May 03, 2016
ថ្ងៃ​អង្គារ ១២ រោច ខែ​ចេត្រ ឆ្នាំ​វក ព.ស. ២៥៥៩ ត្រូវ​នឹង​ថ្ងៃ​ទី ០៣ ខែ​ឧសភា គ.ស. ២០១៦ ឯកឧត្តម ជា សុផារ៉ា ទេស​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ បាន​អញ្ជើញ​ជា​អធិប​តី​ក្នុង​ពិធី​សម្ពោធ​បើក​ការ​ដ្ឋាន​បុក​គ្រឹះ​ស្ថាបនា​ អគារ​នៃ​គម្រោង​អភិ​វឌ្ឍន៍​អចលន​វត្ថុ The PEAK Project របស់​ក្រុមហ៊ុន OXLEY-GEM (CAMBODIA) Co., Ltd ស្ថិត​ក្នុង​ភូមិ​ទី៤ សង្កាត់​ទន្លេ​បា​សាក់ ខណ្ឌ​ចំការ​មន ។ ថ្លែង​ក្នុង​ពិធី​បើក​ការ​ដ្ឋាន​នេះ ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី ជា សុផារ៉ា បាន​ថ្លែង​អំណរ​គុណ​ដល់​ក្រុមហ៊ុន OXLEY-GEM (CAMBODIA) Co., Ltd ជា​ក្រុម​ហ៊ុន​មួយ​កើត​ចេញ​ពី​ការ​រួម​បញ្ចូល​គ្នា​រវាង​ក្រុម​ហ៊ុន WorldBridge Land Cambodia និង​ក្រុម​ហ៊ុន Singapore Oxley Holdings ក្នុង​ការ​ជ្រើស​រើស​ប្រទេស​កម្ពុជា​ក្នុង​ការ​វិនិយោគ​លើ​គម្រោង​អចលន​ វត្ថុ ដែល​គ្រោង​ចំណាយ​ថវិកា ៥៨០ លាន​ដុល្លារ​អាមេរិក ដែល​ស​បញ្ជាក់​ឲ្យ​ឃើញ​នូវ​ជំនឿ​ទុក​ចិត្ត​លើ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់ សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី ដែល​បាន​ខិត​ខំ​លើក​កម្ពស់​សន្តិភាព និង​ស្ថិរ​ភាព ពិសេស​ប្រទេស​កម្ពុជា​គឺ​ជា​ប្រទេស​ដែល​មាន​សុវត្ថ​ភាព​ខ្ពស់ និង​មិន​មាន​ហានិភ័យ​ក្នុង​ភា​រវ​កម្ម ។ ឆ្លៀត​ក្នុង​ឱកាស​នេះ​ផង​ដែរ ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី បាន​ស្នើ​ឲ្យ​ក្រុម​ហ៊ុន​ទាំង​អស់​ចូល​រួម​អនុវត្ត​ឲ្យ​បាន​តឹ្រម​ត្រូវ​តាម ​បទ​ដ្ឋាន​គតិ​យុត្ត បច្ចេក​វិទ្យា និង​ស្តង់​ដា​នៃ​សំណង់ ដើម្បី​ធានា​នូវ​សុវត្ថិភាព ប្រសិទ្ធ​ភាព និង​ចូល​រួម​ការ​ពារ​បរិស្ថាន និង​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន OXLEY GEM (CAMBOIDIA) ពិនិត្យ​លទ្ធ​ភាព​ជ្រើស​រើស​យុវ​ជន​ខ្មែរ​ដើម្បី​បម្រើ​ការ​ងារ​សំណង់ ក៏​ដូច​ជា​ការ​ងារ​បច្ចេក​ទេស​ផ្សេងៗ ដើម្បី​ចូល​រួម​លើក​កម្ពស់​ឱកាស​ការ​ងារ និង​ធន​ធាន​មនុស្ស​របស់​កម្ពុជា ។ លើស​ពី​នេះ​ទៅ​ទៀត ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី បាន​សង្កត់​ធ្ងន់​ថា ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ នឹង​ចាត់​វិធាន​ការ​ស្រប​ច្បាប់​លើ​ក្រុម​ហ៊ុន​ណា​ដែល​មិន​គោ​រព​ច្បាប់ ពិសេស​គឺ​នឹង​រៀប​ចំ​ធ្វើ​លិខិត​ទៅ​ស្ថាន​ទូត​របស់​ក្រុម​ហ៊ុន​បរ​ទេស​សាមី ដើម្បី​ជា​ការ​ព្រមាន ក្នុង​ករណី​មិន​គោរព​ច្បាប់​សាង​សង់​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ។ គួរ​បញ្ជាក់​ផង​ដែរ​ថា គម្រោង​អភិ​វឌ្ឍន៍​អចល​ន​វត្ថុ The PEAK Project ដែល​គ្រោង​នឹង​បញ្ចប់​ការ​សាង​សង់​នៅ​ឆ្នាំ ២០២០ មាន​ជា​អាទិ៍ដូច​ជា​អគារ​ភ្លោះ​កម្ពស់ ៥៥ ជាន់ ដ៏​ប្រណីត និង សណ្ខាគារ The Shangri-La ដែល​មាន​ចំណុះ​សរុប​ចំនួន ១.០១៤ Units និង​បន្ទប់​ជួល​ចំនួន ៣០០ បន្ទប់ សាល​ប្រជុំ​ធំៗ លំដាប់​ផ្កាយ​ប្រាំ​ពិភព​លោក  អគារ​ស្នាក់​នៅ ហាង​ទំនិញ ភោជ​នីយ​ដ្ឋាន និង​អគារ​ការិ​យា​ល័យ ។






















 
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

គេហ​ទំព័រ នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើ​ម្បី​ធើ្វការ គេហ​ទំព័រ

Video Documents
Visitor Number
Today :
003354
Yesterday :
006754
Total :
5824619
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា