March 23, 2020
នារសៀលថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ជា សុផារ៉ា ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាតឱ្យឯកឧត្តម MIKAMI Masahiro អគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារកិច្ចសហប្រតិបត្តិការ ក្នុងវិស័យ សុរិយោដី  វិស័យសំណង់  និងវិស័យ រៀបចំដែនដី ។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន គឺមានទំនាក់ទំនងល្អប្រសើរតាំងពីយូរលង់ណាស់មក ដែលមានភាពល្អប្រសើរ នៅលើគ្រប់វិស័យទាំងអស់ គឺជប៉ុនបានចូលរួមចំណែកយ៉ាងធំធេងជាទីបំផុត។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានចាត់ទុកការជួបសាវនាការនេះ គឺជាឱកាសមួយ ដើម្បីបន្តការសហការជាផលប្រយោជន៍ និងទំនាក់ទំនង របស់ប្រទេសយើងទាំងពីរឱ្យកាន់តែល្អប្រសើរទ្វេរឡើងថែមទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងអំពីច្បាប់ស្តីពីសំណង គឺក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បាននឹងកំពុងធ្វើការយ៉ាងសកម្មទៅដល់ ក្រុមហ៊ុនសាងសង់​ ដែលបានចុះបញ្ជីវិស្វករ និងស្ថាបត្យករ។ ជាមួយគ្នានេះ ក្រសួងក៏បានសហការជាមួយនិងក្រសួងយុត្តិធម៌ ផ្សព្វផ្សាយដល់ព្រះរាជអាជ្ញារក្នុងពេលមានបញ្ហាឱ្យព្រះរាជអាជ្ញារជាអ្នកអនុវត្តច្បាប់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី  មានប្រសសន៍បន្តថា ជាមួយការងារនេះឯកឧត្តម ក៏បានធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីសំណង់នេះ ទៅដល់មន្រ្តីអាជ្ញាធរ រាជធានី និងខេត្ត ដែលមានសក្តានុពល ដើម្បីបង្ហាញពីការយកចិត្តទុករបស់រាជរដ្ឋាភិបាលពីវិស័យសំណង់នេះ ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំណូមពរ ឯកឧត្តមឯកអគ្គរាជទូត ជួយគាំទ្រ និងពង្រឹងធនធានមនុស្សឱ្យមានសមត្ថភាព ដែលចាត់ទុកថាជាផ្លែផ្កាមួយនៃសមិទ្ធផល ដែលរាជរដ្ឋាភិបាលបានធ្វើនាពេលកន្លងមក ហើយតាមរយៈច្បាប់នេះ បើមានការគាំទ្រជួយពីជប៉ុន គឺពិតជាមានការជឿជាក់យ៉ាងខ្លាំងពីអ្នករកស៊ីវិស័យសំណង់។ កាលពីឆ្នាំ២០១៧ កន្លងទៅ ឯកឧត្តម បានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសជប៉ុន បានឃើញថាស្ថានីយវាស់វែងនេះ ជឿនលឿន ការវាស់វែងប្រកបដោយប្រសិទ្ធភាព អាចជំរុញពេលវេលា ទៅលើការធ្វើបណ្ណកម្មសិទ្ធិទៅតាមបច្ចេកទេសខ្ពស់ ដែលចំណុចនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានសំណូមពរដល់ ជប៉ុនធ្វើការពិចាររណាទៅលើបច្ចេកទេសនេះជួយដល់កម្ពុជា និងផែនការរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នេះគឺចាត់ទុកថាជាផែនការមួយដែលមានសក្កានុពល លើការរៀបចំខេត្តក្រុង ដែលចាត់ទុកថាជាមូលដ្ឋានដើម សម្រាប់ឱ្យការអភិវឌ្ឍន៍ប្រកបទៅដោយចីរភាព ដើម្បីបង្ហាញថាកម្ពុជា មានការគាំទ្រ មានលក្ខណៈសមស្រប  សម្រាប់ទាក់ទាញដល់អ្នកវិនិយោគនៅក្នុងប្រទេស ហើយរាជរដ្ឋាភិបាលរដ្ឋាភិបាលក៏យកចំណុចនេះ ទៅធ្វើជាគម្រោងការក្នុងការអភិវឌ្ឍន៍។ ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានធ្វើការថ្លែងនូវការកោតសរសើរនូវគារគាំទ្រ និងជួយដល់ម្ពុជាទៅលើការផ្តល់ជាឧបករណ៍ ការពារសុវត្តិភាពនៅក្នុងវិស័យសុខាភិបាល ដើម្បីពិនិត្យព្យាបាល ការរីករាលដល់នៃមេរោគកូរ៉ាណា ដែលជាក្តីកង្វលរបស់កម្ពុជា​ និងនៅលើសាកលលោក ហើយឯកឧត្តមឧបនាយករដ្ឋមន្រ្តី សង្ឃឹមថា ការរកថ្នាំព្យបាលនិងរកឃើញនៅពេលឆាប់ៗខាងមុខនេះផងដែរ។   ក្នុងឱកាសនោះដែរ ឯកឧត្តម MIKAMI Masahiro អគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវអំណរគុណចំពោះ ការផ្តល់ពេលវេលវេលា និងការគាំទ្រនូវការងាររបស់ឯកឧត្តមឧបនាយកដ្ឋមន្រ្តី ពីការងាររបស់ស្ថានទូតនាពេលកន្លងមក ។ ឯកឧត្តមឯកអគ្គរាជទូត ក៏បានលើកឡើងពីកេរ្តិ៍ឈ្មោះ និងទំនាក់ទំនងល្អពីប្រជាជននិងពីអគ្គរាជទូតពីមុន ដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជានាពេលកន្លងមក។ ឯកឧត្តមឯកអគ្គរាជទូតជប៉ុន មានប្រសាសន៍កោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីនា ពេលកន្លងមក ទៅលើការងារដោះស្រាយបញ្ហាក្នុងវិស័យរៀបចំដែនដី និងសំណង់ ដែលការងារនេះ គឺជាការងារសំខាន់មួយ ដែលប្រទេសជប៉ុនបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជា តាមរយៈក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ប្រទេសជប៉ុន ដែលមានមន្រ្តីជំនាញៗ កំពុងមានវត្តមាននៅក្នុងប្រទេសស្រាប់។ ក្នុងឱកាសកិច្ចប្រជុំជាមួយកិច្ចប្រជុំជាមួយនិង JICA ចំនួន ៣ កាលពីឆ្នាំមុន របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ តាមរយះស្ថានទូតជប៉ុន ឯកឧត្តមបានបញ្ជាក់នៅចំពោះមុខ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីថា ជប៉ុននិងជម្រាបជូនទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅពេលក្រោយ ខណៈនេះឯកឧត្តម និងជម្រាបជូនអំពីកិច្ចស្នើសុំគាំទ្រ លើវិស័យវាស់វែង ជប៉ុនទទួលសំណើនេះ ព្រោះថាការពិនិត្យមើល ការចុះបញ្ជីដីប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យការចុះបញ្ជីដី វាសវែងដី ដែលជាមូលដ្ឋានសម្រាប់រៀបចំរចនាសម្ព័ន្ធទាំងអស់មិនអាចខ្វះបាន ដើម្បីធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដែល JICA មានបទពិសោធន៍ ក្នុងកិច្ចសហប្រតិបត្តិការបច្ចេកទេស នៅប្រទេសថៃ ភូមា បង់ក្លាដេស ដែលនឹងចែករំលែកបទពិសោធន៍នេះ។ ជាមួយគ្នានេះ JICA ជប៉ុន និងធ្វើការជ្រើសរើសទីប្រឹក្សានៅខែមេសាខាងមុខ ដែលបញ្ហានេះ តម្រូវឱ្យមានការសហការគ្នាយ៉ាងជិតស្និតជាមួយនឹងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ ពាក់ព័ន្ធទៅនឹងកិច្ចស្នើសុំពីការអនុវត្តច្បាប់ស្តីពីសំណង់ ស្ថានទូតជប៉ុនកំពុងពិចារណា ថាត្រូវផ្តល់ជំនួយបែបណាទើបសមរម្យ ដែលត្រូវការពេលមួយចំនួនទៀត ខណៈពេលនេះមិនទាន់ទទួលសំណើសម្រាប់សារពើពន្ធនៅឆ្នាំ២០២០នេះទេ។ ការអនុវត្តច្បាប់វិស័យសំណង់ ដែលជាវិស័យមួយយ៉ាងសំខាន់ សម្រាប់ផែនការអភិវឌ្ឍន៍ប្រទេស ដែលនាពេលកន្លងមកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ធ្លាប់បានស្នើសុំនាពេលកន្លងមក។ ឯកឧត្តម ក៏បានលើកឡើងផងដែរថា ជំនួយការអនុវត្តច្បាប់ស្តីពីសំណង់  គ្រប់កម្រិតកិច្ចការច្រើនដូចជាការបង្កើតអនុក្រិត្យស្តីពីសំណង់ ការបណ្តុះបណ្តាលធនធានមនុស្សដែលត្រួតពិនិត្យសំណង់ និងការបង្កើតស្ថានីយ៍ពិសោធន៍ ដើម្បីត្រួតពិនិត្យសុវត្ថិភាពនៃគ្រឿងបង្គំសំណង់ ដែលកិច្ចការទាំងអស់ត្រូវដកថយ ហើយត្រូវធ្វើលើកិច្ចការចាំបាច់ត្រូវដោះស្រាយជាបន្ទាន់ មិនត្រូវចាប់ផ្តើមឆាប់រហ័សពេក ព្រោះវាគ្មានគុណភាពនោះ ដែលត្រូវមានការជជែកគ្នារវាងប្រទេសកម្ពុជា និងជប៉ុន ដើម្បីពិនិត្យថា ត្រូវធ្វើយ៉ាងណា ការងាឱ្យរនេះសមរម្យ។ ឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងថា មន្រ្តីបច្ចេកទេសនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កម្ពុជា ធ្លាប់បានទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលពិសោធន៍នៅប្រទេសជប៉ុន ដែលមជ្ឈមណ្ឌលនេះ គឺជាមជ្ឈមណ្ឌលពិសោធន៍ដ៏ល្បីល្បាញ នៅក្នុងប្រទេស ដែលមន្រ្តីទាំងអស់បានទទួលព័ត៌មានដែលមានប្រយោជន៍ដើម្បីពិចារណាស្ថានីយ៍ពិសោធន៍សំណង់នៅកម្ពុជា ដូចជាទំហំនៃស្ថានីយ៍ និងសម្ភារៈពិសោធន៍ចាំបាច់នានា នៅពេលខាងមុខផងដែរ។   ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានថ្លែងអំណរគុណចំពោះការឆ្លើយតប របស់ឯកឧត្តម ឯកអគ្គរាជទួតជប៉ុន ដែលបានឆ្លើយតបប្រកបទៅដោយវិជ្ជមានដែលក្រសួងបានស្នើទៅរាជរដ្ឋាភិបាលជប៉ុន ដែលថ្ងៃនេះ ក្រសួងបានសហការជាមួយស្ថានទូត ពី JICA ដែលនឹងធ្វើការសហការដើម្បីរ៉ាប់រងការងារនេះ ឱ្យទទួលបានជោគជ័យ ឆ្លើយតបនឹងទំនុកចិត្តរបស់រាជរដ្ឋាភិបាល និងប្រជាជន ដែលផលប្រយោជន៍មានសារៈសំខាន់បំផុតទៅលើការងារវាស់វែង ដែលត្រូវតែធ្វើយ៉ាងល្អ និងមានភាពសុក្រឹត្យ ដើម្បីគ្រប់គ្រងទៅលើក្បាលដី កុំឱ្យមាននរណាម្នាក់គេចវេសពីការបង់ពន្ធ និងកំឱ្យមានឯកសារស្មុគស្មាញណាមួយកើតឡើងនៅពេលក្រោយផងដែរ៕




សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000416
ម្សិលមិញ :
002861
សរុប :
7124416
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា