May 16, 2016
ថ្ងៃច័ន្ទ ១១ កើត ខែ​ពិសាខ ឆ្នាំ​វក ព.ស. ២៥៥៩ ត្រូវ​នឹង​ថ្ងៃ​ទី ១៦ ខែ​ឧសភា គ.ស. ២០១៦ ឯកឧត្តម ជា សុផារ៉ា ទេស ​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​ សមុទ្រ​កម្ពុជា ដឹក​នាំ​កិច្ច​ប្រជុំ ដើម្បី​ពិនិត្យ​ការ​គ្រប់​គ្រង និង​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​នៅ​ខេត្ត​ព្រះ​សីហនុ ។ អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នេះ​ផង​ដែរ​រួម​មាន ឯកឧត្តម ថោង ខុន  រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​អនុ​ប្រធាន​គណៈ​កម្មា​ធិការ និង​ថ្នាក់​ដឹក​នាំ​ផ្សេង​ទៀត​ដែល​ជា​សមា​ជិក​គណៈ​កម្មា​ធិការ​សរុប ៣០ រូប ។ បន្ទាប់​ពី ឯកឧត្តម នី ផល្លី អគ្គ​លេខា​ធិការ​រង​គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​និង​អភិវឌ្ឍន៍​តំបន់​ ឆ្នេរ​សមុទ្រ​កម្ពុជា រាយ​ការណ៍​អំពី​គោល​ការណ៍​ណែ​នាំ​ស្តី​ពី​ការ​គ្រប់​គ្រង​ឆ្នេរ​ខ្សាច់​ កម្សាន្ត ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី ជា សុផារ៉ា បាន​ស្នើ​អង្គ​ប្រជុំ​សម្រេច​កំណត់​ប្រភេទ​ឆ្នេរ​ខ្សាច់​កម្សាន្ត​នៅ​តំបន់​ ឆ្នេរ​សមុទ្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ដោយ​បែង​ចែក​ជា ៣ ប្រភេទ ដូច​ខាង​ក្រោម៖
  1. ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ​របស់​រដ្ឋ
  2. ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ​របស់​រដ្ឋ​ដោយ​មាន​ការ​ចូល​រួម​ពី​ឯកជន
  3. ឆ្នេរ​ខ្សាច់​កម្សាន្ត​របស់​រដ្ឋ​បែប​ប្រណីត​ដោយ​មាន​ការ​ចូល​រួម​ពី​ឯកជន ។
     
ក្រៅ​​ពី​​នេះ ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី ជា សុផារ៉ា និង​​អង្គ​​ប្រជុំ​​ក៏​​បាន​​សម្រេច​​ដូច​​ខាង​​ក្រោម៖
  • ឯក​ភាព​លើ​ការវាស់​វែង​នូវ​ប្រសិទ្ធ​ ភាព​នៃ​ការ​គ្រប់​គ្រង និង​កែ​លម្អ​ឆ្នេរ ដោយ​ធ្វើ​ការ​វាយ​តម្លៃ និង​ធ្វើ​ចំណាត់​ថ្នាក់​ឆ្នេរ​កម្សាន្ត និង​ឈរ​លើ​គោល​ការណ៍ និង​ស្តង់​ដា​រួម​ស្តីពី “​ការ​គ្រប់​គ្រង​ឆ្នេរ​ខ្សាច់​កម្សាន្ត​” មាន​បែង​ចែក​ជា ៨ សូច​នា​ករ​គោល រួម​មាន ៦៨ លក្ខណៈ​វិនិច្ឆ័យ និង​ពិន្ទុ ៩៨ ស្មើ​នឹង ១០០ ភាគ​រយ
  • មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ដាក់​បាណូ​ ផ្សាយ​ពាណិជ្ជ​កម្ម​គ្រប់​ប្រភេទ និង​ការ​យក​ចូល ឬ​ប្រើ​ប្រាស់​កាំភ្លើង​/កាំជ្រួច​នៅ​លើ​តំបន់​ឆ្នេរ និង​បម្រាម​ផ្សេងៗ​ទៀត​ដែល​មាន​នៅ​ក្នុង​ក្រម​ប្រតិ​បត្តិ​ឆ្នេរ​សមុទ្រ​ កម្ពុជា
  • រៀប​ចំ​ជ្រើស​រើស និង​ប៉ាន់​ស្មាន​តម្លៃ​តូប​កំសាន្ត តូប​ភោជ​នីយ​ដ្ឋាន និង​ខ្លោង​ទ្វារ​នៅ​តាម​ឆ្នេរ​សមុទ្រ​តាម​រយៈ​ការ​ប្រកួត​ប្រជែង​ឲ្យ​បាន​ ឆាប់​រហ័ស និង​មាន​តម្លា​ភាព ដោយ​ស្នើ​សុំ​ឥស្សរ​ជន​ចូល​រួម​សាង​សង់ និង​ដាក់​ឈ្មោះ​អ្នក​សាង​សង់​ជូន​ដើម្បី​ជា​ការ​ថ្លែង​អំណរ​គុណ និង​ទុក​ជា​អនុស្សាវរីយ៍ (ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី ជា សុផារ៉ា ឯកឧត្តម​រដ្ឋ​មន្ត្រី ថោង ខុន និង ឯកឧត្តម​រដ្ឋ​មន្ត្រី សាយ សំអាល់ នឹង​ផ្តើម​ចូល​រួម​សាង​សង់) ហើយ​រាល់​ការ​សាង​សង់​ទាំង​អស់​ត្រូវ​មាន​លិខិត​វាយ​តម្លៃ​ និង​អនុញ្ញាត​ពី​ក្រសួង​បរិស្ថាន ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ និង​ក្រសួង​ទេស​ចរណ៍
  • រៀប​ចំ​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ សម្រាប់​ម្ចាស់​តូប ក្នុង​ការ​រុះ​រើ ឬ​ផ្ទេរ​កម្ម​សិទ្ធ​ឲ្យ​រួច​ជា​ស្រេច​ដើម្បី​ជួយ​សម្រួល​ក្នុង​ការ​ធ្វើ​តូប ​កម្សាន្ត​ថ្មី​សម្រាប់​ម្ចាស់​តូប ។
  • សម្រាប់​ការ​ចុះ​បញ្ជី​ដី​នៅ​កោះ​ រ៉ុង ត្រូវ​កំណត់​អត្ត​សញ្ញាណ​ដី​ធ្លី​ឲ្យ​បាន​ច្បាស់​លាស់​ជា​មុន​សិន មុន​នឹង​រៀប​ចំ​ធ្វើ​កម្ម​សិទ្ធិ និង​ត្រូវ​ឆ្លង​កាត់​គណៈ​កម្ម​ការ​សុរិ​យោ​ដី​ថ្នាក់​ខេត្ត ។


កិច្ច​ប្រជុំ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង ១១:៣០ នាទី​រសៀល នៅ​ថ្ងៃ​ខែ​ឆ្នាំ​ដដែល ក្នុង​បរិ​យា​កាស​រីក​រាយ និង​ទទួល​ខុស​ត្រូវ​ខ្ពស់ ៕







សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

គេហ​ទំព័រ នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើ​ម្បី​ធើ្វការ គេហ​ទំព័រ

Video Documents
Visitor Number
Today :
002798
Yesterday :
008997
Total :
5992561
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា