May 25, 2016
សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា និង​លោក​ជំទាវ​ជា​ទី​គោរព​ដ៏​ខ្ពង់​ខ្ពស់ !
ក្នុង ​ឱកាស​ដ៏​មហា​នក្ខត្ត​ឫក្ស នៃ​ពិធី​ខួប​កំណើត​គម្រប់ ៨២ ឈាន​ចូល ៨៣ឆ្នាំ របស់​សម្ដេច​ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ពុធ ៥រោច ខែពិសាខ ឆ្នាំវក អដ្ឋស័ក ព.ស. ២៥៦០ ត្រូវ​នឹង​ថ្ងៃ​ទី២៥ ខែ​ឧសភា ឆ្នាំ​២០១៦ យើង​ខ្ញុំ​ទាំង​អស់​គ្នា ជា​ថ្នាក់​ដឹក​នាំ និង​មន្រ្តី​រាជ​ការ​គ្រប់​លំដាប់​ថ្នាក់ នៃ​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ សូម​បួង​សួង​ដល់​ព្រះ​រតន​ត្រ័យ វត្ថុ​ស័ក្ដិ​សិទ្ធិ​ក្នុង​លោក ទេវ​តា​រក្សា​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ជា​ពិសេស​ទេវ​តា​ឆ្នាំ​ថ្មី ព្រះ​នាម មណ្ឌា​ទេ​វី សូម​ប្រោះ​ព្រំ​សព្ទ​សាធុ​ការ បវរ​សួ​ស្ដី វិបុល​សុខ មហា​ប្រសើរ ជូន សម្ដេច​អគ្គ​មហា​ពញា​ចក្រី និង​លោក​ជំទាវ ព្រម​ទាំង​ក្រុម​គ្រួ​សារ សូម​បាន​សម្រេច​នូវ​ពុទ្ធ​ពរ​ទាំង​៤​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង​សូម​សម្រេច​បាន​ជោគ​ជ័យ​យ៉ាង​ត្រចេះ​ត្រចង់ ក្នុង​ដំណើរ​ការ​ដឹក​នាំ​ប្រទេស​កម្ពុជា ឆ្ពោះ​ទៅ​កាន់​សុខ​សន្តិភាព សម្បូណ៍​រុង​រឿង និង​អភិ​វឌ្ឍន៍​លើ​គ្រប់​វិស័យ​ជា​និច្ច​និរន្តន៍ ។ សូម សម្ដេច​ពញា​ចក្រី ប្រធាន​រដ្ឋ​សភា និង​លោក​ជំទាវ មេត្តា​ទទួល​នូវ​ការ​គោព​ដ៏​ខ្ពង់​ខ្ពស់ និង​ស្មោះ​ស្ម័គ្រ​បំផុត​ពី​យើង​ខ្ញុំ​ទាំង​អស់​គ្នា ។ តំណាង​ថ្នាក់​ដឹក​នាំ និង​មន្រ្តី​រាជ​ការ​នៃ​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់  ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់










 
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

គេហ​ទំព័រ នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើ​ម្បី​ធើ្វការ គេហ​ទំព័រ

Video Documents
Visitor Number
Today :
002148
Yesterday :
015457
Total :
5689088
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា