October 25, 2016
នៅព្រឹក​ថ្ងៃទី​២៥ ខែតុលា គ.ស.២១៦ នៅ​សណ្ឋាគា​សុខា ភ្នំពេញ​ មានពិធី​បើក​សិក្ខា​សាលា​ស្ដីពី​ "ការ​ចាប់​ផ្ដើម​អនុវត្ត​គម្រោងបែងចែក​ដី​ ដើម្បី​សង្គមកិច្ច​ និងការ​អភិវឌ្ឍ​សេដ្ឋកិច្្ច​ជំហាន​២" ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម និង​សំណង់ និងជាប្រធាន​គណៈកម្មា​ធិការសម្បទាន​ដីសង្គម​កិច្ចថ្នាក់ជាតិ ។
តាមរបាយការណ៍​របស់នាយក​គម្រោង​បង្ហាញ​ថា គម្រោង LASSED បានទទួល​ថវិកា​ពីធនាគារ​ពិភពលោក​ ។ កន្លងមក​ បានអនុវត្ត​ចាប់ពី​ឆ្នាំ២០០៨ ដល់ឆ្នាំ​២០១៥លើផ្ទៃដី​ទំហំ ១០.២៣ហិកតា ដោយ​បានផ្ដល់​ដីដល់​គ្រួសារ​ក្រីក្រ​ចំនួន ៣.១៤៨ហិកតា នៅឃុំសំបុក ចង្ក្រង ដារ ថ្មី និងឃុំចំបក់ ក្នុងខេត្តក្រចេះ, ឃុំជាំក្រវៀន ខេត្តត្បូងឃ្មុំ, និងឃុំទីពោ​ ខេត្តកំពង់ធំ ។
គម្រោងនេះបានទទួលលទ្ធផល​លើការងារ​អភិវឌ្ឍ​ដូច​ខាងក្រោម ​៖
- កសាងហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវ័ន្ត និង​ផ្ដល់សេវា​កម្ម​មួយ​ចំនួន ដូចជា ការបោះ​បង្គោល​កំណត់​ព្រំដី ជីកអណ្ដូងទឺក​ និង​ជីកស្រះ សាងសង់​ផ្លូវដីស និងគ្រួស​ក្រហម សាងសង​សាលារៀន សាងសង់​ប៉ុស្ដិ៍​សុខភាព សាងសង់​អគារ​សហគមន៍ សាងសង់​ផ្សារសហគមន៍ ផ្ដល់​សម្ភារៈសម្រាប់​សាងសង់​លំនៅឋាន​ ផ្ដល់​សម្ភារៈកសិកម្ម ផ្ដល់​សម្ភារៈ​លំនៅឋាន និងផ្ដល់​អង្ករ
-បាន​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ចំនួន​២៥០គ្រួសារ ស្មើនឹង៥០៤​ប័ណ្ណ លើផ្ទៃ​ដីីទំហំ​៥៧០ហិកតា នៅ​ភូមិ​ស្រែលើសែនជ័យ ឃុំ​ជាំក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ
-ព្រម​ជាមួយ​គ្នា​នោះ គម្រោង​ក៏ទទួលបាន​ការគាំទ្របន្ថែម២ ​ពីអង្គការ​ GIZ តាមរយៈ​លើក​កំពស់​ជីវភាព​​រស់នៅ​និងសន្តិសុខ​ស្បៀង​ ដល់គ្រួសារ​ដែល​ទទួល​បានដី​សង្គម​កិច្ចជំហាន២ (GIZ-IFL phase I)
ចំពោះ​ការ​អនុវត្ត​គម្រោង​ LASED II ដែល​បានទទួល​ថវិកា​ឥណទាន​ពី​ធនាគារ​ពិភព​លោក (WB) ចំនួន ២៥,០៦​លានដុល្លារ​សហ​រដ្ឋ​អាមេរិក អនុវត្ត​ដោយក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់, ក្រសួង​មហាផ្ទៃ ក្រសួងកសិកម្ម ​រុក្ខា​ប្រម៉ាញ់ និង​នេសាទ និង​អាជ្ញាធរ​ថ្នាក់​ក្រោមជាតិ ក្នុងខេត្ត​គោលដៅ ថោយត្រូវ​អនុវត្ត​ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២១ លើ​ផ្ទៃ​ដីទំហំ​១៧.០៤២ហិកតា សម្រាប់​គ្រួសារ​ចំនួន ៥.១៤១​គ្រួសារ ស្មើ​នឹង ២៥.២៦០នាក់ សរុប ១៤​ទីតាំង នៅឃុំ​សំបុក ចង្ក្រង ដារ ថ្មី និងឃុំ​ចំបក់ ខេត្តក្រចេះ ឃុំ​ជាំ​ក្រវៀន ខេត្តត្បូងឃ្មុំ ឃុំ​ទីពោ និងឃុំដូង ខេត្តកំពង់ធំ ឃុំ​ក្រាំងល្វារ ឃុំរាម និងឃុំឈានឡើង ខេត្តកំពង់ឆ្នាំង និងឃុំ​រស្មីសាមគ្គី ខេត្តកំពង់ស្ពឺ ។
លទ្ធផល​រំពឹង​ទុករបស់​គម្រោង​ LASED II ​មានដូច​ខាង​ក្រោម៖
-កសាង​បន្ថែមហេដ្ឋា​រចនា​សម្ព័ន្ធ​ដូចជា រៀបចំ​ជីកដី​កសិកម្ម ជួសជុល និង​សាងសង់​ផ្លូវ​គ្រួស​ក្រហម សាងសង់​លូបេតុង​ជ្រុងទោល ជីកអណ្ដូង​ស្នប់ សាងសង់​ទំនប់​ស្ទាក់ទឹក​ខ្នាតតូច សាងសង់​ផ្ទះគ្រូ​បង្រៀន​ សាងសង់​អគារ​សហ​គមន៍ សាងសង់​សាលា​រៀន សាងសង់​ប៉ុស្ដិ៍​សុខភាព និង​បោះបង្គោល​ព្រំដី ។
-ការ​ចុះ​បញ្ជី​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​អាច​សម្រេច​បានទាំងស្រុង​ក្នុងឆ្នាំ២០១៧ នៅគ្រប់​ទីតាំង​នៃគម្រោង​ លើក​លែង​ទីតាំងថ្មី១កន្លែង ស្ថិតនៅឃុំដូង ស្រុក​ប្រាសាទ​បល្ល័ង្គ ខេត្ត​កំពង់ធំ ដែលអាចនឹង​ទទួល​បានប័ណ្ណ​កម្មសិទ្ធិ​ដីធ្លីនាឆ្នាំ​២០២២
-គាំទ្រ​បន្ថែម​ពីអង្គការ​ GIZ តាមរយៈ​គម្រោង​លើក​កម្ពស់​ជីវភាព​រស់នៅ និងសន្តិសុខ​ស្បៀង ដល់​គ្រួសារ​ដែលបាន​ទទួល​សម្បទានដី​សង្គម​កិច្ចជំហាន២ GIZ-IFL phaseII)
ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ ជា សុផារ៉ា បាន​ផ្ដល់អនុសាសន៍​ណែនាំ​ដល់​អង្គ​សិក្ខាសាលាមាន៖
-ត្រូវ​រៀបចំ​ផែនការ​សកម្មភាព និងថវិកាប្រចាំឆ្នាំឱ្យបាន​ឆាប់រហ័ស​ ដើម្បីចាប់ផ្ដើម​អនុវត្តនៅ​ទីតាំង​ផ្ទាល់
-ខិតខំ​អនុវត្ត​ឱ្យបាន​តាម​ផែនការ​ និង​ពេល​វេលា​គ្រោងទុក​ ស្របតាម​ក្របខ័ណ្ឌគតិយុត្ត​ និងកិច្ចព្រមព្រៀង​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ធនាគារ​ពិភពលោក​អំពី​គម្រោងនេះ
-ដោះស្រាយ​បញ្ហា​ប្រឈម​ ដែល​អាច​កើត​មាន​ក្នុង​ពេល​អនុវត្ត​គម្រោង​ ពិសេស​ត្រូវ​មានកិច្ច​សហ​ការគ្នា​ល្អ​ទាំងនៅថ្នាក់​ជាតិ​ និងថ្នាក់​ក្រោម​ជាតិ
-តាមដាន ត្រួត​ពិនិត្យ​ការងារ និង​ធ្វើ​របាយការណ៍​ឱ្យបាន​ទៀង​ទាត់​ ដើម្បី​ធានា​ដល់​ការ​កែ​លម្អ​សកម្មភាព ៕
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
001966
ម្សិលមិញ :
003462
សរុប :
8622472
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា