May 09, 2016
នៅថ្ងៃទី០៩​ ខែឧសភា​ ឆ្នាំ២០១៦​ ឯកឧត្តមទេស​ រដ្ឋមន្ត្រី​ ជា សុផារ៉ា រួមនឹងសហការីក៏បានបន្តដំណើរអញ្ជើញទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិតេជោសែន ឃុំដា ស្រុកមេមត់ ផងដែរ ។ ក្នុងពេលជួបសំណេះសំណាលនោះ ឯកឧត្តម ជា សុផារ៉ា បាន​​នាំ​មក​នូវ​ប្រសាសន៍​ផ្ដាំ​ផ្ញើរ​សាក​សួរ​សុខ​ទុក្ខ​ពី​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​​​រដ្ឋ​មន្រ្តី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង សម្ដេច​គតិ​ព្រឹទ្ធបណ្ឌិត   ប៊ុនរ៉ានី ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំដា ដែលជានិច្ចកាលសម្ដេចតែងតែបានគិតគូរយកចិត្តទុក​ដាក់ពីសុខទុក្ខ ក្ដីកង្វល់ បញ្ហាប្រឈម និសំណូមពរ​នានារបស់ប្រជាពលរដ្ឋ និងរិះរកគ្រប់មធ្យោបាយ ដើម្បី​ដឹកនាំប្រទេសឈានទៅរក​ វឌ្ឍនភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ ឯកឧត្តម បានបញ្ជាក់ថា ការជួបជុំគ្នានាពេលនេះ គឺដើម្បីថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលមានជំនឿទុកចិត្តផ្ងើរជោគវាសនា លើប្រមុខដឹកនាំរាជរដ្ឋាភិបាល ដើម្បីឱ្យរាជដ្ឋាភិបាលកម្ពុជាកាន់តែមានលទ្ធភាពរឹងមាំបន្ថែមទៀតក្នុងការអភិវឌ្ឍ​     ប្រទេសជាតិឱ្យមានការរីកចម្រើន ។ ជាមួយនេះ ឯកឧត្តម  ជា សុផារ៉ា ក៏បានជម្រុញណែនាំដល់អាជ្ញាធរ និងក្រុមការងារខិតខំគិតគូរផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិតេជោសែន ឱ្យបានឆាប់រហ័ស ព្រមទាំងបានជួយស្តារអណ្តូងទឹកជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះការខ្វះខាតទឹកផងដែរ ។













សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
001624
ម្សិលមិញ :
003501
សរុប :
5574824
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា