April 26, 2016
ថ្ងៃអង្គារ ០៥ រោច ខែចេត្រ ព.ស. ២៥៥៩ ត្រូវនឹងថ្ងៃទី ២៦ ខែមេសា គ.ស. ២០១៦ ឯកឧត្តម ជា សុផារ៉ា ទេស​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ តំណាង់​ដ៏​ខ្ពង់​ខ្ពស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិប​តី ក្នុង​ពិធី​កាត់​ឫស​សីមា​នៅ​វត្ត​សត្ត​វិថី​ជោ​ត្យា​រាម ហៅ​វត្ត​ស្លា ស្ថិត​ក្នុង​ភូមិ​ពង​ទឹក ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​ត្បូង​ឃ្មុំ ដែល​មាន​ការ​និមន្ត និង​អញ្ជើញ​ចូល​រួម​ពី​ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ  អាជ្ញា​ធរ​ដែន​ដី  មន្រ្តី​រាជ​ការ  អ្នក​មុខ​អ្នក​ការ​គ្រប់​ជាន់​ថ្នាក់  និង​ពុទ្ធ​បរិ​ស័ទ​ជិត​ឆ្ងាយ ប្រមាណ ១.០០០ នាក់ ។ មាន​ប្រសាសន៍​សំណេះ​សំណាល​ជា​មួយ​អង្គ​ពិធី​នា​ឱកាស​នោះ ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី បាន​ផ្តាំ​ផ្ញើរ​ការ​សួរ​សុខ​ទុក្ខ​ពី សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី និង សម្តេច​កតិ្ត​ព្រឹទ្ធ​បណ្ឌិត ព្រម​ទាំង​បាន​លើក​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង របស់​រាជ​រដ្ឋា​ភិបាល ដែល​មាន សម្តេច​តេជោ ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្រ្តី ក្នុង​ការ​កសាង​នូវ​សុខ​សន្តិភាព ស្ថិរ​ភាព​នយោបាយ សុវត្ថិភាព​សង្គម និង​សណ្តាប់​ធ្នាប់​សាធារណៈ ពី​ប្រទេស​ជាតិ​ស្ថិត​ក្នុង​សង្រ្គាម​បាក់​បែក ឲ្យ​មាន​ភាព​រីក​ចម្រើន​ទាំង​វិស័យ​ពុទ្ធ​ចក្រ និង​អាណា​ចក្រ ដូច​សព្វ​ថ្ងៃ​នេះ ។ ជា​មួយ​គ្នា​នេះ ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី ក៏​បាន​ពន្យល់​ពី​វឌ្ឍន​ភាព​នា​នា នៃ​ការ​ខិត​ខំរបស់រាជរដ្ឋាភិបាល នៅក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅទូទាំងប្រទេស តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការអប់រំ ការទាក់ទាញអ្នកវិនិយោគ ការបង្កើតការងារ ដើម្បីកំណើនសេដ្ឋកិច្ចជាតិ និងការផ្តល់សេវាសាធារណៈផ្សេងៗ ដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអំពាវនាវដល់ព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋទូទៅ ឲ្យ​ចូល​រួម​ជា​មួយ​រាជ​រដ្ឋា​ភិបាល ដើម្បី​ថែ​រក្សា​នូវ​រាល់​សមិទ្ធិ​ផល ដែល​បាន​កសាង​កន្លង​មក និងបន្តកសាងបន្ថែមទៀត ដើម្បីជីវភាពល្អប្រសើររបស់ប្រជាពលរដ្ឋ និង​ភាព​សុខ​ដុម​នៅ​ក្នុង​សង្គម​ជាតិ​ទាំង​មូល ។ ឆ្លៀតក្នុងកម្មវិធីនេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បាននាំយកថវិកា និងសម្ភារៈមួយចំនួនរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប្រគេន និង​ឧបត្ថម្ភ​ជូន​ដូច​ខាងក្រោម៖
  • សម្រាប់ព្រះវិហារនៃវត្តសត្តវិថីជោត្យារាម ចំនួន ០១ ម៉ឺនដុល្លារអាមេរិក
  • សម្រាប់សាលាស្រុកមេមត់ ចំនួន ០១លានរៀល
  • សម្រាប់ឃុំទន្លូង ចំនួន ០១លានរៀល
  • ព្រះសង្ឃ (៤៤ អង្គ) បានប្រគេន ៣០.០០០ រៀល ក្នុង ០១ អង្គ 
  • តាជីយាយជី (១០០នាក់) ក្នុងម្នាក់ៗទទួលបាន ក្រណាត់ស ១ដុំ និងថវិកា ០១ម៉ឺនរៀល
  • លោកគ្រូ-អ្នកគ្រូ (៦៣ នាក់ ក្នុងនោះស្រី២៧នាក់) ក្នុងម្នាក់ៗ ទទួលបានសារុង ០១
  • គ្រូពេទ្យប្រចាំការ (០៧នាក់) ក្នុងម្នាក់ៗទទួលបានសារុង ០១
  • សិស្សានុសិស្ស (២០០នាក់) ក្នុងម្នាក់ៗទទួលបានប៊ិច១ដើម សៀវភៅ២ក្បាល និងថវិកា ៥០០០រៀល ៕




















សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
001733
ម្សិលមិញ :
003501
សរុប :
5574933
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា