May 28, 2016
កាល​ពី​ព្រឹក​ថ្ងៃ​ទី ២៨​ ខែ​ឧសភា ឆ្នាំ ២០១៦ ឯកឧត្តម ជា សុផារ៉ា ទេស​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ចុះ​មូល​ដ្ឋាន​ខេត្ត​ត្បូង​ឃ្មុំ​ ដើម្បី​ត្រួត​ពិនិត្យ​ និង​គាំ​ទ្រ​ការ​អនុវត្ត​កម្ម​វិធី​នយោបាយ​ និង​យុទ្ធ​សាស្រ្ត​ចតុ​កោណ​ដំណាក់​កាល​ទី​៣​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ បាន​អញ្ចើញ​ចុះ​សួរ​សុខ​ទុក្ខ​ និង​ធ្វើ​ការ​សំណេះ​សំណល​ជា​មួយ​ប្រជា​ពល​រដ្ឋ មេភូមិ មេឃុំ និង​នាំ​យក​បច្ច័យ​ដ៏​ជ្រះ​ថ្លា​របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ​ចំនួន​៦.៦៩៣ ដុល្លា អាមេរិច មក​ប្រគេន​ជូន​ វត្ត​​ដូន​ម៉ៅ​ ស្ថិត​នៅ​ក្នុង​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូង​ឃ្មុំ ខេត្ត​ត្បូង​ឃ្មុំ ដែល​មាន​អ្នក​ចូល​រួម​សរុប​ប្រមាណ ១៥០ នាក់ ។ ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី បាន​មាន​ប្រសាសន៍​​សួរ​សុខ​ទុក្ខ​​ជា​មួយ​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ដែល​បាន​មក​ចូល​រួម​ក្នុង​ពិធី​នេះ​ និង​សូម​ផ្ញើ​នូវ​សេចក្តី​នឹក​រលឹក​ពី​ចម្ងាយ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ដល់​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ដែល​រស់​នៅ​ក្នុង​ឃុំ​ទន្លេ​បិទ ដែល​នេះ​បង្ហាញ​ពី​ការ​គិត​គូរ​ដ៏​ធំ​ធេង​របស់​សម្តេច​ទាំង​ពីរ​ក្នុង​ការ​ខ្វល់​ខ្វាយ​អំពី​ការ​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​គ្រប់​ទី​កន្លែង ។ ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី​ បាន​ធ្វើ​ការ​រំលឹក​នូវ​អនុស្សាវ​រីយ៍​ជា​ច្រើន​ក្នុង​ការ​ធ្វើ​ការ​ងារ​បម្រើ​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ទី​តាំង​នេះ​ គឺ​តាំង​ពី​ផ្លូវ​ភ្ជាប់​ពី​ស្ពាន​ទន្លេ​បិទ​មក​វត្ត​ដូន​ម៉ៅ​នេះ​មាន​ការ​លំបាក​ខ្លាំង​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​ មិន​ថា​ជា​រដូវ​ប្រាំង​ឬ​រដូវ​វស្សា​នោះ ។ ក៏​ប៉ុន្តែ​ឥឡូវ​នេះ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​​ជា​ច្រើន​នៅ​ក្នង​ឃុំ​ទន្លេ​បិទ​រួម​ទាំង​វត្ត​ដូន​ម៉ៅ​នេះ​ត្រូវ​បាន​អភិ​វឌ្ឍ​ស្ទើរ​តែ​គ្រប់​ទី​កន្លែង​គឺ​មាន​ទាំង​ផ្លូវ​ថ្នល់​ ទំនប់​ទឹក​ សា​លា​រៀន​ និង​មណ្ឌល​សុខ​ភាព​ជា​ដើម ។ ទាំង​នេះ​គឺ​ជា​សមិទ្ធិ​ផល​ដែល​កើត​ចេញ​ពី​ការ​ដឹក​នាំ​ប្រកប​ដោយ គតិ​បណ្ឌិត​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន ដើម្បី​សម្រួល​ក្នុង​ការ​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​គ្រប់ៗ​គ្នា ។ ដូច​នេះ​ក្នុង​នាម​ជា​ប្រជា​ពល​រដ្ឋ​ និង​ជា​​យុវ​ជន​​ទំពាំង​​ស្នង​​ឬស្សី​​របស់​​សម្តេច​​តេជោ​ ត្រូវ​​ចេះ​​ស្រឡាញ់​ និង​​ថែ​​រក្សា​​នូវ​​សមិទ្ធិ​​ផល​​ទាំង​​នេះ​​អោយ​​បាន​​គង់​​វង្ស​ និង​ខិត​ខំ​រៀន​សូត្រ​ដើម្បី​អនា​គត​ខ្លួន​ និង​មុខ​មាត់​ភូមិ​កំណើត​ក្នុង​ស្មារតី​បង្រួប​បង្រួម​ជាតិ​​ឆ្ពោះ​ទៅ​រក​ជំហ៊ាន​ជ័យ​ជំន: ។ ក្រោយ​ពី​ការ​សួរ​សុខ​ទុក្ខ​រួច​ ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី​ ជា​ សុផារ៉ា ក៏​បាន​កោះ​អញ្ចើញ​លោក​តា​ លោក​យាយ​ និង​ញាតិ​មិត្ត​ទាំង​អស់​ចូល​រួម​ទាំង​អស់​គ្នា​ ប្រគេន​បច្ច័យ​​ចំនួន​ ៦.៦៩៣​ ដុល្លា អាមេរិច​ ដែល​ជា​ការ​ផ្តាំ​ផ្ញើ​របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ ដល់​ព្រះ​សង្ឃ​ដែល​គង់​នៅ​វត្ត​ដូន​ម៉ៅ​ សម្រាប់​បន្ត​កសាង​សមិទ្ធិ​ផល​នានា​សម្រាប់​ជា​ការ​ឧទ្ទិស​ក្នុង​វិស័យ​ព្រះ​ពុទ្ធ​សាសនា​ ។


















 
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000655
ម្សិលមិញ :
003497
សរុប :
6009195
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា