May 28, 2016
នា​ព្រឹក​ថ្ងៃ​សៅរ៍ ៨រោច ខែពិសាខ ឆ្នាំវក ព.ស.២៥៦០ ត្រូវ​នឹង​ថ្ងៃ​ទី​២៨ ខែ​ឧសភា គ.ស.២០១៦  ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី ជា សុផារ៉ា រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ តំណាង​ដ៏ខ្ពង់​ខ្ពស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ភោធ​សមិទ្ធ​ផល​នានា​ក្នុង​វត្ត​ឥន្ទកោសីយ៍ ហៅ​វត្ត​ចំការ​ម្លូ ស្ថិត​នៅ​ក្នុង​ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូច​ឆ្មារ ខេត្ត​ត្បួង​ឃ្មុំ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​ព្រះ​សង្ឃ មន្ត្រី​រាជការ ប្រជា​ពល​រដ្ឋ​ដែល​ជា​ពុទ្ធ​បរិស័ទ​ចំណុះ ជើង​វត្ត​សិស្សា​នុសិស្ស ប្រមាណ​មួយពាន់ អង្គ/នាក់ ។ បន្ទាប់​ពី លោក ស្រេង លី អភិបាល​ស្រុក​ក្រូច​ឆ្មារ​ឡើង​ធ្វើ​របាយ​ការណ៍​អំពី​ស្ថាន​ភាព​ភូមិ​សាស្ត្រ និង​ប្រវត្តិ​របស់​វត្ត​ចំការ​ម្លូ​រួច​មក ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី បាន​អញ្ជើញ​ឡើង​មាន​មតិ​សំណេះ​សំណាល និង​ពាំ​នាំ​នូវ​ការ​សាក​សួរ​សុខ​ទុក្ខ និង​ការ​ផ្តាំ​ផ្ញើ​សេច​ក្តីនឹក​រលឹក​ពី​សំណាក់ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ថែម​ទាំង​បាន​កោត​សរសើរ និង​ថ្លែង​អំណរ​គុណ ដល់​ព្រះ​គ្រូ​ចៅ​អធិ​ការ​វត្ត ព្រះ​សង្ឃ គណៈ​កម្មការ​អាចារ្យ​វត្ត និង​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត ព្រម​ទាំង​សប្បុ​រស​ជន ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​កសាង​នូវ​សមិទ្ធ​ផល​ជា​ច្រើន​នៅ​ក្នុង​វត្ត​នេះ ។ ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី បាន​គូស​បញ្ជាក់​ផង​ដែរ​ថា​រាល់​សមិទ្ធផល​ទាំង​អស់​នេះ គឺ​សម្រាប់​បម្រើ​ដល់​សេច​ក្តី​ត្រូវ​ការ​របស់​បង​ប្អូន​ទាំង​អស់​គ្នា ដូច្នេះ​ហើយ​សុំ​ឱ្យ​បង​ប្អូន​ប្រជា​ជន​ទាំង​អស់​មេត្តា​ចូល​រួម​ជួយ​ថែ​រក្សា​សមិទ្ធ​ផល​ទាំង​អស់​នេះ ជា​ពិសេស​ថែ​រក្សា​ឱ្យ​បាន​នូវ​សន្តិភាព​ដែល​ខិត​ខំ​កសាង​ឡើង​ដោយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ព្រោះ​បើ​គ្មាន​សន្តិ​ភាព ក៏​មិន​មាន​ការ​អភិវឌ្ឍ ។ ជា​កិច្ច​បញ្ចប់ ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី​បាន​អញ្ជើញ​បំពាក់​មេដាយ​ជូន​ព្រះសង្ឃ និង​សប្បុ​រស​ជន​ដែល​បាន​រួម​ចំណែក​ជួយ​រាជ​រដ្ឋា​ភិបាល ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ពុទ្ធិ​ចក្រ​ក្នុង​មូល​ដ្ឋាន​ចំនួន ៤៣អង្គ/នាក់ ព្រម​ទាំង​បាន​នាំ​មក​ជា​មួយ​នូវ​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ដែល​ក្នុង​នោះ​រួម​មាន ៖ ប្រគេន​បច្ច័យ​ចំនួន​ប្រាំ​លាន​រៀល​ជូន​ដល់​វត្ត​ឥន្ទ​កោ​សី ជូន​យាយ​ជី​តា​ជី ចំនួន​ ១០០នាក់ ក្នុង​ម្នាក់ៗ​ទទួល​បាន​កំណាត់​ស​មួយ​ដុំ ថវិកា​ ១ម៉ឺនរៀល លោក​គ្រូ​អ្នក​គ្រូ និង​គ្រូ​ពេទ្យ​ចំនួន ៧៨នាក់ ក្នុង​ម្នាក់ៗ​ទទួល​បាន​សារ៉ុង​មួយ សិស្សា​នុសិស្ស​ចំនួន ១០០នាក់ ក្នុង​ម្នាក់ៗ​ទទួល​បាន​សៀវ​ភៅ​ ២ក្បាល ប៊ិច ២ដើម និងថវិកា ប្រាំ​ពាន់​រៀល ។








 
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
006159
ម្សិលមិញ :
017382
សរុប :
5677642
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា