June 08, 2016
នៅ​រសៀល​ថ្ងៃ​ទី ៨ ខែ​មិថុនា ឆ្នាំ ២០១៦ ឯកឧត្តម ជា សុផារ៉ា ទេស​រដ្ឋ​មន្រ្តី រដ្ឋ​មន្រ្តី​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ បាន​អនុញ្ញាត​ឲ្យ ឯកឧត្តម LVO SIEBER ឯកអគ្គ​រដ្ឋ​ទូត​វិសាមញ្ញ​និង​ពេញ​សមត្ថ​ភាព​នៃ​សហ​ព័ន្ធ​ស្វីស​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ដែល​មាន​វេសន​ដ្ឋាន​នៅ​ទី​ក្រុង​បាង​កក និង​​សហការី ចូល​ជួប​សំដែង​ការ​គួរ​សម និង​ពិភាក្សា​ការ​ងារ ។ ឯកឧត្តម​ទេស​រដ្ឋ​មន្រ្តី​បាន​ជម្រាប​ជូន​ភ្ញៀវ​អំពី​តួនាទី​ដ៏​សំខាន់​របស់​ក្រសួង​ក្នុង​ការ​ធានា​សុវត្ថិ​ភាព​កម្ម​សិទ្ធិ​ដី​ធ្លី ការ​ធានា​សុវត្ថិ​ភាព​សំណង់ ការ​រៀប​ចំ​ដែន​ដី ក៏​ដូច​ជា​ការ​អនុវត្ត​កម្ម​វិធី​ចាំ​បាច់​នា​នា​សំដៅ​ជួយ​ដល់​គ្រួសារ​កង​ទ័ព​និង​គ្រួ​សារ​ក្រី​ក្រ​ដែល​ខ្វះ​ដី​ពិត​ប្រាកដ ។ ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​បាន​លើក​សំណូម​ពរ​ជូន​ភាគី​ស្វីស​ដើម្បី​ពិនិត្យ​លទ្ធ​ភាព​ពង្រឹង​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​ក្រសួង​ទៅ​ថ្ងៃ​អនាគត ។ ជា​ការ​ឆ្លើយ​តប ឯកឧត្តម​ឯក​អគ្គ​រដ្ឋ​ទូត​បាន​លើក​ឡើង​អំពី​កម្ម​វិធី​នា​នា​ដែល​រដ្ឋា​ភិ​បាល​ស្វីស​បាន​និង​កំពុង​អនុ​វត្ត​នៅ​កម្ពុជា​ ពិសេស​គម្រោង​ពាក់​ព័ន្ធ​នឹង​វិស័យ​កសិកម្ម​និង​សន្តិ​សុខ​ស្បៀង ។ ឯកឧត្តម​បញ្ជាក់​ថា គម្រោង​ទាំង​នេះ​សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​សុវត្ថិ​ភាព​ដី​ធ្លី​សម្រាប់​កសិករ ។ ឯកឧត្តម​រីក​រាយ​នឹង​ទទួល​យក​សំណើ​របស់​ក្រសួង​ដាក់​ជូន​ទៅ​រដ្ឋា​ភិបាល​សហព័ន្ធ​ស្វីស​ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​រឹង​មាំ​ថែម​ទៀត ។










សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
002139
ម្សិលមិញ :
015457
សរុប :
5689079
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា