May 25, 2016
ថ្ងៃ​ពុធ ០៥ រោច ខែ​ពិសាខ ឆ្នាំ​វក ព.ស. ២៥៥៩ ត្រូវ​នឹង​ថ្ងៃ​ទី​ ២៥ ខែ​ឧសភា គ.ស. ២០១៦ វេលា​ម៉ោង ៤ រសៀល ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ បាន​អនុញ្ញាត​ឲ្យ JICA ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ចូល​ជួប​សំដែង​ការ​គួរ​សម ។ នៅ​ក្នុង​ជំនួប​នេះ ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី បាន​សំដែង​នូវ​ការ​ថ្លែង​អំណរ​គុណ​ចំពោះ JICA ដែល​តែង​តែ​ផ្តល់​នូវ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ល្អ​ជា​មួយ​រដ្ឋា​ភិបាល​ កម្ពុជា​ពិសេស​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ។ ជា​មួយ​គ្នា​នេះ​ដែរ ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី បាន​ស្នើ​ឲ្យ​មាន​ការ​ចុះ​អនុស្សា​រណៈ​យោគ​យល់​រវាង​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ និង JICA ដើម្បី​អនុញ្ញាត​ឲ្យ​មាន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​កាន់​តែ​ប្រសើរ​លើ​ គម្រោង​ដែល​កំពុង​ដំណើរ​ការ​អនុវត្ត និង​ឈាន​ទៅ​ផ្តួច​ផ្តើម​គម្រោង​ផ្សេងៗ​ទៀត​ផង​ដែរ ពិសេស ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី បាន​ស្នើ​ឲ្យ JICA ជួយ​ជ្រោម​ជ្រែង​កម្ពុជា​ក្នុង​ការ​ធ្វើ​សេចក្តី​ព្រាង​ការ​បែង​ចែក​តំបន់​ អភិវឌ្ឍន៍​នៃ​ប្លង់​គោល​ជា​ជំហានៗ ដើម្បី​អាច​ដំណើរ​ការ​នៃ​ការ​អភិវឌ្ឍ​ផ្សេងៗ​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ទាន់​ពេល​វេលា​ស្រប​តាម​បទដ្ឋាន​បច្ចេក​ទេស មាន​សុវត្ថិ​ភាព ក្នុង​បរិស្ថាន​ល្អ និង​មាន​សោភ័ណ​ភាព និង​ស្នើ​ផង​ដែរ​ឲ្យ JICA ជម្រុញ​ការ​ផ្តល់​វគ្គ​បណ្តុះ​បណ្តាល​សម្រាប់​មន្ត្រី​ពាក់​ព័ន្ធ​លើ​គម្រោង ​គោល​នយោ​បាយ​លំនៅ​ឋាន​ឲ្យ​បាន​កាន់​តែ​ទូលំ​ទូលាយ ។ លើស​ពី​នេះ ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី បាន​ជម្រាប​អំពី​ផែន​ការ​មួយ​ចំនួន​ទាក់​ទង​នឹង​ការ​ចុះ​បញ្ជី​ដី​ធ្លី និង​លំនៅ​ឋាន​ជូន​ប្រជា​ពល​រដ្ឋ ដើម្បី​ឈាន​ទៅ​កែ​ប្រែ​តំបន់​មួយ​ចំនួន​ដើម្បី​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង ។ ជា​ការ​ឆ្លើយ​តប លោក ADACHI Itsu ប្រធាន JICA ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បាន​សំដែង​នូវ​ការ​កោត​សរសើរ​ចំពោះ​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ ពិសេស​ក្រោម​ការ​ដឹក​នាំ​របស់ ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី ដែល​មាន​ផែន​ការ​ច្បាស់​លាស់​ក្នុង​ការ​រៀប​ចំ​គម្រោង និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ផ្សេងៗ​ជា​មួយ​ដៃ​គូ​អភិ​វឌ្ឍន៍ ពិសេស​មាន​ចក្ខុ​វិស័យ​ច្បាស់​លាស់​ជា​មួយ JICA លើ​ការ​អនុវត្ត​គម្រោង​ដែល​កំពុង​ដំណើរ​ការ និង​ផ្តួច​ផ្តើម​គម្រោង​ផ្សេងៗ​ទៀត ។ លោក ADACHI Itsu នឹង​ព្យា​យាម​ផ្តល់​នូវ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ឲ្យ​កាន់​តែ​ប្រសើរ និង​បន្ត​រឹត​បន្តឹង​ចំណង​មិត្ត​ភាព​ល្អ​ជា​មួយ​ក្រសួង​ផង​ដែរ ។

កិច្ច​ប្រជុំ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង ៥ រសៀល នៅ​ថ្ងៃ​ខែ​ឆ្នាំ​ដដែល ក្នុង​បរិយា​កាស​រីក​រាយ និង​ទទួល​ខុស​ត្រូវ​ខ្ពស់ ៕








 
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

គេហ​ទំព័រ នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើ​ម្បី​ធើ្វការ គេហ​ទំព័រ

Video Documents
Visitor Number
Today :
002499
Yesterday :
015457
Total :
5689439
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា