April 20, 2016
ថ្ងៃពុធ ១៤ កើត ខែចេត្រ ឆ្នាំវក ព.ស. ២៥៦០ ត្រូវ​នឹង​ថ្ងៃ​ទី ២០ ខែ​មេសា គ.ស. ២០១៦ ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី ជា សុផារ៉ា រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ បាន​ដឹក​នាំ​អង្គ​ប្រជុំ​ពិនិត្យ​សំណើ​សុំ​ច្បាប់​អនុញ្ញាត​សាង​សង់​ចំនួន ៦៩ គម្រោង ដែល​បាន​ស្នើ​មក​ក្រសួង​តាំង​ពី​ឆ្នាំ ២០១៤-២០១៥ មក ។  ក្រោយ​ពី​បាន​ពិភាក្សា​យោបល់​ជា​មួយ​ថ្នាក់​ដឹក​នាំ និង​មន្ត្រី​បច្ចេក​ទេស ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី បាន​ចុះ​ហត្ថ​លេ​ខា​លិខិត​អនុ​ញ្ញាត​សាង​សង់​ចំនួន ៤៧ គម្រោង ហើយ​សម្រាប់​គម្រោង​ចំនួន ២២ ទៀត ដែល​នៅ​ខ្វះ​ឯកសារ​ពាក់​ព័ន្ធ​នា​នា ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី នឹង​រៀប​ចំ​បង្កើត​គណៈ​កម្ម​ការ​ចុះ​ត្រួត​ពិនិត្យ​ការ​ដ្ឋាន​សាង​សង់ និង​ដើម្បី​ពិនិត្យ​ឯក​សារ​ឲ្យ​បាន​ត្រឹម​ត្រូវ និង​គ្រប់​ចំនួន​តាម​លក្ខ​ខណ្ឌ​កំណត់ ។ លើស​ពី​នេះ ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី បាន​ផ្តល់​អនុ​សាសន៍​ណែ​នាំ​ថ្នាក់​ដឹក​នាំ និង​មន្ត្រី​បច្ចេក​ទេសរបស់​ក្រសួង​ឲ្យ​ត្រៀម​រៀប​ចំ​គោល​ការណ៍​ដូច​ខាង​ក្រោម​៖
  • រាល់ក្រុមហ៊ុនបរទេសទាំង ​ឡាយ​ណា​ដែល​បំពាន​ច្បាប់​ក្នុង​ការ​សាង​សង់ ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ នឹង​ធ្វើ​លិខិត​ទៅ​ក្រសួង​ការ​បរទេស និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ ដើម្បី​ស្នើ​សុំ​បញ្ជូន​លិខិត​កំណត់​ទូត​ទៅ​ស្ថាន​ទូត​សាមី ជា​ការ​ព្រមាន​ដល់​ក្រុម​ហ៊ុន​នោះ ។
  • ក្រសួង ​នឹង​រៀប​ចំ​កំណត់​មាឌ​ដ្ឋាន​កំពស់​សម្រាប់​សំណង់​រោង​ចក្រ ដើម្បី​ឲ្យ​មាន​ខ្យល់​ចេញ​ចូល​គ្រប់​គ្រាន់ និង​គូស​ប្លង់​ស្តង់​ដា​ខ្លោង​ទ្វារ​ចេញ​ចូល​ខាង​មុខ​ដើម្បី​បង្ការ​រាល់​ ប្រធាន​សក្តិ​ផ្សេងៗ និង​ដើម្បី​សម្រាប់​រថយន្ត​ធំ​ចេញ​ពី​រោង​ចក្រ​មិន​បង្ក​ការ​កក​ស្ទះ​ចរា​ ចរណ៍​នៅ​តាម​ដង​ផ្លូវ​ ពិសេស​សម្រាប់​ពលករ​ងាយ​ស្រួល​ធ្វើ​ដំណើរ​ចេញ​ពី​រោង​ចក្រ​កាត់​បន្ថយ​គ្រោះ ​ថ្នាក់​ចរាចរណ៍
  • សម្រាប់​សំណើ​ សុំ​លិខិត​អនុញ្ញាត​សាង​សង់​ផ្សារ ត្រូវ​រៀប​ចំ​គូស​ប្លង់​ឲ្យ​មាន​លូ​ទឹក​បង្ហូរ​ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​សម្អាត​ផ្សេងៗ
  • មន្ត្រី ​បច្ចេក​ទេស​ត្រូវ​ធ្វើ​ការ​ស្រាវ​ជ្រាវ​បន្ថែម​អំពី​នីតិ​វិធី​ផាក​ពិន័យ​ នៅ​ប្រទេស​ផ្សេង ចំពោះ​សំណង់​ដែល​សាង​សង់​បំពាន​ច្បាប់
  • រៀប​ចំ​បង្កើត​ប្រព័ន្ធ​បច្ចេក​វិទ្យា​ដាក់​បញ្ជូល​ទិន្នន័យ (Database)សំណង់​អគារ​ទាំង​អស់ ដើម្បី​អាច​ងាយ​ស្រួល​ពិនិត្យ​មើល​ប្រវត្តិ​រូប​របស់​សំណង់ និង​អ្នក​សាង​សង់ ។

កិច្ច​ប្រជុំ​បាន​បញ្ចប់​នៅ​ថ្ងៃ​ខែ​ឆ្នាំ​ដដែល នៅ​វេលា​ម៉ោង ១១ និង៣០ នាទី ដោយ​បរិយា​កាស​រីក​រាយ និង​ទទួល​ខុស​ត្រូវ​ខ្ពស់ ។




















សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

គេហ​ទំព័រ នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើ​ម្បី​ធើ្វការ គេហ​ទំព័រ

Video Documents
Visitor Number
Today :
001768
Yesterday :
006754
Total :
5823033
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា