June 14, 2016
នៅ​ព្រឹក​ថ្ងៃ​អង្គារ ដប់​កើត ខែ​ជេស្ឋ ឆ្នាំ​វក ព.ស.ពីរ​ពាន់​ប្រាំ​រយ​ហា​សិប​ប្រាំ​បួន ត្រូវ​នឹង​ថ្ងៃ​ទី​ដប់​បួន ខែ​មិថុនា គ.ស. ពីរ​ពាន់​ដប់​ប្រាំ​មួយ វេលា​ម៉ោង ១០ នាទី​ព្រឹក ឯកឧត្តម ជា សុផារ៉ា ទេស​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ បាន​អនុញ្ញាត​ឲ្យ លោក Alassane Sow ប្រធាន​ធនា​គារ​ពិភព​លោក​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ចូល​ជួប​សំដែង​ការ​គួរ​សម និង​ពិភាក្សា​ការ​ងារ​មុន​នឹង​បញ្ចប់​បេ​សក​កម្ម​នៅ​កម្ពុជា ។ នៅ​ក្នុង​ជំនួប​នេះ ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី ជា សុផារ៉ា បាន​សំដែង​នូវ​ការ​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ លោក Alassane Sow ប្រធាន​ធនា​គារ​ពិភព​លោក និង​សហ​ការី​ទាំង​អស់​ដែល​តែង​តែ​មាន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ល្អ​ជា​មួយ​រដ្ឋា​ភិបាល​កម្ពុជា​ពិសេស លោក Alassane Sow ផ្ទាល់​ដែល​ខិត​ខំ​បំពេញ​ភារ​កិច្ច និង​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និត​ជា​មួយ​ស្ថាប័ន​ពាក់​ព័ន្ធ​នៃ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​កន្លង​មក ។ ជា​កិច្ច​ចាប់​ផ្តើម លោក Alassane Sow បាន​សម្តែង​នូវ​សេចក្តី​សោម​នស្ស​រីក​រាយ​ដែល​បាន​ចូល​ជួប​សម្តែង​ការ​គួរ​សម​ចំពោះ ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី ជា សុផារ៉ា ជា​លើក​ចុង​ក្រោយ​មុន​នឹង​បញ្ជប់​បេ​សក​កម្ម​របស់​លោក​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នៅ​ថ្ងៃ​ទី ១៤ ខែ​កក្កដា​ ខាង​មុខ​នេះ និង​បាន​ឆ្លៀត​ឱកាស​ធ្វើ​ការ​ណែ​នាំ លោក​ស្រី Inguna Dobraja ដែល​នឹង​អញ្ជើញ​ចូល​កាន់​តំណែង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ២០ ខែ​កក្កដា ឆ្នាំ ២០១៦ នេះ ។ ជា​មួយ​នឹង​ការ​ទទួល​ស្វាគមន៍ លោកស្រី Inguna Dobraja ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី បាន​មាន​សម្តែង​នូវ​សេចក្តី​សោមន្ស​រីក​រាយ​ជឿ​ជាក់​ថា​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ ជា​មួយ​នឹង​ធនា​គារ​ពិភព​លោក​នឹង​មាន​ទំនាក់​ទំនង​កាន់​​តែ​ប្រសើរ​ឡើង ពិសេស​លើ​ការ​អនុវត្ត​គម្រោង​បែង​ចែក​ដី​ដើម្បី​សង្គម​កិច្ច និង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ជំហាន ២ ដែល​នឹង​ត្រៀម​អនុវត្ត​ក្នុង​រយៈ​ពេល ៥ ឆ្នាំ ដោយ​ផ្តោត​សំខាន់​លើ​ការ​ចុះ​បញ្ជី​ចេញ​បណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ជូន​ប្រជា​ពល​រដ្ឋ​តាម​កិច្ច​សន្យា​សម្ប​ទាន​ដី​សង្គម​កិច្ច ដែល​ស្រប​នឹង​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​ឆន្ទៈ​ខ្ពស់​របស់  សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ នាយក​រដ្ឋ​មន្ត្រី ព្រម​ទាំង​ការ​អនុវត្ត​ផែន​ការ​សំខាន់ៗ​ផ្សេងៗ​ទៀត ពិសេស​លើ​ការ​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​រៀប​ចំ​ដី​កសិកម្ម​ដើម្បី​ទ្រ​ទ្រង់ និង​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ ។ ឆ្លៀត​ក្នុង​ឱកាស​នេះ​ផង​ដែរ លោកស្រី Inguna Dobraja ក៏​បាន​បង្ហាញ​នូវ​ការ​តាំង​ចិត្ត​យ៉ាង​មុត​មាំ​ក្នុង​ការ​សហ​ការ​ជា​មួយ​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ភាព​ជោគ​ជ័យ​សម្រាប់​ជា​គុណ​ប្រយោជន៍​ដល់​ប្រជា​ពល​រដ្ឋ​នៅ​មូល​ដ្ឋាន ក៏​ដូច​ជា​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​កម្ពុជា និង​ធនា​គារ​ពិភព​លោក ។ មុន​នឹង​បញ្ជប់ ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី ជា សុផារ៉ា ក៏​បាន​ជូន​ពរ លោក Alassane Sow និង​សហ​ការី​ទាំង​អស់​ឲ្យ​ជួប​នូវ​ជោគ​ជ័យ​ក្នុង​បេ​សក​កម្ម​ចុង​ក្រោយ​របស់​លោក​ក្នុង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ទន្ទឹម​នឹង​នេះ​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ បាន​និង​កំពុង​ត្រៀម​ខ្លួន​ជា​និច្ច​ក្នុង​ការ​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​ធនា​គារ​ពិភព​លោក ។

កិច្ច​ប្រជុំ​បាន​បញ្ជប់​នៅ​វេលា​ម៉ោង ១១ ១៥ នាទី នៅ​ថ្ងៃ​ខែ​ឆ្នាំ​ដដែល ក្នុង​បរិយា​កាស​រីក​រាយ និង​ទទួល​ខុស​ត្រូវ​ខ្ពស់ ៕














 
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
002251
ម្សិលមិញ :
003826
សរុប :
6004635
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា