May 02, 2016
នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦ ឯកឧត្តម ជា សុផារ៉ា ទេស​រដ្ឋ​មន្រី្ត រដ្ឋ​មន្រ្តី​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ពិសេស​គាំ​ទ្រ​ដល់​គណៈ​បញ្ជា​ការ​ឯក​ភាព​ខេត្ត​ព្រះ​សី​ហនុ និង      ឯកឧត្តម ថោង ខុន រដ្ឋ​មន្រ្តី​ក្រសួង​ទេស​ចរណ៍ និង​ជា​អនុ​ប្រធាន​អចិ​ន្ត្រៃយ៍ ក្រុម​ការ​ងារ​ពិសេស និង ឯក​ឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិ​បាល​ខេត្ត​ព្រះ​សី​ហ​នុ និង​ជា​ប្រធាន​គណៈ​បញ្ជា​ការ​ឯក​ភាព​ខេត្ត​ព្រះ​សី​ហនុ      អម​ដំណើរ​ដោយ ឯក​ឧត្តម អគ្គ​លេខា​ធិការ ឯក​ឧត្តម អគ្គ​លេខា​ធិការ​រង​នៃ​គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង និង​អភិ​វឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា និង​មន្ត្រី​ជំនាញ​ថ្នាក់​ជាតិ​និង​ថ្នាក់​ខេត្ត​ព្រះ​សីហនុ បាន​ចុះ​ពិនិត្យ​ទី​តាំង​គម្រោង​កែ​លម្អ​តំបន់​ឆ្នេរ​អូរ​ឈើ​ទាល (ទល់​មុខ​ដី​ក្រុម​ហ៊ុន​សុខា​អូ​តែល អតីត​អារី​ស្តុន) តំបន់​ឆ្នេរ​ឯករាជ្យ និង​តំបន់​បឹង​ព្រែក​ទប់ ស្រប​តាម​គោល​ការណ៍​របស់​រាជ​រដ្ឋា​ភិបាល​តាម​រយៈ​លិខិត​ លេខ ៧២ អនក្រ.បក ចុះ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៦ របស់​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ។ ​ក្នុង​ឱកាស​ចុះ​ពិនិត្យ​ជាក់​ស្ដែង​នេះ ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី ជា សុផារ៉ា បាន​កោត​សរ​សើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ គណៈ​បញ្ជាការ​ឯក​ភាព​ខេត្ត​ព្រះ​សី​ហនុ ដែល​បាន​អនុវត្ត​កន្លង​មក​ក្នុង​ការ​សម្រួល ឆ្នេរ​អូរ​ឈើ​ទាល ទល់​មុខ​ដី​ក្រុម​ហ៊ុន  សុខា អូតែល អតីត​អារីស្តុន ដែល​បាន​បើក​របង​លំហរ​ឆ្នេរ​នេះ ឱ្យ​ប្រជា​ពល​រដ្ឋ​បាន​ចូល​ដើរ​កម្សាន្ត​មុន និង​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​កន្លង​មក​នេះ ។ ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី បន្ត​ទៀត​ថា យើង​នៅ​មាន​សកម្ម​ភាព​ជា​ច្រើន​ដែល​ត្រូវ​បន្ត​ធ្វើ ដែល​ក្រុម​ការ​ងារ​ជំនាញ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត​ត្រូវ​បន្ត​ស្រង់​ទិន្ន​ន័យ​លំអិត​បន្ថែម​ដើម្បី​បើក​ចំហរ​តំបន់​ឆ្នេរ​សមុទ្រ​ទាំង​អស់​ស្រប​តាម​គោល​ការណ៍​សា​រា​ចរ​លេខ ០១ ស្ដី​ពី​ការ​អភិ​វឌ្ឍ​តំបន់​ឆ្នេរ និង​ជំរុញ​រៀប​ចំ​ប្លង់​មេ​សមា​ហរណ​កម្ម​តំបន់​ឆ្នេរ​ខ្សាច់​នីមួយៗ ដែល​រួម​មាន​ការ​រៀប​ចំ​ផ្ទៃ​ទឹក ឆ្នេរ​ខ្សាច់ ចំណី​ឆ្នេរ ផ្លូវ​រណប តំបន់​រណប ផ្លូវ​ឆ្ពោះ​ទៅ​ឆ្នេរ បញ្ដាញ​បៃ​តង និង​តូប​កំសាន្ត ប្លង់​បង្គន់​អនាម័យ​សាធារណៈ និង​ច្រក​ចូល​ឆ្នេរ​គំរូ ស្រប​តាម​ស្ដង​ដារ អនាម័យ បរិស្ថាន​ស្អាត សោភ័ណ​ភាព និង​មាន​រចនា​បថ​ជា​លក្ខណៈ​ខ្មែរ ក្នុង​ឱកាស​នោះ​ដែរ ក្រុម​ការ​ងារ​បាន​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​តំបន់​ឆ្នេរ​ឯក​រាជ្យ ឆ្នេរ​អូរ​ឈើ​ទាល​ រហូត​ដល់​ឆ្នេរ​អូរ​ត្រេះ ។









សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
001117
ម្សិលមិញ :
002348
សរុប :
5576665
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា