July 15, 2016
គណៈ​កម្មា​ធិការជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា បាន​រៀបចំ​កិច្ច​ប្រជុំ​មួយ​នៅសាលាខេត្ត​ព្រះសីហនុ​ ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ និង​ជា​ប្រធាន ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេស​ចរណ៍​​និង​ជា​អនុ​ប្រធាន​អចិន្រ្តៃយ៍ និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី​​ក្រសួង​បរិស្ថាន​និង​ជា​អនុ​ប្រធាន​ ព្រម​ទាំង​មាន​សមាសភាព​ចូលរួម​ពី​ក្រសួង​ស្ថាប័ន ដែល​​ជា​សមា​ជិក​គណៈ​កម្មាធិការ​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្តព្រះសីហនុ កិច្ចប្រជុំបានផ្តោតលើការពិភាក្សា៖ ១/. ការ​ងារ​ដោះ​ស្រាយ​និង​ជម្រុញ​ការ​អភិវឌ្ឍ​នៅ​កោះរ៉ុង ដើម្បី៖ - ឈាន​ដល់​ការ​ងារ​ឆ្វៀល​ដី​ជូន​ប្រជាជន ក៏ដូច​ជា​ដីវត្ត​អារាម សាលារៀន និង​មណ្ឌល​សុខភាព​ ​ក្នុង​ភូមិ​ទាំងបួន​នៅ​លើ​កោះរ៉ុង​ឱ្យ​បាន​កាន់​តែ​ឆាប់​រហ័ស​ អង្គ​ប្រជុំ​បាន​ជម្រុញឱ្យ​បន្ថែម​មន្រ្តី​ជំនាញ​សម្រាប់​កំណត់​អត្ត​សញ្ញាណកម្ម ការ​វាស់វែង និង​រៀបចំ​ប្លង់គោល - អភិរក្ស​ការពារ​ព្រៃ​នៅ​តំបន់លើ​កោះរ៉ុង​​អង្គ​ប្រជុំ​បាន​ឱ្យ​ក្រុម​ការងារ​ចុះ​កំណត់​តំបន់​ការពារ​ព្រៃឈើ​សម្រាប់​អភិរក្ស​ជា​ឧទ្យាន​ជាតិ​នៅ​លើ​កោះរ៉ុង​ប្រមាណ​ជាង​​ពីរពាន់ហិកតា - ស្រប​នឹង​ការងារ​ឆ្វៀល​ដី អង្គ​ប្រជុំ​បាន​ឱ្យ​ក្រុម​ការងារ​បន្ត​ជម្រុញ​ផ្សព្វផ្សាយ​អប់រំ​ដល់​អាជីវករ និង​ប្រជា​ពលរដ្ឋ​នៅ​លើ​កោះ ​ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​សំណល់​​​រឹង​រាវ ពិសេស​ចលនា​ក្នុង​ការ​បំពាក់​ប្រព័ន្ធច​ម្រោះ​ទឹក​កក្វក់​នៅ​តាម​ទីតាំង​នីមួយៗ - ក្រុម​ការងារ​បច្ចេក​ទេស​ត្រូវ​ពន្លឿន​ការ​សិក្សា​ប្លង់មេ​ថ្មី​សម្រាប់​កោះរ៉ុង​ក្នុង​នោះ​មានការរៀប​ចំ​ភូមិ​គម្រូថ្មីនៅតំបន់ភូមិចាស់នីមួយៗ​ ​ពិសេស​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​គមនាគម និង​បណ្តាញ​ទឹក​ភ្លើង - ក្រុម​ការងារ​អភិវឌ្ឍ​ទេសចរណ៍នឹង​ចុះ​អប់រំបណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ​ទេស​ចរណ៍​និង​បដិ​សណ្ឋារកិច្ច​ដល់​អាជីវករ និង​យុវជន​នៅ​កោះរ៉ុង​ ដើម្បី​ពង្រឹង​គុណភាព​សេវាកម្មទេសចរណ៍នៅក្នុងតំបន់។ ២/. ការងារ​រៀបចំ​កែ​លម្អឆ្នេរ - អង្គ​ប្រជុំ​បាន​ជម្រុញ​ក្រុម​ការងារបន្តពន្លឿន​ការ​ស្ថាបនា​ខ្លោង​ច្រកចូល​ឆ្នេរនីមួយៗ និង​ត្រូវ​បញ្ចប់​ការ​គូសប្លង់មេ​សម្រាប់ឆ្នេរទាំងអស់ឱ្យ​បាន​ឆាប់​ ​ដើម្បី​ឈាន​​ដល់​ការ​កែ​លម្អ​ឆ្នេរ​ខ្សាច់​ស្រប​តាម​ស្តង់ដារ និង​បទដ្ឋាន​បច្ចេកទេស ៕

































សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
001959
ម្សិលមិញ :
002861
សរុប :
7125959
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា