January 14, 2021
  នៅព្រឹកថ្ងៃព្រហស្បតិ៍ត ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២១ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកក្រូចឆ្មារ អញ្ជើញបន្ត ជួបប្រជាកសិករនៅភូមិបារាយណ៍ ឃុំឈូក និងបានចុះពិនិត្យការស្តារប្រឡាយនៅចំណុចអូរឃ្លីវ និងចំណុចបឹងកាដេរ និងការអន្តរាគមន៍បូមទឹកពីបឹងកាដេរដែលបានក្លាយជាអាងស្តុកទឹកធម្មជាតិទំហំជាង ៣០០ហិកតា ក្រោយពេលឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសាងសង់ទំនប់ស្ទាក់ទឹករួច។ បច្ចុប្បន្ន ប្រជាកសិករចំនួន២ភូមិ គឺភូមិបារាយណ៍ និងភូមិក្របីគ្រៀក ឃុំឈូក សរុបជាង ៦០០ខ្នងផ្ទះ ដែលកន្លងមកជួបបញ្ហាខ្វះទឹកស្រោចស្រពដំណាំនិងស្រូវស្កកបាត់ផលរាល់ឆ្នាំ កំពុងរីករាយប្រើប្រាស់ទឹកបឹងកាដេរ បង្កបង្កើនផល នៅលើផ្ទៃដីជាង ១៥០០ហិកតា ។










សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
004039
ម្សិលមិញ :
027255
សរុប :
9379919
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា