February 05, 2021

  នៅរសៀលថ្ងៃ​សុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រី​ក្រសួងរៀបចំ​ដែនដី នគរូប​នីយកម្ម និង សំណង់ បាន​អនុញ្ញាត​ឱ្យលោកស្រី Kamei Haruko ប្រធានតំណាង JICA ប្រចាំនៅកម្ពុជា ចូលជួប​សម្តែង​ការ​គួរសម​និង​ពិភាក្សា​ការងារ​។ ក្នុង​ជំនួប​នេះ​លោកស្រី Kamei Haruko ប្រធាន​តំណាង JICA ប្រចាំ​កម្ពុជា​បាន​លើក​ឡើង​ថា​តាំងពីឆ្នាំ ២០១៧ មក JICA បាន​រៀបចំ​វគ្គ​បណ្ដុះ​បណ្ដាល​ជាច្រើន​ជូន​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និងសំណង់ ប្រមាណជាង ១៣០០ នាក់ គាំទ្រ​ដល់​ការ​ចុះ​បញ្ជីដីធ្លី ការ​ចុះ​បញ្ជី​អគារ​សហកម្មសិទ្ធិ​ និង​គោលនយោបាយ​ជាតិ​ស្ដីពី​លំនៅឋាន។ លោកស្រីបន្តថា JICA បាន​សម្រេច​អនុម័ត​នូវ​ជំនួយ ODA សម្រាប់​គម្រោង​អភិវឌ្ឍន៍​ស្ថានីយ​វាស់វែង​អចិន្ត្រៃយ៍​ ដោយ​ផ្កាយរណបសម្រាប់​ការ​រៀបចំ​ដែនដី និង​ការអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា(CORS) ដែល​មាន​រយៈពេល​អនុវត្ត​ចាប់​ពី​ខែ​មេសាឆ្នាំ ២០២០ ដល់ ខែកញ្ញា ឆ្នាំ ២០២២ និង​មាន​ថវិកា​សម្រាប់​អនុវត្ត​គម្រោង​ចំនួន ៧៣៥១៤០០ ដុល្លារអាមេរិក ដែល​គម្រោង​នេះអាច​នឹង​ចាប់​ផ្ដើម​នៅ​ខែ​កក្កដា ឆ្នាំ២០២១ខាងមុខ។ JICA បានសម្រេច​អនុម័ត​នូវ​ជំនួយODA សម្រាប់​គម្រោង​អភិវឌ្ឍន៍​សមត្ថភាព​ក្នុង​ការ​អនុវត្ត​ច្បាប់​សំណង់​ថ្មី និង​អភិវឌ្ឍន៍​វិធីសាស្រ្ត​រក្សា​គុណភាព​អគារ​ប្រកប​ ដោយ​សុវត្ថិភាព​នៅ​ក្នុង​វិស័យ​សំណង់​ ដែល​មាន​រយៈពេល​អនុវត្ត​ចាប់​ពី​ខែ​មិថុនាឆ្នាំ២០២០ ដល់​ខែមិថុនា ឆ្នាំ២០២៣ និង​អាច​ចាប់​ផ្ដើម​អនុវត្តគម្រោង​នេះ​បាន​នៅ​ដើម​ឆ្នាំ ២០២១។ លោកស្រី​បាន​ឱ្យដឹងថា ក្រៅពី​ការ​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ជូន​ដល់​ព្រះ​រាជា​ណាចក្រកម្ពុជា JICA ក៏​តែងតែ​បាន​ផ្ដល់​ជំនួយ​ដូចជា ការ​កសាងធនធាន​មនុស្ស ការ​ផ្ដល់​ជំនួយ​បច្ចេកទេស និង​ការ​ផ្ដល់​អាហារូបករណ៍។ ​ជាមួយ​នេះ លោកស្រី Kamei Haruko ក៏​បាន​កោត​សរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​រៀបចំវិធាន​ការ​ត្រឹមត្រូវ​ទទួល​បាន​ជោគជ័យ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​ជំងឺ​រាតត្បាត​ជាសកល Covid 19ផងដែរ។ ជា​ការ​ឆ្លើយ​តប​ ឯកឧត្តម​ ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រី្តក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ បាន​ថ្លែង​អំណរ​គុណ​ចំពោះ​លោកស្រី Kamei Haruko ប្រធានតំណាង JICAប្រចាំ​នៅ​កម្ពុជា ដែល​បាន​ផ្ដល់​នូវ​សច្ចភាព​ចំពោះ​កម្ពុជា នូវ​ភាព​ជោគជ័យ​របស់​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់ សម្ដេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​ការ​រាតត្បាត​ពី​ជំងឺ​កូវីដ19។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​កោត​សរសើរ​ចំពោះ​ឆន្ទៈ​ដ៏​មោះមុត​របស់ JICA ដែលតែង​តែ​ផ្ដល់​នូវ​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និងសំណង់ ពិសេស​បាន​អនុម័ត​នូវ​គម្រោង​ទាំងពីរ​ខាងលើ ដើម្បី​ចូលរួម​សម្រេច​នូវ​គោលដៅរួម​របស់​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​ កម្ពុជា-ជប៉ុន។ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ជា​ សុផារ៉ា បាន​បង្ហាញ​ពី​ការ​គាំទ្រ​ដល់​ការ​ផ្ដល់​ជំនួយ​លើ​ការ​កសាង​សមត្ថភាព​មន្ត្រី ដែល​ពិត​ជា​មាន​សារៈ​សំខាន់​សម្រាប់​ការ​​កសាង​ធនធាន​មនុស្ស​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ​បាន​បញ្ជាក់​ថា​ ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និងសំណង់ នឹងផ្ដល់អាទិភាព​ទទួល​យក​ក្រុមហ៊ុន​សំណង់​របស់​ជប៉ុន ដើម្បី​ក្លាយ​ជា​ក្រុមហ៊ុន​ត្រួតពិនិត្យ និងបញ្ជាក់គុណភាព​​សំណង់ ​នៅ​កម្ពុជា​ស្រប​តាម​ច្បាប់​ស្ដីពី​សំណង់ និង​ផ្ដល់​អាទិភាព​សម្រាប់ក្រុមហ៊ុន​ត្រួត​ពិនិត្យ និងបញ្ជាក់គុណភាព​សំណង់ របស់​ប្រទេស​ជប៉ុន ជួល​ការិយាល័យ​នៅទីស្ដីការ​ថ្មី​របស់​ក្រសួង​រៀបចំ​ដែនដី​ នគរូប​នីយកម្ម និងសំណង់ ផងដែរ៕





សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
013504
ម្សិលមិញ :
014802
សរុប :
10710211
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir