November 11, 2016
នៅថ្ងៃសុក្រ ១២កើត ខែកត្ដិក ឆ្នាំវក ព.ស.២៥៦០ ត្រូវនឹង​ថ្ងៃទី១១ ខែវិច្ឆិកា គ.ស.២០១៦ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ បាន​អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​គណៈ​កម្មការ​រៀបចំ​គម្រោង​អគារប៊ូឌីញ “ស” ។ នៅក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រៀម​ជួយ​សហការ​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ ទឹក លូ អគ្គីសនី សម្រាប់​ផ្លូវ​ចូល​អគារ​ស្នាក់នៅ​បណ្តោះ​អាសន្ន ដើម្បី​បង្ក​លក្ខណៈ​ដល់​ការ​សាងសង់​អគារ និង​ការ​រស់នៅ​របស់​ប្រជា​ពលរដ្ឋ ។ លើស​ពី​នេះ ឯកឧត្ត​ទេសរដ្ឋមន្ត្រី បាន​ជម្រាប​អង្គប្រជុំ​អំពី​សេចក្តីព្រាង​សម្រង់​ស្ថិតិ​អគារ​ប៊ូឌីញ “ស” ដើម្បី​ជួយ​ពិនិត្យផ្តល់​យោបល់​បន្ថែម និង​ត្រៀម​លក្ខណៈ​ចុះ​សម្រង់​ស្ថិតិ​អគារ​ក្នុង​រយៈពេល ១ថ្ងៃ ក្នុង​ពេលឆាប់ៗ​ខាងមុខ​នេះ ហើយ ឯកឧត្តម​ទេសរដ្ឋមន្ត្រី នឹង​ដឹកនាំ​ក្រុម​ចុះ​សម្រង់ស្ថិតិ​ដោយផ្ទាល់ជាមួយ​ប្រជា​ពលរដ្ឋ ៕
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000589
ម្សិលមិញ :
002861
សរុប :
7124589
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា