May 10, 2016
ថ្ងៃអង្គារ ១២ រោច ខែពិសាខ ឆ្នាំវក ព.ស. ២៥៥៩ ត្រូវ​នឹង​ថ្ងៃ​ទី ១០ ខែ​ឧសភា គ.ស. ២០១៦ ឯកឧត្តម ជា សុផារ៉ា ទេស​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ បាន​អនុញ្ញាត​ឲ្យ ឯក​ឧត្តម Yuji KUMAMARUឯក​អគ្គ​រដ្ឋ​ទូត​ជប៉ុន ប្រចាំ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ចូល​ជួប​សំដែង​ការ​គួរ​សម ។ នៅ​ក្នុង​ជំនួប​នេះ ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី ជា សុផារ៉ា បាន​សំដែង​នូវ​ការ​ថ្លែង​អំណរ​គុណ​ចំពោះ​រដ្ឋា​ភិបាលជប៉ុន ដែល​តែង​តែ​ផ្តល់​នូវ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ល្អ​ជា​មួយ​កម្ពុជា​កន្លង​មក និង​បាន​ជួយ​ជ្រោម​ជ្រែង​ក្នុង​ការ​ជួស​ជុល​ប្រាសាទ​អង្គរ​វត្ត​ក្នុង​ខេត្ត​សៀម​រាប ពិសេស​ការ​គាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង​ក្នុង​ការ​ដាក់​បញ្ចូលប្រាសាទ​ព្រះ​វិហារ ជា​បេតិ​កភ័ណ្ឌ​ពិភព​លោក ។ ជា​មួយ​គ្នា​នេះ​ដែរ ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី ជា សុផារ៉ា បាន​ស្នើ​ឲ្យ​រដ្ឋា​ភិបាល​ជប៉ុន​ជួយ​បន្ថែម​នូវ​ការ​បង្កើត​វគ្គ​បណ្តុះ​បណ្តាល​លើ​វិស័យ​សំណង់​សម្រាប់​មន្ត្រី​រាជ​ការ ដើម្បីពង្រឹង​ចំណេះ​ដឹង និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ផង​ដែរ ។ លើស​ពី​នេះ ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី នឹង​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយកម្ម និង​សំណង់ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ជា​មួយ​ក្រសួង​ដែន​ដី ហេដ្ឋា​រចនា​សម្ព័ន្ធ គមនា​គមន៍ និង​ទេស​ចរណ៍​របស់​ប្រទេស​ជប៉ុន ។​ ឆ្លើយ​តប​នឹង​ចំណាប់​អារម្មណ៍​អំពី​បញ្ហា​ដី​ធ្លី​ក្នុង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ដែល​ជា​បញ្ហា​រស៊ើប ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី បានបញ្ជាក់​អំពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋា​ភិបាល​កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​ក្នុង​ព្រះ​រា​ជា​ណា​ចក្​រកម្ពុជា ពិសេស​គឺ​ការ​ចុះ​បញ្ជី​ដី​ធ្លី​ជូន​ប្រជា​ពល​រដ្ឋ ការ​ជម្រុញ​ការ​អនុវត្ត​ច្បាប់​សំណង់ និង​មាន​ចំណាត់​ការ​ភ្លាមៗ​ចំពោះ​បុគ្គល​ ឬ​មន្ត្រី​រាជ​ការ​ប្រព្រឹត្ត​បទ​ល្មើស​ដែល​ស្ថិត​ក្រោម​សមត្ថ​កិច្ច​របស់​ក្រសួង ដោយ​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា នៅ​ចុង​ឆ្នាំ ២០១៧ បញ្ហា​ដី​ធ្លី​ក្នុងព្រះ​រា​ជាណា​ចក្រ​កម្ពុជា​នឹង​មាន​ភាព​ប្រសើរ​ឡើង ។ 

  កិច្ចប្រជុំ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង ៤ រសៀល នៅ​ថ្ងៃ​ខែ​ឆ្នាំដដែល ក្នុង​បរិ​យា​កាស​រីក​រាយ និង​ទទួល​ខុស​ត្រូវ​ខ្ពស់ ។

















សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

គេហ​ទំព័រ នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើ​ម្បី​ធើ្វការ គេហ​ទំព័រ

Video Documents
Visitor Number
Today :
002409
Yesterday :
015457
Total :
5689349
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា