June 17, 2016
រសៀល​ថ្ងៃ​សុក្រ ដប់​បី​កើត ខែ​ជេស្ឋ ឆ្នាំ​វក ព.ស.ពីរ​ពាន់​ប្រាំ​រយ​ហុក​សិប ត្រូវ​នឹង​ថ្ងៃ​ទី​ដប់​ប្រាំ​ពីរ ខែ​មិថុនា គ.ស. ពីរ​ពាន់​ដប់​ប្រាំ​មួយ វេលា​ម៉ោង បី​និង​សាម​សិប​នាទី ឯកឧត្តម ជា សុផារ៉ា ទេស​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ បាន​អនុញ្ញាត​ឲ្យ គណៈ​ប្រតិ​ភូ​ដឹក​នាំ​ដោយ ឯកឧត្តម Hideki MIYAUCHI អនុ​រដ្ឋ​មន្ត្រី​នៃ​ក្រសួង​ដែន​ដី គមនាគមន៍ និង​ទេស​ចរណ៍​នៃ​ប្រទេស​ជប៉ុន​ចូល​ជួប​សំដែង​ការ​គួរ​សម និង​ពិភាក្សា​ការ​ងារ ។ នៅ​ក្នុង​ជំនួប​នេះ ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី ជា សុផារ៉ា បាន​សំដែង​នូវ​ការ​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ក្រសួង​ដែន​ដី គមនា​គមន៍ និង​ទេស​ចរណ៍​នៃ​ប្រទេស​ជប៉ុន​ដែល​បាន​ផ្តល់​នូវ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ ល្អ​ជា​មួយ​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ ពិសេស​លើ​ការ​អនុ​វត្ត​គម្រោង​អភិ​វឌ្ឍន៍​លំនៅ​ឋាន និង​ការ​យក​ចិត្ត​ទុក​ដាក់​ចុះ​ពិនិត្យ​អគារស (ប៊ូឌីញស) ដើម្បី​ពិនិត្យ​លទ្ធ​ភាព​លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ។ ឯកឧត្តម Hideki MIYAUCHI បាន​សម្តែង​នូវ​សេច​ក្តី​សោ​មន្ស​រីក​រាយ​ដែល​បាន​មក​បំពេញ​ទស្សន​កិច្ច​នៅ​ ប្រទេស​កម្ពុជា និង​ជឿ​ជាក់​ថា​ជំនួប​នេះ​នឹង​ជួយ​ជម្រុញ​នូវ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ កាន់​តែ​ប្រសើរ​ឡើង ។ ជា​ការ​ឆ្លើយ​តប ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី បាន​ស្នើ​ឲ្យ​មាន​ការ​ចុះ​អនុស្សា​រណៈ​យោគ​យល់​គ្នា​រវាង​ក្រសួង​ទាំង ២​ ដើម្បី​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​ការ​ងារ​សំខាន់ៗ ដូច​ខាង​ក្រោម៖
  • ការ ​ងារ​រៀប​ចំ​ផែន​ការ​រូប​វ័ន្ត​ថ្នាក់​ជាតិ និង​ប្លង់​គោល​ប្រើ​ប្រាស់​ដី​ធ្លី​ទី​ក្រុង និង​ទី​ប្រជុំ​ជន ពិសេស​ទី​តាំង​ដែល​មាន​សក្តា​នុ​ពល​សម្រាប់​ការ​អភិ​វឌ្ឍ​ជា​អាទិ​ភាព
  • ការ ​ងារ​ចុះ​បញ្ជី​ដី​ធ្លី​ដែល​ផ្តល់​នូវ​សុវត្ថិ​ភាព​កាន់​កាប់​ដី​ធ្លី​ជូន​ ប្រជា​ពល​រដ្ឋ និង​ការ​អភិ​វឌ្ឍ​ប្រទេស​តាម​រយៈ​ប្រាក់​ចំណូល​ពន្ធ​ទទួល​បាន​ពី​ការ​ចុះ​ បញ្ជី​ដី​ធ្លី
  • គាំ​ទ្រ​ដល់​ការ​ពង្រឹង​ស្ថាប័ន និង​ការ​កសាង​សមត្ថ​ភាព​មន្ត្រី​រាជ​ការ​ដែល​ពាក់​ព័ន្ធ​នឹង​អាណត្តិ​ការ​ងារ​របស់​ក្រសួង
  • គាំ ​ទ្រ​ការ​អនុ​វត្ត​គោល​នយោ​បាយ​ជាតិ​ស្តី​ពី​លំនៅ​ឋាន ដែល​មាន​គម្រោង​កសាង​លំនៅ​ឋាន  សាធា​រណៈ​មាន​តម្លៃ​សម​រម្យ​សម្រាប់​ប្រជា​ពល​រដ្ឋ​មាន​ចំណូល​មធ្យម​និង​ទាប ពិសេស​ពិនិត្យ​លទ្ធ​ភាព​អភិ​វឌ្ឍន៍​នៅ​នឹង​កន្លែង​ចំពោះ​អគារ​ស (ប៊ូឌីញស) ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេ​បា​សាក់ ខណ្ឌ ចំការ​មន រាជ​ធា​នី​ភ្នំ​ពេញ ។
ជា​មួយ​គ្នា​នេះ ឯក​ឧត្តម​អនុ​​រដ្ឋ​មន្ត្រី​ជប៉ុន​បាន ​សន្យា​នឹង​ពាំ​នាំ​នូវ​សំណើ​របស់​ក្រសួង​ទៅ​ពិភាក្សា​ជា​មួយ ឯក​ឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​ដែន​ដី ហេដ្ឋា​រចនា​សម្ព័ន្ធ ដឹក​ជញ្ជូន និង​ទេស​ចរណ៍ និង​មន្ត្រី​នៃ​ក្រសួង​ពាក់​ព័ន្ធ​នៃ​រដ្ឋា​ភិបាល​ជប៉ុន​ដើម្បី​ពិនិត្យ​លទ្ធ​ភាព​ក្នុង​ការ​គាំ​ទ្រ​លើ​សំណើ​ខាង​លើ ។ ចុង​បញ្ចប់ ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី បាន​ជូន​ពរ​ប្រតិ​ភូ​​នៃ​ប្រទេស​ជប៉ុន ទទួល​បាន​ជោគ​ជ័យ​ក្នុង​បេ​សក​កម្ម​ក្នុង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា នឹង​សង្ឃឹម​ជឿ​ជាក់​ថា​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រទេស​ទាំង ២ នឹង​មាន​ភាព​កាន់​តែ​ល្អ​ប្រសើរ​ឡើង ។
  កិច្ច​ប្រជុំ​បាន​បញ្ជប់​នៅ​វេលា​ម៉ោង ៤:៣០ នាទី នៅ​ថ្ងៃ​ខែ​ឆ្នាំ​ដដែល ក្នុង​បរិយា​កាស​រីក​រាយ និង​ទទួល​ខុស​ត្រូវ​ខ្ពស់ ៕


















សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
001452
ម្សិលមិញ :
005120
សរុប :
7104398
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា