ភាសាខ្មែរ
English
ទៅ
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្ដីពីការអនុវត្តការងារចុះបញ្ជីដីធ្លី ការដោះស្រាយវិវាទដីធ្លី និងការកសាងផែនការប្រើប្រាស់ដីខេត្តមណ្ឌលគីរី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើក្រសួងស្ថាប័ន ដែលជាអាជ្ញាធរកាន់កាប់ដីរដ្ឋនិងរដ្ឋបាលរាជធានី ខេត្ត ៤ចំំណុច ដើម្បីដោះស្រាយបញ្ហាជាន់ក្បាលដីគ្នា និងបង្កឱ្យមានវិវាទដីធ្លី
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មារនិងពិនិត្យការបូមទឹកពីទន្លេមេគង្គនិងស្តារប្រឡាយជូនប្រជាពលរដ្ឋ
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផា បន្តជួបប្រជាកសិករ នៅភូមិទី១ ទី២ ទី៣ ទី៤ និងទី៥ នៃឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ និងពិនិត្យការអន្តរាគមន៍បូមទឹកពីបឹងធំ ចូលប្រឡាយអូរឈ្លើង និងប្រឡាយបឹងត្រស់
ទំព័រដើម
សកម្មភាព
បោះពុម្ពផ្សាយ
ព័ត៌មាន
ប្រកាសព័ត៌មាន
របាយការណ៍
ទំនាស់ដីធ្លី
សារលិខិតជូនពរ
អំពីស្ថាប័ន
អនុរិស័យជំនាញ
ជីវប្រវត្តិសង្ខេបឯកឧត្តមឧបនាយករដ្ឋមន្រ្តី
សាវតារបស់ក្រសួង
អង្គការលេខក្រសួង
អង្គភាពក្រោមឱវាទ
ថ្នាក់ជាតិ
ថ្នាក់រាជធានី-ខេត្ត ក្រុង-ស្រុក-ខ័ណ្ឌ
អនុវិស័យជំនាញ
រដ្ឋបាលដីធ្លី
រៀបចំដែនដី និងនគរូបនីយកម្ម
បែងចែកដីធ្លី
ការងារគ្រប់គ្រងសំណង់
រចនាសម្ព័ន្ធ
អគ្គនាយកដ្ឋាន
អគ្គនាយកដ្ឋាន រដ្ឋបាល
អគ្គនាយកដ្ឋាន សំណង់
អគ្គនាយកដ្ឋាន រៀបចំដែនដី
និងនគររូបនីយកម្ម
អគ្គនាយកដ្ឋាន សុរិយោដី
និងភូមិសាស្រ្ត
អគ្គនាយកដ្ឋាន លំនៅឋាន
គណៈកម្មាធិការរៀបចំដែនដី
គណៈកម្មាធិការរៀបចំតំបន់ឆ្នេរ
គណៈស្ថាបត្យករកម្ពុជា
លេខាធិការដ្ឋានគណៈកម្មាធិការសុរិយោដីថ្នាក់ជាតិ
សម្បទានដីសង្គមកិច្ច
អធិការដ្ឋាន
សវនកម្មផ្ទៃក្នុង
មជ្ឍមណ្ឌលបណ្តុះបណ្តាល
អង្គភាពលទ្ធកម្ម
ការងារយេនឌ័រ
ច្បាប់ និង
បទដ្ឋានគតិយុត្ត
គោលនយោបាយ
ច្បាប់
ព្រះរាជក្រម
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្ដីសម្រេច
សារាចរ
លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់
សេវា
សាធារណៈ
តារាងតម្លៃសេវា
ឯកសារគតិយុត្ត
4. លិខិតបទដ្ឋានគតិយុត្តិ អនុវិស័យរដ្ឋបាលដីធ្លី
6- លិខិតបទដ្ឋានគតិយុត្តិ អនុវិស័យរដ្ឋបាលដីធ្លី
07-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- B.ខ.៤ ការចុះបញ្ជីជនជាតិដើមភាគតិច
08-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- C. គ.ការគ្រប់គ្រងបុរី និងអគារសហកម្មសិទ្ធិ
09-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- D. ឃ.ការដោះស្រាយវិវាទ
10-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យបែងចែកដីធ្លី - LDSSP- ក. សម្បទានដីសង្គមកិច្ច
13-លិខិតបទដ្ឋានគតិយុត្ត_គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ
14-លិខិតបទដ្ឋានគតិយុត្ត_សំណង់
15-លិខិតបទដ្ឋានគតិយុត្ត_គណៈស្ថាបត្យករ
16-លិខិតបទដ្ឋានគតិយុត្ត_សេវាសាធារណៈ
17-ពាក់ព័ន្ធអន្តរស្ថាប័ន
ឯកសាតម្រូវ
ទំនាក់ទំនង
កិច្ចសហ
ប្រតិបត្តការ
ADB
FINNMAP
WB
VN
CIDA
GIZ
JICA
KOIKA
គម្រោង
គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច
អភិវឌ្ឍន៍សហគមន៏
អភិវឌ្ឍន៍ដីនិងប័ណ្ណកម្មសិទ្ធិ
ជ្រើសរើសមុខសញ្ញា
កែលម្អរហេដ្ធារចនាសម្ព័ន និងជីវភាព
សុវត្ថិភាពបរិស្ថាន និងសង្គម/យ៉ែនឌ័រ
លទ្ធកម្ម និងកសិកម្ម
គោលនយោបាយ និងគោលការណ៏ណែនាំផ្សេងៗ
វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា
របាយការណ៏រីកចម្រើន
មតិអ្នកអាន
សំណូរចម្លើយ
មតិអ្នកអាន
សំនួរ និង ចម្លើយ
វិស័យសំណង់
វិស័យរដ្ឋបាលដីធ្លី
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលី និងណូវែលហ្សេឡង់ចូលជួបសំណេះសំណាល និងទទួលអនុសាសន៍
September 21, 2020
និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលី និងណូវែលហ្សេឡង់ បានទទួលការអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម សំណេះសំណាល និងទទួលអនុសាសន៍ ពីឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មុនពេលដែលពួកគេនឹងចេញដំណើរទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលី និងណូវែលហ្សេឡង់ នាខែមករា ឆ្នាំ២០២១ ខាងមុខនេះ។
តាមតំណាងនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលី និងណូវែលហ្សេឡង់ បានឱ្យដឹងថា និស្សិតអាហារូបករណ៍ដែលបានទទួលការអនុញ្ញាតឱ្យចូលជួបស្នើសុំអនុសាសន៍ពី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា នាពេលនេះមាន ២៧នាក់ ក្នុងនោះនិស្សិត ដែលបានប្រលងជាប់អាហារូបករណ៍អូស្រ្តាលីមានចំនួន ១៨ នាក់ និងណូវែលហ្សេឡង់ មាន ៩ នាក់ ដែលនឹងត្រូវចេញដំណើរទៅបន្តការសិក្សានា ខែមករា ឆ្នាំ ២០២១ខាងមុខនេះ។ បើគិតមកទល់ពេលនេះ មាននិស្សិតកម្ពុជា សរុប ៨០០ នាក់ ហើយ ដែលបានទទួលអាហារូបករណ៍
Australia Awards
នេះ ដើម្បីបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា ក្នុងប្រទេសអូស្រ្តាលី លើជំនាញផ្សេងៗ ដើម្បីយកជំនាញចំណេះដឹងទាំងនោះ ត្រឡប់មកអភិវឌ្ឍប្រទេសកម្ពុជាវិញ និងរក្សាទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងអូស្រ្តាលី។ ដូចគ្នានេះដែរ អាហារូបករណ៍របស់រដ្ឋាភិបាលណូវែលហ្សេឡង់ មានគោលបំណងជំរុញឱ្យមានការអភិវឌ្ឍ ប្រកបដោយចីរភាព តាមរយៈរផ្តល់ឱកាសការសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់ លើជំនាញផ្សេងៗ ដល់និស្សិតកម្ពុជា ដើម្បីយកចំណេះដឹងទាំងនេះ មកចូលរួមអភិវឌ្ឍប្រទេសវិញ ក្រោយពេលបញ្ចប់ការសិក្សា។
ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានជំរុញដល់យុវជន ក៏ដូចជានិស្សិតជ័យលាភីអាហារូបករណ៍ ដែលនឹងត្រូវទៅបន្តការសិក្សា នៅប្រទេសអូស្រ្តាលី និងណូវែលហ្សេឡង់ នោះ ត្រូវកសាងមូលដ្ឋានគ្រឹះរបស់ខ្លួន ដោយពង្រឹងចំណេះ ជំនាញរបស់ខ្លួន និងត្រូវមានឆន្ទៈច្បាស់លាស់ មុននឹងធ្វើអ្វីមួយដើម្បីសម្រេចគោលដៅរបស់ខ្លួនពិតប្រាកដ ប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា យុវជនជំនាន់នេះ មានជោគវាសនាជាងយុវជនជំនាន់មុនៗ កាលពីអតីតកាល ដែលរស់នៅក្នុងភ្លើងសង្រ្គាម គ្មានឱកាសបានទទួលការសិក្សាអប់រំខ្ពង់ខ្ពស់ ឬមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាងនោះទេប៉ុន្តែបច្ចុប្បន្ននេះ យុវជនទាំងអស់បានរស់នៅក្នុងប្រទេសជាតិមានសុខសន្តិភាព មានសិទ្ធិសេរីភាព គ្រប់បែបយ៉ាង ដែលជាឱកាសដ៏ល្អប្រសើរ ក្នុងការអភិវឌ្ឍខ្លួនឱ្យក្លាយជាធនធានដ៏មានតំលៃសម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិ និងរក្សាសុខសន្តិភាព ដែលកំពុងមានសព្វថ្ងៃនេះ កុំឱ្យបាត់បង់។ ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ នៅពេលចេញទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលី និងណូវែលហ្សេឡង់នោះ គប្បីត្រូវចេះរក្សាសាមគ្គីភាព មិត្តភាព និងទំនាក់ទំនងល្អជាមួយគ្នា ដើម្បីសហការគ្នា ចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗ ពីគ្នាទៅវិញទៅមក និងខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានចប់ចុងចប់ដើម ជាកិត្តិយសសម្រាប់ខ្លួនឯង ស្ថាប័ន និងប្រទេសជាតិផងដែរ។ ម្យ៉ាងទៀត ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានធានាអះអាងថា នឹងបន្តរក្សាសុខសន្តិភាពនៅកម្ពុជាឱ្យបានស្ថិតស្ថេរគង់វង្ស ដោយរង់ការវិលត្រឡប់ ក្រោយពេលបញ្ចប់ការសិក្សារបស់និស្សិតទាំងអស់ មកចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិជាមួយគ្នា និងសង្ឃឹមថា អាស្រ័យលើចំណេះដឹង ដែលបានសិក្សាមកនោះ ក្នុងចំណោមនិស្សិតទាំងអស់ គឺអាចនឹងបានក្លាយទៅជាថ្នាក់ដឹកនាំស្ថាប័នណាមួយនាពេលខាងមុខ ជាក់ជាមិនខាន។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងពីការអភិវឌ្ឍរីកចំរើន ក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែងទូទាំងប្រទេស ជាពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅខេត្តព្រះសីហនុ និងការបើកការដ្ឋានស្ថាបនាផ្លូវក្រុងចំនួន ៣៨ខ្សែ នៅខេត្តសៀមរាប ដែលទាំងនេះមិនមែនសម្រាប់អ្នកណាម្នាក់ឡើយ គឺសម្រាប់ប្រជាពលរដ្ឋខ្មែរជំនាន់នេះ និងជំនាន់ក្រោយៗទៀត ទុកប្រើប្រាស់ជាប្រយោជន៍រួម ទាំងអស់គ្នាហើយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជូនពរដល់និស្សិតអាហារូបករណ៍ទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងការទៅបន្តការសិក្សា នៅប្រទេសអូស្រ្តាលី និងណូវែលហ្សេឡង់ នាពេលខាងមុខផងដែរ៕
សារស្វាគមន៍
ឯកឧត្តម ជា សុផារ៉ា
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
អានបន្ត
អាជ្ញាប័ណ្ណវិស័យសំណង់
អាជ្ញាបណ្ណចុះបញ្ជីឆ្នាំ ២០១៨
ទំនាស់ដីធ្លី
ឯកសារទាក់ទងនិងបញ្ហាទំនាស់ដីធ្លី
របាយការណ៍
របាយការណ៍ឆ្នាំ២០១៥និងទិសដៅការងារឆ្នា...
ឯកសារវីឌីអូរ
» មើលទាំងអស់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
004238
ម្សិលមិញ :
005907
សរុប :
8976060
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា