September 28, 2016
ព្រឹក​​ថ្ងៃទី​២៨ ខែកញ្ញា គ.ស.២០១៦ នៅ​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការ ជាតំណាង​ដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ ជា​ប្រធាន​គណៈកម្មាធិការ​​សម្បទាន​ដី​សង្គមកិច្ច​ថ្នាក់ជាតិ បាន​ចុះ​ហត្ថលេខា​ជា​មួយ​​លោក Adelbert Eberhardt - Country Director of GIZ Cambodia លើ​កិច្ច​ព្រមព្រៀង​សហ​ប្រតិបត្តិកា (Implementation Agreement-IA) របស់គម្រោង​​លើក​កំពស់​​ជីវភាព​​រស់នៅ និង​សន្តិសុខ​ស្បៀង​នៅ​ប្រទេស​​កម្ពុជា​​ជំហាន២ (Improvement of Livelihood and Food Security Project in Cambodia- GIZ-ILF II)
ចូលរួម​ក្នុង​ពិធី​នេះ​ដែរ​មាន ឯកឧត្តម លោក លោកស្រី តំណាង​​ស្ថាន​ទូត​អាល្លឺម៉ង់ ប្រចាំ​នៅ​រាជធានី​ភ្នំពេញ តំណាង​​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​មហាផ្ទៃ ក្រុមប្រឹក្សា​​អភិវឌ្ឍ​​កម្ពុជា (
CDC) និង​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់។
ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​នេះ​ដែរ លោក Adelbert Eberhardt - Country Director of GIZ Cambodia បាន​ជម្រាប​ជូន​ថា ការ​ចុះហត្ថលេខា​នា​ថ្ងៃនេះ​គឺ​ដើម្បី​បន្ត សកម្មភាព​​របស់​គម្រោង​ខាង​លើ​ដែល​​មានទឹក​​ប្រាក់​ថ្មី​បន្ថែមចំនួន ៥លានអ៊ឺរូ ជា​ថវិកា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​​សហព័ន្ធ​អាល្លឺម៉ង់ ជួយ​ដល់​រាជរដ្ឋា​ភិបាល​​កម្ពុជា​តាមរយៈ​អង្គការ GIZ ដោយ​ការ​អនុវត្ត​ចាប់ពី​ឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២១ ហើយ​លទ្ធផល​គ្រោង​ទុក​​គឺ​​ប្រជា​ពលរដ្ឋ​ចំនួន ៣៨០០ គ្រួសារ​នៅក្នុង​ឃុំ​ចំនួន ១៣ នៃ​ខេត្តក្រចេះ កំពង់ធំ កំពង់ឆ្នាំង និង​កំពង់ស្ពឺ ដែល​បាន​​ទទួល​សម្បទាន​ដីសង្គមកិច្​ចនៃគម្រោង LASED II នឹង​ទទួល​បាន​និរន្តភាព​ជីវភាព​រស់នៅ និងមាន​សន្តិសុខ​ស្បៀង ហើយ​អាច​ទទួល​បានប័ណ្ណ​កម្មសិទ្ធ​ដីធ្លី​​របស់​ពួកគាត់។ ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការ ជា​តំណាង​ដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ និង​ជា​​ប្រធាន​​គណៈ​កម្មាធិការ​​សម្បទាន​ដី​សង្គមកិច្ច​ថ្នាក់ជាតិ បាន​ថ្លែង​សុន្ទរក​ថា ដោយ​បាន​អរគុណ​​រដ្ឋាភិបាល​​សហព័ន្ធ​​អាល្លឺម៉ង់ ដែល​បានផ្តល់​ជំនួយ​បន្ថែម​ទៀត​ជួយ​គាំទ្រ​ជី​វភាព​រស់នៅ​របស់​គ្រួសារ​ដែល​បាន​​ទទួល​សម្បទាន​ដី​សង្គម​កិច្ច​​​កន្លង​មក​ហើយ​នៅ​មានជីវភាព​ក្រីក្រ​នៅឡើយ និង​​ជួប​​បញ្ហា​ប្រឈម​ក្នុង​ការ​អភិវឌ្ឍ​ដីធ្លី​​របស់​ខ្លួន​​ពិសេស​​ដី​កសិកម្ម។ ការ​អនុវត្ត​គម្រោង​នេះ​កន្លងមក​ដោយ​អង្គការ GIZ ទទួល​​បាន​លទ្ធផល​ល្អប្រសើ ដោយ​ពិត​ជាបាន​ជួយ​លើក​កំពស់​​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​អ្នក​ទទួល​​បាន​​សម្ប​ទា​ន​ដី​សង្គមកិច្ច​បាន​មួយ​កម្រិត​ដែរ ពិសេស​បាន​ផ្តល់​លទ្ធភាព​​ឲ្យ​​ពួកគាត់​បង្កើន​ការតាំង​ទីលំ​នៅក្នុង​តំបន់​លំនៅ​ដ្ឋាន និង​បង្កើន​ការ​ប្រើប្រាស់​ដី​កសិកម្ម​តាមរយៈ​ការ​ជួយ​រៀបចំ​ដី ការផ្តល់​ពូជ ​ ការ​បណ្តុះ​បណ្តាល​ការ​ដាំដុះ និង​​ចិញ្ចឹម​​សត្វ​ជាដើម​។ ថវិកា​បន្ថែម​ថ្មី​នេះ​គឺ​សម្រាប់​​បន្ត​សកម្មភាព​​ទាំង​​នៅ​ក្នុង​ទីតាំង​ចាស់ និង​ពង្រីក​ទីតាំង​ថ្មី​នៅ​ក្នុង​​ខេត្ត​ចំនួន៤ ហើយ​បង្កើន​ចំនួន​អ្នក​ទទួល​ផល​ឲ្យ​បាន​ដល់ ៣៨០០​គ្រួសារ ។ ឯកឧត្តម ក៏បាន​ណែនាំ​​ក្រុមការងារ​​អនុវត្ត​​គម្រោង​​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​​ក្រោម​ជាតិ ត្រូវ​សហការ​គ្នាឲ្យ​ជិតស្និត​ជា​មួយ​អង្គការ GIZ ដើម្បី​អនុវត្ត​គម្រោង​​ឲ្យ​​ទទួល​បាន​លទ្ធផល​ល្អ៕
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
002054
ម្សិលមិញ :
003462
សរុប :
8622560
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា