June 30, 2016
នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ១១រោច ខែជេស្ឋ ឆ្នាំវក ព.ស ២៥៦០​ ត្រូវ​នឹង​ថ្ងៃ​​ទី​ ៣០​ ខែ​មិថុនា​ ឆ្នាំ​​២០១៦​ ឯក​ឧត្ដមទេស​រដ្ឋ​មន្ដ្រី​ ជា សុផារ៉ា រដ្ឋ​មន្ដ្រី​ក្រសួង​រៀប​ចំ​ដែន​ដី​នគ​រូប​នីយ​កម្ម និង​សំណង់ និង​ជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់​សម្ដេច​អគ្គ​សេនា​បតី​តេជោ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ដ្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិប​តី​ក្នុង​ពិធី​បុណ្យ​កាន់​អង្គ និង​សម្ភោធ​​ឆ្លង​សមិទ្ធ​ផល​នា​នា​ក្នុង​ពុទ្ធ​សីមាវត្ដ​វេទ្បុរតនា​ឬស្សី​កែវ ហៅ​វត្ដ​ដើម​ជ្រៃ ស្ថិតក្នុងឃុំក្រូចឆ្មារ ស្រុកក្រូច​ឆ្មារ ខេត្ដ​ត្បូងឃ្មុំ ដែល​មាន​នាក់​ចូល​រួម​សរុប​ ៧៧៧​ អង្គ/នាក់ ។ ថ្លែង​នៅ​ក្នុង​ពិធី​នោះ​ ឯក​ឧត្តមទេស​រដ្ឋ​មន្ត្រី​ បាន​នាំ​យក​សារ​នូវ​ការ​ផ្តាំ​ផ្ញើ​ដើម្បី​សួរ​សុខ​ទុក​ និង​សេចក្តី​នឹក​រលឹក​ជា​ពន់​ពេក​ពី​សម្តេច​តេ​ជោ​ នាយក​រដ្ឋ​មន្ដ្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ មក​ជូន​ដល់​លោក​តា​ លោក​យាយ​ ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ដែល​រស់​នៅ​ក្នុង​ស្រុក​ក្រូច​ឆ្មារ​ផង​ដែរ ។ រាល់​សមិទ្ធ​ផល​ទាំង​ឡាយ​ដែល​បាន​ប្រសូត្រ​ឡើង​នៅ​ក្នុង​វត្ដ​វេ​ទ្បុ​រតនា​ឬស្សី​កែវ​ ក៏​ដូច​ជា​អារាម​នា​នាទាំង​ ៣៣​ នៅ​ក្នុង​ស្រុក​ក្រូច​ឆ្មារ​ទាំង​មូល​គឺ​សុទ្ធ​សឹង​តែ​បាន​កើត​ឡើង​ពី​ឆន្ទះ​ដ៏​មុះ​មុត​ និង​ការយក​ចិត្ត​ទុក​ដាក់​ខ្ពស់​របស់​សម្តេច​តេ​ជោ​ នៅ​ក្នុង​វិស័យ​ពុទ្ធ​ចក្រ​ សម្រាប់​បម្រើ​ដល់​បម្រើ​ដល់​ប្រជា​ពល​រដ្ឋ​ជា​ពុទ្ធ​សាស​និក​ជន ។  ក្រឡែក​មើល​ទៅ​ការ​អភិ​វឌ្ឍ​ផ្សេងៗ​​ក្នុង ស្រុក​ក្រូច​ឆ្មារ​គឺមាន​ការ​ខុស​ប្លែក​យ៉ាង​ខ្លាំង​បើ​ប្រៀប​ធៀប​ទៅ​នឹង​កំឡុង​ពេល​កាល​ពី​ដប់​ផ្លាយ​ឆ្នាំ​មុន​ដែល​មាន​ទាំង​សា​លា​រៀន​  ផ្លូវ​ថ្នល់​ ស្ពាន​ខ្វាត់​ខ្វែង​ស្ទើរ​តែ​គ្រប់​ទី​កន្លែង​ទៅ​ហើយ​ ដែល​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​ប្រា​ស្រ័យ​ទាក់​ទង​គ្នា ។​ បន្ទាប់​ពី​បញ្ចប់​ការ​សំណេះ​សំណាល ឯក​ឧត្តម​​ទេស​​រដ្ឋ​​មន្ត្រី​​បាន​​អញ្ជើញ​​បំពាក់​មេ​ដាយ​​ជូន​​ព្រះ​សង្ឃ​ និង​​សប្បុ​​រស​​ជន​​ដែល​​បាន​​រួម​​ចំណែក​​ជួយ​​រាជ​​រដ្ឋា​​ភិបាល ក្នុង​​ការ​​អភិ​វឌ្ឍ​​វិស័យ​​ពុទ្ធិ​​ចក្រ​​ក្នុង​​មូល​​ដ្ឋាន​ ព្រម​​ទាំង​​បាន​​នាំ​​មក​​ជា​​មួយ​​នូវ​​អំណោយ​​ដ៏​​ថ្លៃ​​ថ្លា​​របស់​​សម្តេច​​អគ្គ​​មហា​​សេនា​បតី​​តេ​ជោ ហ៊ុន សែន ដែល​​ក្នុង​​នោះ​​រួម​​មាន ៖ ប្រគេន​​បច្ច័យ​​ចំនួន​​ប្រាំ​​លាន​​រៀល​​ជូន​​ដល់​​វត្ដ​វេទ្បុ​រតនា​ឬស្សី​កែវ​ ឧបត្ថម្ភ​សាលា​ស្រុក​ក្រូច​ឆ្មារ​ចំនួន​​ហា​សិប​មឺុន​រៀល​ ​ ជូន​​យាយ​​ជី​តា​​ជី ចំនួន​ ១០០នាក់ ក្នុង​​ម្នាក់ៗ​​ទទួល​​បាន​ក្រណាត់​​​ស​មួយ​ដុំ ថវិកា​ ១ម៉ឺនរៀល លោក​​គ្រូ​​អ្នក​​គ្រូ និង​​គ្រូ​​ពេទ្យ​​ចំនួន ៦៤នាក់ ក្នុង​​​ម្នាក់ៗ​​​ទទួល​​​បាន​​​សារ៉ុង​​មួយ សិស្សា​​នុ​សិស្ស​​ចំនួន ១០០នាក់ ក្នុង​​ម្នាក់ៗ​​ទទួល​​បាន​​សៀវ​ភៅ​ ២ក្បាល ប៊ិច ២ដើម និងថវិកា ប្រាំ​ពាន់​រៀល ។

ជា​កិច្ច​បញ្ចប់​ ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​ ក៏​បាន​ចូល​រួម​ក្នុង​ពិធី​ស្រង់​​ព្រះ​សុគន្ធ​វារី​ជូន​ព្រះ​សិរី​វិសាល សោម ងួនថេង ព្រះ​អនុ​គណ​ស្រុក​ និង​ជា​ចៅ​អធិ​ការ​វត្ត​វេឡុ​រតនា​ឫស្សី​កែវ​ហៅ​វត្ត​ដេីម​ជ្រៃ ក្នុង​ឱកាស​គម្រប់​ខួប ៤៦​ ឈានចូល ៤៧​ ព្រះ​វស្សា​របស់​ព្រះ​អង្គ​​តាម​វិន័យ​ព្រះ​ពុទ្ធ​សាស​នា ។











សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
001570
ម្សិលមិញ :
005120
សរុប :
7104516
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា