May 20, 2016
នា​ព្រឹក​ថ្ងៃ​ទី ២០ ខែ​ឧសភា ឆ្នាំ ២០១៦ បន្ទាប់​ពី​បញ្ចប់​ពិធី​រំឭក​វិញ្ញាណ​ក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​របប​ដ៏​សែន​យង់​ឃ្នង នៅ​វត្ត​អន្លុង​ពោង ឃុំ​ទន្លេ​បិទ ខេត្ត​ត្បូង​ឃ្មុំ ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី ជា សុផារ៉ា រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ចុះ​មូល​ដ្ឋាន​ខេត្ត​ត្បូង​ឃ្មុំ បាន​ឆ្លៀត​ឱកាស​នេះ​ចុះ​ជួប​សំណេះ​សំណាល​សួរ​សុខ​ទុក្ខប្រជា​ពល​រដ្ឋ មេភូមិ មេឃុំ និង​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ ក្នុង​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូង​ឃ្មុំ ខេត្ត​ត្បូង​ឃ្មុំ ដែល​មាន​អ្នក​ចូល​រួម​សរុប​ប្រមាណ ២០០ នាក់ ។ ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី បាន​សម្តែង​នូវ​ក្តី​សោម​នស្ស​រីក​រាយ និង​បាន​ពាំ​នាំ​នូវ​ការ​នឹក​រលឹក​ពីសម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ដល់​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ដែល​រស់​នៅ​ក្នុង​ឃុំ​ទន្លេ​បិទ ដែល​ជា​និច្ច​កាល​សម្តេច​ទាំង​ពីរ​លោក​តែង​តែ​គិត​គូរ​ពី​សុខ​ទុក្ខ​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​គ្រប់​ទី​កន្លែង ។ នៅ​ក្នុង​ការ​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ​នេះ ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី  បាន​ធ្វើ​ការ​ក្រើន​រលឹក​ដល់​មេ​ឃុំ មេ​ភូមិ អោយ​ចេះ​ស្រឡាញ់ និង​គោរព​តួ​នា​ទី​របស់​ខ្លួន ដោយ​ធ្វើ​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​លើ​ត្រកូល​រៀម​ច្បង​ដែល​ជា​ចាស់​ទុំ​រស់​នៅ​ក្នុង​ភូមិ​ឃុំ​របស់​ខ្លួន តាម​រយៈ​ការ​ដាក់​ផែន​ការ​ប្រចាំ​ថ្ងៃ ប្រចាំ​ខែ​របស់​ខ្លួន និង​ណែ​នាំ​ដល់​មន្ត្រី​ក្រោម​ឱវាទ​ក្នុង​ការ​ចុះ​ជាប់​ជា​មួយ​នូវ​សុខ​ទុក្ខ​របស់​ប្រជា​ពល​រដ្ឋ ដើម្បី​ផ្តល់​នូវ​អ្វី​ដែល​ជា​តម្រូវ​ការ​ពិត​ប្រាកដ និង​មាន​ភាព​ឱន​លំទោន អត់​ធ្មត់​ក្នុង​ការ​ផ្តល់​សេវា​សាធា​រណៈ ជៀស​វាង​ការ​បង្ក​ភាព​ស្មុគ​ស្មាញ​ក្រោម​រូប​ភាព​ណា​មួយ​ដល់​ប្រជា​ពល​រដ្ឋ ។ ទន្ទឹម​នឹង​នេះ​ផង​ដែរ ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី បាន​ធ្វើ​ការ​កោត​សសើរ​នូវ​ការ​ខិត​ខំ​របស់​ពួក​គាត់​ទាំង​អស់​គ្នា និង​សូម​ឲ្យ​មាន​ការ​រួប​រួម​ សហ​ការណ៍​គ្នា​ឲ្យ​កាន់​តែ​ខ្លាំង​ជាង​នេះ​ទៅ​ទៀត​ក្នុង​ការ​អនុវត្ត​ឲ្យ​សម្រេច​បាន​នូវ​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល ដើម្បី​ទទួល​បាន​នូវ​ជ័យ​ជំនះ ការ​រីក​ចម្រើន សន្តិ​ភាព និង​ភាព​សុខ​ដុម​របស់​សង្គម​ជាតិ ។ ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី ក៏​បាន​ផ្តាំ​ផ្ញើ​ដល់​ប្រជា​ពល​រដ្ឋ​ឲ្យ​ជួយ​ថែ​រក្សា​សន្តិ​ភាព និង​ស្ថេរ​ភាព​ដែល​កើត​មាន​ឡើង​ពី​ការ​ខិត​ខំ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា និង​ចូល​រួម​ថែ​រក្សា​នូវ​សមិទ្ធិ​ផល​ទាំង​ឡាយ​ដែល​បាន​កសាង​រួច ដែល​ជា​ទុន​ដ៏​ចាំ​បាច់​សម្រាប់​យុវ​ជន​ជំនាន់​ក្រោយ ។ ជា​ចុង​ក្រោយ ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី ក៏​បាន​នាំ​យក​នូវ​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ដល់​អ្នក​ចូល​រួម​ទាំង​អស់​ទទួល​បាន​ថវិកា​ចំនួន ២០.០០០រៀល/១នាក់ និង​មេឃុំ និង​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ ទទួល​បាន ៣០.០០០រៀល/១នាក់ ផង​ដែរ ។









                          
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
003633
ម្សិលមិញ :
006754
សរុប :
5824898
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា