December 16, 2016
នៅថ្ងៃទី​១៥ ខែធ្នូ គ.ស.២០១៦ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកមុ្ម និងសំណង់ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា បាន​អញ្ជើញ​ដឹក​នាំ​ប្រតិភូ​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា រួមមាន ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈ​កម្មាធិការ  ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន និង​ជាអនុ​ប្រធាន​គណៈ​កម្មាធិការ  រួមនឹង​អាជ្ញាធរ​ខេត្ត និង​មន្រ្តី​ជំនាញ​ពាក់ព័ន្ធ  ចុះ​ពិនិត្យ​ការ​ចុះ​ស្រង់​ទិន្នន័យ​ព័ត៌មាន​ក្បាលដី​របស់​ប្រជា​ពលរដ្ឋ​ដែល​បាន​រស់នៅ និង​កាន់កាប់​ប្រើប្រាស់​ដី​ជាក់ស្ដែង ដើម្បី​កាត់​ឆ្វៀល​ជូន​ពួកគាត់​តាមសេចក្ដី​ជូនដំណឹង​លេខ ១០៤២ សជណ/ឧស ចុះថ្ងៃទី​២២ ខែកក្កដា ឆ្នាំ២០១៤ និង​ចុះ​ពិនិត្យ​មើល​សកម្មភាព​របស់​មន្រ្តី ព្រមទាំង​ជួបសំណេះ​សំណាល​ជាមួយ​ប្រជា​ពលរដ្ឋ នៅភូមិ​កោះតូច ភូមិ​សុខសាន្ត ភូមិ​ព្រែកស្វាយ និង​ភូមិដើមថ្កូវ សង្កាត់​កោះរ៉ុង ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ៕








សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000622
ម្សិលមិញ :
002664
សរុប :
8340234
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា