July 06, 2016
​​​​នៅថ្ងៃទី ០៤ ខែ កក្កដា គ.ស ២០១៦ គណៈកម្មាធិការ​ជាតិគ្រប់គ្រង និងអភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដឹកនាំ​ដោយ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូប​​នីយកម្ម និងសំណង់ និងជា​ប្រធាន​គណៈកម្មាធិការជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ជាមួយនឹង ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ និង​ជា​អនុប្រធាន អចិន្ត្រៃយ៍​គណៈ​កម្មាធិការ  ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន និងជាអនុប្រធាន​គណៈកម្មាធិការ  ឯកឧត្តម យន្ត មីន អភិបាល​នៃគណៈ​អភិបាល​ខេត្​តព្រះសីហនុ  រួមនឹង​មន្រ្តីជំនាញ​ពាក់ព័ន្ធ បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​គម្រោង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​កោះរ៉ុង  នៅទីតាំង​ចំនួន​០៤ភូមិ រួមមាន ភូមិ​ព្រែកថ្កូវ ភូមិ​សុខសាន្ត ភូមិ​កោះតូច និងភូមិ​ព្រែកស្វាយ  សង្កាត់​កោះរ៉ុង  ក្រុង​ព្រះសីហនុ​ខេត្តព្រះសីហនុ  ដើម្បីកំណត់​និយាមការ​ដី​តំបន់​ការពារ​បរិស្ថាន ​និង​កែលម្​អឆ្នេរ​សមុទ្រ​ឱ្យ​មាន​សោភ័ណភាព​ល្អ​សំដៅ​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍ បង្កើត​មុខរបរ និង​បង្កើន​ប្រាក់​ចំណូល​ជូន​ដល់​ប្រជា​ពលរដ្ឋ ជាពិសេស​ប្រជា​ពលរដ្ឋ​នៅ​តំបន់​ឆ្នេរ​ក្នុង​ភូមិ​ទាំង០៤​ខាងលើ  ព្រម​ទាំង​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​តំបន់​ប្រកប​ដោយ​និរន្តរភាព ៕



សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
001466
ម្សិលមិញ :
005120
សរុប :
7104412
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា