ភាសាខ្មែរ
English
ទៅ
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្ដីពីការអនុវត្តការងារចុះបញ្ជីដីធ្លី ការដោះស្រាយវិវាទដីធ្លី និងការកសាងផែនការប្រើប្រាស់ដីខេត្តមណ្ឌលគីរី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើក្រសួងស្ថាប័ន ដែលជាអាជ្ញាធរកាន់កាប់ដីរដ្ឋនិងរដ្ឋបាលរាជធានី ខេត្ត ៤ចំំណុច ដើម្បីដោះស្រាយបញ្ហាជាន់ក្បាលដីគ្នា និងបង្កឱ្យមានវិវាទដីធ្លី
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មារនិងពិនិត្យការបូមទឹកពីទន្លេមេគង្គនិងស្តារប្រឡាយជូនប្រជាពលរដ្ឋ
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផា បន្តជួបប្រជាកសិករ នៅភូមិទី១ ទី២ ទី៣ ទី៤ និងទី៥ នៃឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ និងពិនិត្យការអន្តរាគមន៍បូមទឹកពីបឹងធំ ចូលប្រឡាយអូរឈ្លើង និងប្រឡាយបឹងត្រស់
ទំព័រដើម
សកម្មភាព
បោះពុម្ពផ្សាយ
ព័ត៌មាន
ប្រកាសព័ត៌មាន
របាយការណ៍
ទំនាស់ដីធ្លី
សារលិខិតជូនពរ
អំពីស្ថាប័ន
អនុរិស័យជំនាញ
ជីវប្រវត្តិសង្ខេបឯកឧត្តមឧបនាយករដ្ឋមន្រ្តី
សាវតារបស់ក្រសួង
អង្គការលេខក្រសួង
អង្គភាពក្រោមឱវាទ
ថ្នាក់ជាតិ
ថ្នាក់រាជធានី-ខេត្ត ក្រុង-ស្រុក-ខ័ណ្ឌ
អនុវិស័យជំនាញ
រដ្ឋបាលដីធ្លី
រៀបចំដែនដី និងនគរូបនីយកម្ម
បែងចែកដីធ្លី
ការងារគ្រប់គ្រងសំណង់
រចនាសម្ព័ន្ធ
អគ្គនាយកដ្ឋាន
អគ្គនាយកដ្ឋាន រដ្ឋបាល
អគ្គនាយកដ្ឋាន សំណង់
អគ្គនាយកដ្ឋាន រៀបចំដែនដី
និងនគររូបនីយកម្ម
អគ្គនាយកដ្ឋាន សុរិយោដី
និងភូមិសាស្រ្ត
អគ្គនាយកដ្ឋាន លំនៅឋាន
គណៈកម្មាធិការរៀបចំដែនដី
គណៈកម្មាធិការរៀបចំតំបន់ឆ្នេរ
គណៈស្ថាបត្យករកម្ពុជា
លេខាធិការដ្ឋានគណៈកម្មាធិការសុរិយោដីថ្នាក់ជាតិ
សម្បទានដីសង្គមកិច្ច
អធិការដ្ឋាន
សវនកម្មផ្ទៃក្នុង
មជ្ឍមណ្ឌលបណ្តុះបណ្តាល
អង្គភាពលទ្ធកម្ម
ការងារយេនឌ័រ
ច្បាប់ និង
បទដ្ឋានគតិយុត្ត
គោលនយោបាយ
ច្បាប់
ព្រះរាជក្រម
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្ដីសម្រេច
សារាចរ
លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់
សេវា
សាធារណៈ
តារាងតម្លៃសេវា
ឯកសារគតិយុត្ត
4. លិខិតបទដ្ឋានគតិយុត្តិ អនុវិស័យរដ្ឋបាលដីធ្លី
6- លិខិតបទដ្ឋានគតិយុត្តិ អនុវិស័យរដ្ឋបាលដីធ្លី
07-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- B.ខ.៤ ការចុះបញ្ជីជនជាតិដើមភាគតិច
08-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- C. គ.ការគ្រប់គ្រងបុរី និងអគារសហកម្មសិទ្ធិ
09-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- D. ឃ.ការដោះស្រាយវិវាទ
10-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យបែងចែកដីធ្លី - LDSSP- ក. សម្បទានដីសង្គមកិច្ច
13-លិខិតបទដ្ឋានគតិយុត្ត_គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ
14-លិខិតបទដ្ឋានគតិយុត្ត_សំណង់
15-លិខិតបទដ្ឋានគតិយុត្ត_គណៈស្ថាបត្យករ
16-លិខិតបទដ្ឋានគតិយុត្ត_សេវាសាធារណៈ
17-ពាក់ព័ន្ធអន្តរស្ថាប័ន
ឯកសាតម្រូវ
ទំនាក់ទំនង
កិច្ចសហ
ប្រតិបត្តការ
ADB
FINNMAP
WB
VN
CIDA
GIZ
JICA
KOIKA
គម្រោង
គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច
អភិវឌ្ឍន៍សហគមន៏
អភិវឌ្ឍន៍ដីនិងប័ណ្ណកម្មសិទ្ធិ
ជ្រើសរើសមុខសញ្ញា
កែលម្អរហេដ្ធារចនាសម្ព័ន និងជីវភាព
សុវត្ថិភាពបរិស្ថាន និងសង្គម/យ៉ែនឌ័រ
លទ្ធកម្ម និងកសិកម្ម
គោលនយោបាយ និងគោលការណ៏ណែនាំផ្សេងៗ
វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា
របាយការណ៏រីកចម្រើន
មតិអ្នកអាន
សំណូរចម្លើយ
មតិអ្នកអាន
សំនួរ និង ចម្លើយ
វិស័យសំណង់
វិស័យរដ្ឋបាលដីធ្លី
ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាតឲ្យ លោកស្រី Victoria Kwakwa អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
July 06, 2016
ព្រឹកថ្ងៃពុធ ពីរកើត ខែអាសាឍ ឆ្នាំវក ព.ស.ពីរពាន់ប្រាំរយហុកសិប ត្រូវនឹងថ្ងៃទីប្រាំមួយ ខែកក្កដា គ.ស. ពីរពាន់ដប់ប្រាំមួយ វេលាម៉ោងប្រាំបួន
ឯកឧត្តម
ជា សុផារ៉ា
ទេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឲ្យ លោកស្រី
Victoria Kwakwa
អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ។ នៅក្នុងជំនួបនេះ
ឯកឧត្តមទេសរដ្ឋមន្ត្រី
ជា សុផារ៉ា
បានសម្តែងនូវសេចក្តីសោមនស្សរីករាយទទួលស្វាគមន៍ លោកស្រី
Victoria Kwakwa
និងក្រុមការងាររបស់ធនាគារពិភពលោក ដែលតែងតែមានសណ្តានចិត្ត
និងកិច្ចសហប្រតិបត្តិការល្អជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការអភិវឌ្ឍន៍
ពិសេសនៅក្នុងជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០១៦ ដែលបានបង្ហាញអំពីកិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញតាមរយៈការប្តេជ្ញាចិត្តនឹងអង្គុយពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយឈានទៅអនុវត្តគម្រោងនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយជោគជ័យ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបន្្តថាក្រុមការងារជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងត្រៀមសហការជាមួយក្រុមការងាររបស់ធនាគារពិភពលោកដើម្បីអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន ២ (LASED II) ដើម្បីឈានទៅទទួលបានលទ្ធផលល្អដែលផ្តល់នូវគុណប្រយោជន៍ខ្ពស់សម្រាប់ប្រជាពលរដ្ឋ និងទាន់ពេលវេលាកំណត់ ។ ជាការឆ្លើយតប លោកស្រី
Victoria Kwakwa
បានសម្តែងនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅថ្លែងអំណរគុណ
ឯកឧត្តមទេសរដ្ឋមន្ត្រី
ជា សុផារ៉ា
ដែលតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទជាមួយក្រុមការងាររបស់ធនាគារពិភពលោក ពិសេសតែងតែមានទស្សនវិស័យល្អក្នុងការអនុវត្តគម្រោងដែលគាំទ្រដោយធនាគារពិភពលោក ដែលអាចផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនប្រៀបធៀបជាមួយកញ្ចប់ថវិកា ។ ក្នុងន័យនេះ លោកស្រីជឿជាក់ថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន ២ (LASED II) នេះក៏នឹងទទួលបានជោគជ័យផងដែរក្រោមការតាមដានដោយឈរលើស្មារតីទទួលខុសត្រូវក្នុងដោះស្រាយបញ្ហាប្រឈម របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ។ ជាមួយគ្នានេះ ធនាគារពិភពលោក ស្នើឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការក្នុងការចែករំលែកបទពិសោធន៍ដើម្បីលើកចំណុចអាទិភាព និងយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍ ដែលជាគន្លឹះក្នុងការកសាងឯកសារក្របខណ្ឌទំនាក់ទំនងកិច្ចសហប្រតិបត្តិការពេញលេញជាមួយព្រះរាជាណាចក្រកម្ពុជា
(Full Country Partnership Framework)
។
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបនូវបទពិសោធន៍ជោគជ័យមួយចំនួនដែលបានធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ដើម្បីជាទុន និងត្រៀមរៀបចំក្រុមការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីផ្តល់នូវកិច្ចសហប្រតិបត្តិការពេញលេញជាមួយក្រុមការងាររបស់ធនាគារពិភពលោក ។
ចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជូនពរ
លោកស្រី Victoria Kwakwa លោក Alassane Sow
និងក្រុមការងារទាំងអស់ទទួលបានជោគជ័យក្នុងបេសកកម្មក្នុងព្រះរាជាណាចក្រកម្ពុជា នឹងសង្ឃឹមជឿជាក់ថាកិច្ចសហប្រតិបត្តិការនេះនឹងផ្តល់នូវសក្តានុពលខ្ពស់សម្រាប់ប្រជាពលរដ្ឋកម្ពុជា ។
កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ១១ នៅថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសរីករាយ និងទទួលខុសត្រូវខ្ពស់ ៕
សារស្វាគមន៍
ឯកឧត្តម ជា សុផារ៉ា
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
អានបន្ត
អាជ្ញាប័ណ្ណវិស័យសំណង់
អាជ្ញាបណ្ណចុះបញ្ជីឆ្នាំ ២០១៨
ទំនាស់ដីធ្លី
ឯកសារទាក់ទងនិងបញ្ហាទំនាស់ដីធ្លី
របាយការណ៍
របាយការណ៍ឆ្នាំ២០១៥និងទិសដៅការងារឆ្នា...
ឯកសារវីឌីអូរ
» មើលទាំងអស់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
004509
ម្សិលមិញ :
005907
សរុប :
8976331
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា