March 22, 2017
នៅព្រឹក​ថ្ងៃ ពុធ ១០ រោច ខែផល្គុន ឆ្នាំវក ព.ស. ២៥៦០ ត្រូវនឹង​ថ្ងៃទី ២២ ខែមីនា គ.ស. ២០១៧ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី ​ រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​បឋម​សីលា​បើក​ការដ្ឋាន​សាងសង់​សណ្ឋាគារ​ដ៏​ប្រណិត ហាយ៉ាត់ រីជីនស៊ី ភ្នំពេញ ។ ក្នុង​ឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្រ្តី បាន​សម្ដែង​នូវ​ការ​ស្វាគមន៍ និង​អបអរ​សាទរ​ជាមួយ​នឹង​ការ​វាយ​តម្លៃ​ខ្ពស់ ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ក្រុមហ៊ុន Royal Residence Hotels and Resorts ក្នុង​ការ​វិនិយោគ​ក្នុង​វិស័យ​សណ្ឋាគារ ដោយ​ចាប់​ផ្តើម​អនុវត្ត​គម្រោង​សាងសង់​សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh) កម្រិត​ផ្កាយប្រាំ របស់​ក្រុមហ៊ុន Royal Residence Hotels and Resorts មាន​កម្ពស់  ១៤ជាន់ ក្រឡាផ្ទៃ​សំណង់ ៤៧,៤០០ ម៉ែត្រក្រឡា លើផៃ្ទ​ដី​ទំហំ ៧,០៣២ ម៉ែត្រក្រឡា ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ដែល​ជា​បេះដូង​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​នាថ្ងៃនេះ ។

ឯកឧត្តម​ទេសរដ្ឋមន្រ្តី ក៏បាន​អំពាវ​នាវ​ដល់​ក្រសួង មន្ទីរ គ្រប់​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ អាជា្ញធរ​មូលដ្ឋាន និង​ប្រជា​ពលរដ្​ឋជិតខាង សុំ​ជួយ​បង្ក​លក្ខណៈ និង​ផ្តល់​ការ​អនុគ្រោះ ដើម្បី​ធើ្វ​ឱ្យ​ការ​សាងសង់​សណ្ឋាគារ Hyatt Regency Phnom Penh ដែល​ចាប់​ផ្តើម​ការដ្ឋាន​នាថៃ្ងនេះ ប្រព្រឹត្ត​ទៅ​ដោយ​រលូន មាន​សុវត្ថិ​ភាព​ពេញ​បរិបូរ និង​ទទួល​បាន​ជោគជ័យ​ត្រចះ​ត្រចង់ ៕















 
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000130
ម្សិលមិញ :
002703
សរុប :
8358855
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា