September 09, 2016
នៅ​ព្រឹកថ្ងៃទី០៩ ខែកញ្ញា គ.ស.២០១៦  ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប​នីយកម្ម និង​សំណង់ និង​ជាប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ត្រួត​ពិនិត្យ និង​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាលទី ៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រគេន​បច្ច័យ​របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​នាយក​រដ្ឋមន្ត្រី និង សម្តេច​កត្តិ​ព្រឹទ្ធ​បណ្ឌិត ចំនួន ២០លានរៀល ដើម្បី​ចូលរួម​សាងសង់​របង​វត្ត​អន្លង់ពោង​ ស្ថិត​ក្នុង​​ឃុំ​ទន្លេបិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី  បានអញ្ជើញ​បន្ត​ដំណើរ​ទៅចូលរួមពិសារនុំបញ្ចុកជាមួយបងប្អូនប្រជាពលរដ្ឋក្នុងពិធីឆ្លងស្ពានព្រែកភ្ញៀវប្រវែង ៣០ម និងទទឹង ៧ម ធ្វើពីបេតុងដែលទើបបញ្ចប់ការសាងសង់​ ។ ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ពាំនាំ​នូវ​ពាក្យ​ពេចន៍​ផ្តាំផ្ញើរ​សួរសុខទុក្ខ​របស់ សម្តេច​តេជោ​នាយក​​រដ្ឋមន្ត្រី ចំពោះ​​បងប្អូន​​ប្រជា​​ពលរដ្ឋ​​នៅស្រុ​កត្បូងឃ្មុំ ។
ប្រជា​ពលរដ្ឋ​ក្នុងឃុំ​ទន្លេបិទ​ជាង ២០០០នាក់ បានសម្តែង​នូវអំណរ​សាទរ​យ៉ាងខ្លាំង​បាន​ទទួល​សមិទ្ធផល​ស្ពាន​បេតុង​យ៉ាងរឹងម៉ាំ​ធននឹង​បម្រែប​ម្រួល​អាកាស​ធាតុ ដែល​កាត់​បន្ថយ​ពេល​វេលា​ធ្វើ​ដំណើរ​ទៅផ្សារ សាលា​រៀន មន្ទីរ​ពេទ្យ និង​ប្រកប​មុខរបរ​រកស៊ី​ជួញដូរ​ផ្សេងៗ បាន​លឿន និង​មិនមាន​ក្តីបារម្មណ៍​ពីសុវត្ថិភាព​ឆ្លងស្ពាន​ឈើតូច ទៀត​នោះ​ទេ ។
ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានមាន​ប្រសាសន៍​ផងដែរ​ថា ស្ពានព្រែកភ្ញៀវ​នេះ​ក៏ដូចជារាល់សមិទ្ធផលទាំងអស់ គឺ​កើតឡើង​ពីការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​បរិបទ​ដែល​កម្ពុជា​មាន​សន្តិភាព​និង​ស្ថិរភាព​នយោបាយ ដូចនេះ​សូមបង​ប្អូន​ប្រជា​ពលរដ្ឋ​មេត្តា​ជួយថែ​រក្សា​សន្តិភាព និង​សមិទ្ធផល​នានា​ឲ្យបាន​ប្រសើរ​ដើម្បី​សម្រាប់​​កូនចៅ​ជំនាន់​ក្រោយ​បន្ត​ទៀត ។
ចុង​បញ្ជប់ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ជម្រាប​ប្រជា​ពលរដ្ឋ​ទាំងអស់​កុំភ្លេច​រួសរាន់​នាំគ្នា​ទៅចុះ​ឈ្មោះ​បោះឆ្នោត​ដើ​ម្បី​បំពេញ​កាតព្វកិច្​ចពលរដ្ឋ ។
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000740
ម្សិលមិញ :
002664
សរុប :
8340352
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា