November 11, 2016
នៅ​ថ្ងៃសុក្រ​ ១២កើត ខែកត្ដិក​ ឆ្នាំវក ព.ស.២៥៦០ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា គ.ស.២០១៦ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​​​ដែនដី នគរូប​នីយកម្ម និង​សំណង់   អនុញ្ញាត​ឲ្យ ឯកឧត្តម Michael Tang Keng Siong ឯកអគ្គរាជទូតសឹង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួប​សម្តែងការគួរសម ។ នៅក្នុង​ជំនួប​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជម្រាប​អំពី​បេសកកម្ម​របស់​ក្រសួង និង​ស្នើ​ឲ្យ​ស្ថានទូត​សឹង្ហបុរី​ជួយ​កៀរគរ​វិនិ​យោគគិន​សឹង្ហបុរី​មកកម្ពុជាពិសេសលើវិស័យសំណង់ និងអចលនទ្រព្យ ។ ជាការឆ្លើយតប ឯកឧត្តម​​ឯកអគ្គរដ្ឋទូត បាន​​បញ្ជាក់​ថាសឹង្ហបុរី​និង​កម្ពុជា​តែងតែ​មាន​កិច្ចសហ​ប្រតិបត្តិការល្អ​ជាមួយ​គ្នា ដែល​ឆ្លុះ​បញ្ចាំង​អំពី​ជំនឿ​ទុកចិត្តរវាងគ្នា ដូចនេះ ឯកឧត្តមជឿជាក់​ថា​រយៈ​ពេល​ខាងមុខ​នេះ​វិនិ​យោគគិន​សឹង្ហបុរី​នៅ​កម្ពុជា​នឹងកាន់​តែ​មាន​ការ​កើន​ឡើង​បន្ថែម​ទៀត​ស្រប​ពេល​ដែល​កម្ពុជា​មាន​ស្ថេរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​ខ្ពស់ ។
​ចុងបញ្ចប់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជូនពរ​ដល់ ឯកឧត្តម​ឯកអគ្គ​រាជទូត ក្រុម​គ្រួសារ និង​សហការី​របស់​ស្ថានទូត​ទាំងអស់ ទទួល​បាន​ជោគជ័យ​ក្នុង​បេសកកម្​ការងារ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ៕
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
003670
ម្សិលមិញ :
005795
សរុប :
6662740
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា