ភាសាខ្មែរ
English
ទៅ
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្ដីពីការអនុវត្តការងារចុះបញ្ជីដីធ្លី ការដោះស្រាយវិវាទដីធ្លី និងការកសាងផែនការប្រើប្រាស់ដីខេត្តមណ្ឌលគីរី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើក្រសួងស្ថាប័ន ដែលជាអាជ្ញាធរកាន់កាប់ដីរដ្ឋនិងរដ្ឋបាលរាជធានី ខេត្ត ៤ចំំណុច ដើម្បីដោះស្រាយបញ្ហាជាន់ក្បាលដីគ្នា និងបង្កឱ្យមានវិវាទដីធ្លី
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មារនិងពិនិត្យការបូមទឹកពីទន្លេមេគង្គនិងស្តារប្រឡាយជូនប្រជាពលរដ្ឋ
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផា បន្តជួបប្រជាកសិករ នៅភូមិទី១ ទី២ ទី៣ ទី៤ និងទី៥ នៃឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ និងពិនិត្យការអន្តរាគមន៍បូមទឹកពីបឹងធំ ចូលប្រឡាយអូរឈ្លើង និងប្រឡាយបឹងត្រស់
ទំព័រដើម
សកម្មភាព
បោះពុម្ពផ្សាយ
ព័ត៌មាន
ប្រកាសព័ត៌មាន
របាយការណ៍
ទំនាស់ដីធ្លី
សារលិខិតជូនពរ
អំពីស្ថាប័ន
អនុរិស័យជំនាញ
ជីវប្រវត្តិសង្ខេបឯកឧត្តមឧបនាយករដ្ឋមន្រ្តី
សាវតារបស់ក្រសួង
អង្គការលេខក្រសួង
អង្គភាពក្រោមឱវាទ
ថ្នាក់ជាតិ
ថ្នាក់រាជធានី-ខេត្ត ក្រុង-ស្រុក-ខ័ណ្ឌ
អនុវិស័យជំនាញ
រដ្ឋបាលដីធ្លី
រៀបចំដែនដី និងនគរូបនីយកម្ម
បែងចែកដីធ្លី
ការងារគ្រប់គ្រងសំណង់
រចនាសម្ព័ន្ធ
អគ្គនាយកដ្ឋាន
អគ្គនាយកដ្ឋាន រដ្ឋបាល
អគ្គនាយកដ្ឋាន សំណង់
អគ្គនាយកដ្ឋាន រៀបចំដែនដី
និងនគររូបនីយកម្ម
អគ្គនាយកដ្ឋាន សុរិយោដី
និងភូមិសាស្រ្ត
អគ្គនាយកដ្ឋាន លំនៅឋាន
គណៈកម្មាធិការរៀបចំដែនដី
គណៈកម្មាធិការរៀបចំតំបន់ឆ្នេរ
គណៈស្ថាបត្យករកម្ពុជា
លេខាធិការដ្ឋានគណៈកម្មាធិការសុរិយោដីថ្នាក់ជាតិ
សម្បទានដីសង្គមកិច្ច
អធិការដ្ឋាន
សវនកម្មផ្ទៃក្នុង
មជ្ឍមណ្ឌលបណ្តុះបណ្តាល
អង្គភាពលទ្ធកម្ម
ការងារយេនឌ័រ
ច្បាប់ និង
បទដ្ឋានគតិយុត្ត
គោលនយោបាយ
ច្បាប់
ព្រះរាជក្រម
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្ដីសម្រេច
សារាចរ
លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់
សេវា
សាធារណៈ
តារាងតម្លៃសេវា
ឯកសារគតិយុត្ត
4. លិខិតបទដ្ឋានគតិយុត្តិ អនុវិស័យរដ្ឋបាលដីធ្លី
6- លិខិតបទដ្ឋានគតិយុត្តិ អនុវិស័យរដ្ឋបាលដីធ្លី
07-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- B.ខ.៤ ការចុះបញ្ជីជនជាតិដើមភាគតិច
08-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- C. គ.ការគ្រប់គ្រងបុរី និងអគារសហកម្មសិទ្ធិ
09-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- D. ឃ.ការដោះស្រាយវិវាទ
10-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យបែងចែកដីធ្លី - LDSSP- ក. សម្បទានដីសង្គមកិច្ច
13-លិខិតបទដ្ឋានគតិយុត្ត_គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ
14-លិខិតបទដ្ឋានគតិយុត្ត_សំណង់
15-លិខិតបទដ្ឋានគតិយុត្ត_គណៈស្ថាបត្យករ
16-លិខិតបទដ្ឋានគតិយុត្ត_សេវាសាធារណៈ
17-ពាក់ព័ន្ធអន្តរស្ថាប័ន
ឯកសាតម្រូវ
ទំនាក់ទំនង
កិច្ចសហ
ប្រតិបត្តការ
ADB
FINNMAP
WB
VN
CIDA
GIZ
JICA
KOIKA
គម្រោង
គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច
អភិវឌ្ឍន៍សហគមន៏
អភិវឌ្ឍន៍ដីនិងប័ណ្ណកម្មសិទ្ធិ
ជ្រើសរើសមុខសញ្ញា
កែលម្អរហេដ្ធារចនាសម្ព័ន និងជីវភាព
សុវត្ថិភាពបរិស្ថាន និងសង្គម/យ៉ែនឌ័រ
លទ្ធកម្ម និងកសិកម្ម
គោលនយោបាយ និងគោលការណ៏ណែនាំផ្សេងៗ
វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា
របាយការណ៏រីកចម្រើន
មតិអ្នកអាន
សំណូរចម្លើយ
មតិអ្នកអាន
សំនួរ និង ចម្លើយ
វិស័យសំណង់
វិស័យរដ្ឋបាលដីធ្លី
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា ដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួងចុះពិនិត្យគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ៣៨ខ្សែ ក្នុងខេត្តសៀមរាប
September 28, 2020
នៅព្រឹកថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួងចុះពិនិត្យមើលគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំងនេះនៅក្នុងក្រុងសៀមរាប។ ក្នុងឱកាសចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានសម្រេចផ្ដល់ថវិកាសម្រាប់ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ក្នុងគោលបំណងកែលម្អហេដ្ឋារចនាសម្ព័ន្ធទីក្រុង បង្កើតការងារ លើកស្ទួយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ សម្រួលដល់ការធ្វើចរាចរណ៍ទៅមក បង្កើនសោភ័ណភាព ជំរុញកំណើនភ្ញៀវទេសចរណ៍ និងកំណើនសេដ្ឋកិច្ចជាតិ។ ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចប្រជុំពិភាក្សារបស់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប កាលពីពេលថ្មីៗកន្លងមក ដែលក្នុងកិច្ចប្រជុំនេះបានពិភាក្សា និងសម្រេចជ្រើសរើសខ្សែផ្លូវសរុបចំនួន ៣៨ ខ្សែប្រវែង ១០០ គីឡូម៉ែត្រ ដោយអនុលោមតាមផែនការមេ និងតាមប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប ចក្ខុវិស័យឆ្នាំ ២០៣៥ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ដោយសេចក្តីសម្រេចលេខ ០០៤ សសរ ចុះថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១៨ របស់គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ និងផែនការមេ នៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងនាមគណៈកម្មការអន្តរក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅក្រុងសៀមរាប ទាំងអស់ សូមចូលរួមសហការប្រកបដោយការយោគយល់ជាមួយគណៈកម្មការអន្តរក្រសួង ក្រុមការងារបច្ចេកទេស និងអង្គភាព និងក្រុមហ៊ុនសាងសង់ ដើម្បីឱ្យការសិក្សា និងការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្រុងសៀមរាប ខេត្តសៀមរាប ប្រព្រឹត្តទៅបានដោយរលូន និងទទួលបានជោគជ័យតាមការគ្រោងទុក។ គួរបញ្ជាក់ថាក្នុងគោលដៅលើកកម្ពស់ការផ្ដល់សេវាជូនប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ នៅក្នុងក្រុងសៀមរាប និងធ្វើឱ្យក្រុងសៀមរាប ក្លាយទៅជាទីក្រុងទេសចរណ៍ កម្រិតពិភពលោកនោះ ខ្សែផ្លូវដែលត្រូវធ្វើការស្ថាបនា និងកែលម្អឡើងវិញទាំងអស់នឹងត្រូវធ្វើឱ្យក្លាយទៅជាផ្លូវ ដែលមានមេត្រីភាពជាមួយវប្បធម៌ ប្រវត្តិសាស្រ្ត និងទេសចរណ៍ និងស្របតាមរូបសាស្រ្តទីក្រុង និងត្រូវមានការគិតគូរជាប្រព័ន្ធលើគ្រប់ទិដ្ឋភាពដូចជាប្រព័ន្ធលូទឹកកខ្វក់ លូទឹកភ្លៀង ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនមានពិការភាព ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញា និងគំនូសចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹកកខ្វក់ ព្រមទាំងការធ្វើសួននិងដាំដើមឈើផងដែរ៕
សារស្វាគមន៍
ឯកឧត្តម ជា សុផារ៉ា
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
អានបន្ត
អាជ្ញាប័ណ្ណវិស័យសំណង់
អាជ្ញាបណ្ណចុះបញ្ជីឆ្នាំ ២០១៨
ទំនាស់ដីធ្លី
ឯកសារទាក់ទងនិងបញ្ហាទំនាស់ដីធ្លី
របាយការណ៍
របាយការណ៍ឆ្នាំ២០១៥និងទិសដៅការងារឆ្នា...
ឯកសារវីឌីអូរ
» មើលទាំងអស់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
004498
ម្សិលមិញ :
005907
សរុប :
8976320
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា