រ៣៧ ត្រូវបានសាងសង់អំពីបេតុង ប្រក់ក្បៀង ចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០១៨ រួចរាល់ជាស្ថាពរ នៅខែកុម្ភៈ ឆ្នាំ២០២០  ដោយចំណាយអស់ថវិកាសរុប ៦២៨,០៤៦,០០០៛ (ប្រាំមួយរយម្ភៃប្រាំបីលានសែសិបប្រាំមួយពាន់រៀលគត់) និង ៣,១១៥ (បីពាន់មួយរយដប់ប្រាំដុល្លារ) ក្នុងនោះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងលោកជំទាវថវិការ ចំនួន ៥៩០,៦៧១,០០០ (ប្រាំរយកៅសិបលានប្រាំមួយរយចិតសិបមួយពាន់រៀល) ប្រធានក្រុមការងារចុះមូលដ្ឋានឃុំរំចេក ថវិការចំនួន ២០,០០០,០០០ (ម្ភៃលានរៀល)។  ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានមានប្រសាសន៍កោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ព្រះគ្រូចៅអធិការ គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទជិតឆ្ងាយ រួមជាមួយអាជ្ញាធរដែនដី ដែលបានចូលរួមខិតខំគ្រប់បែបយ៉ាងទៅតាមកម្លាំងសទ្ធារជ្រះថ្លា ក្នុងការសាងសង់នូវព្រះវិហារ វត្តព្រះពុទ្ធមហាសាស្រ្តារាមហៅវត្តគីឡូ៣៧ នេះរហូតដល់រួចរាល់ជាស្ថាពរ ដើម្បីតម្កល់ទុកបម្រើដល់ វិស័យពុទ្ធចក្រ និងអាណាចក្រ និងតម្កល់ជាកេរ្តិ៍តំណែលដល់កូនចៅជំនាន់ក្រោយ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បាននាំមកនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ សេចក្តីស្រលាញ់ ជាទីបំផុតពីសម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន ថ្នាំដឹកនាំរាជរដ្ឋាភិបាល ជូនដល់លោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងបងប្អូនខ្មែរ និងបងប្អូនខ្មែរឥស្លាមទាំងអស់។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍លើកឡើងពីប្រវត្តិរបស់វត្តព្រះពុទ្ធមហារាស្រ្តារាម ហៅវត្តគីឡូម៉ែត្រ៣៧ ពីមុនជាវត្តមួយមានការលំបាកក្នុងការធ្វើដំណើរ ដោយសារផ្លូវលំបាក។ ដោយមើលឃើញពីស្ថានការនេះ ជាចំណុចដំបូង ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានគិតការកសាងផ្លូវគ្រួសក្រហម ពីមួយឆ្នាំទៅមួយឆ្នាំ បន្ទាប់មក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្នើរសុំទៅដល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហើយសម្តេចក៏យល់ព្រមទៅលើការសាងសង់នេះ ដោយសារមានការកត់សម្គាល់ពីថ្នាក់ដឹកនាំឃើញថា បងប្អូនប្រជាពលរដ្ឋឃុំរំចេក មានការគាំទ្ររាជរដ្ឋាភិបាល ធ្វើឱ្យមូលដ្ឋានមួយនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ដែលនេះ ក៏បានក្លាយទៅជាប្រជាពលរដ្ឋគំរូលើគ្រប់វិស័យសម្រាប់ឃុំដ៏ទៃទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីបុណ្យដែលធំជាងគេ គឺបុណ្យបញ្ចុះខ័ណ្ឌសីមា គឺជាបុណ្យធំមួយដែលមួយជីវិតមិនងាយជួប ដោយសារវិហារនីមួយៗ ដែលបានសាងសង់ឡើង​ គឺត្រូវប្រើប្រាស់ថវិការច្រើន និងមានរយៈពេលយូរ ហើយក៏អាចរលាយទៅវិញដោយសារសង្រ្គាមទៅវិញផងដែរ។ តាមរយៈនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគាំទ្រនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបាននាំមកនូវជោគជ័យលើគ្រប់កាលៈទេសៈ ជូនជាតិនិងប្រជាជន ហើយធ្វើឱ្យមាតុភូមិរបស់យើងទៅជាមាតុភូមិ មានសុខសន្តិភាពដ៏ពេញលេញ ហើយមានស្ថិរភាព នយោបាយ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ហើយធ្វើឱ្យប្រជាពលរដ្ឋនៅគ្រប់ភូមិឃុំ មានសុភមង្គល ការរស់នៅប្រកបទៅដោយសេចក្តីសុខសប្បាយរីករាយ បានធានាអះអាងយ៉ាពិតប្រាកដថា មាតុភូមិរបស់យើងមិនអាចមានការបំផ្លិចបំផ្លាញ ពីកម្លាំងខាងណាមួយ នូវសុខសន្តិភាព ដែលយើងនាំគ្នាដណ្តើមបាននោះហើយដោយលំបាក  ឱ្យបាត់បង់ទៅវិញ ដោយងាយនោះទេ។ នេះគឺជាការអះអាង បានកំណត់នៅក្នុងឆន្ទៈ នូវការដឹកនាំ និងគោលនយោបាយ របស់សម្តេចតេជោ រួចស្រេចទៅហើយ ឯកឧត្តមឧបនយករដ្ឋមន្រ្តី បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមថែរក្សាសុខសន្តិភាព សេចក្តីសុខ ជូនបងប្អូនប្រជាពលរដ្ឋ ឆ្លើយតបនូវការផ្តល់ទំនុកទុកចិត្ត និងដណ្តើមឱ្យបាន ជាមួយអ្វីដែលប្រជាពលរដ្ឋ គឺសេចក្តីសុខ ការស្រលាញ់រាប់អានពីប្អូនប្រជាពលរដ្ឋជាមួយ និងសេចក្តីសុខ។ ហើយប្រជាពលរដ្ឋ ត្រូវផ្តល់នូវសេចក្តីស្រលាញ់លើគ្រប់សកម្មភាពទាំងអស់ អ្វីដែលជាសំណូមពរពីបងប្អូនប្រជាពលរដ្ឋ សូមកងកម្លាំងក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាឆ្លើយតបដោយក្តីស្រលាញ់ជាទីបំផុត ចំពោះគាត់ នោះប្រជាពលរដ្ឋ និងមើលឃើញនូវកាយវិការនេះ គាត់ឆ្លើយតបទំនុកទុកចិត្តគ្រប់បែបយ៉ាង ។   ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានអញ្ជើញចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ តាជី យាយជី ចំនួន ១០០ នាក់ នូវក្រណាត់ស ១ដុំ ថវិការ ១០,០០០ រៀល គ្រូពេទ្យ ៧នាក់ គ្រូបង្រៀន ៦៧ នាក់ ក្នុង១នាក់ សារ៉ុង១ ថវិកា ១០,០០០ រៀល សិស្សានុសិស្ស ២០០ នាក់ ក្នុង១នាក់ សម្ភារៈសិក្សា ថវិកា២០,០០០ រៀល ឧបត្ថម្ភអនុវិទ្យាល័យរំចេក ២លានរៀល សាលាស្រុកមេមត់ ១លានរៀល សាលាឃុំរំចេក ៥០ម៉ឺនរៀលផងដែរ៕










សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
001055
ម្សិលមិញ :
005981
សរុប :
6670164
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា