ភាសាខ្មែរ
English
ទៅ
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្ដីពីការអនុវត្តការងារចុះបញ្ជីដីធ្លី ការដោះស្រាយវិវាទដីធ្លី និងការកសាងផែនការប្រើប្រាស់ដីខេត្តមណ្ឌលគីរី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើក្រសួងស្ថាប័ន ដែលជាអាជ្ញាធរកាន់កាប់ដីរដ្ឋនិងរដ្ឋបាលរាជធានី ខេត្ត ៤ចំំណុច ដើម្បីដោះស្រាយបញ្ហាជាន់ក្បាលដីគ្នា និងបង្កឱ្យមានវិវាទដីធ្លី
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មារនិងពិនិត្យការបូមទឹកពីទន្លេមេគង្គនិងស្តារប្រឡាយជូនប្រជាពលរដ្ឋ
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផា បន្តជួបប្រជាកសិករ នៅភូមិទី១ ទី២ ទី៣ ទី៤ និងទី៥ នៃឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ និងពិនិត្យការអន្តរាគមន៍បូមទឹកពីបឹងធំ ចូលប្រឡាយអូរឈ្លើង និងប្រឡាយបឹងត្រស់
ទំព័រដើម
សកម្មភាព
បោះពុម្ពផ្សាយ
ព័ត៌មាន
ប្រកាសព័ត៌មាន
របាយការណ៍
ទំនាស់ដីធ្លី
សារលិខិតជូនពរ
អំពីស្ថាប័ន
អនុរិស័យជំនាញ
ជីវប្រវត្តិសង្ខេបឯកឧត្តមឧបនាយករដ្ឋមន្រ្តី
សាវតារបស់ក្រសួង
អង្គការលេខក្រសួង
អង្គភាពក្រោមឱវាទ
ថ្នាក់ជាតិ
ថ្នាក់រាជធានី-ខេត្ត ក្រុង-ស្រុក-ខ័ណ្ឌ
អនុវិស័យជំនាញ
រដ្ឋបាលដីធ្លី
រៀបចំដែនដី និងនគរូបនីយកម្ម
បែងចែកដីធ្លី
ការងារគ្រប់គ្រងសំណង់
រចនាសម្ព័ន្ធ
អគ្គនាយកដ្ឋាន
អគ្គនាយកដ្ឋាន រដ្ឋបាល
អគ្គនាយកដ្ឋាន សំណង់
អគ្គនាយកដ្ឋាន រៀបចំដែនដី
និងនគររូបនីយកម្ម
អគ្គនាយកដ្ឋាន សុរិយោដី
និងភូមិសាស្រ្ត
អគ្គនាយកដ្ឋាន លំនៅឋាន
គណៈកម្មាធិការរៀបចំដែនដី
គណៈកម្មាធិការរៀបចំតំបន់ឆ្នេរ
គណៈស្ថាបត្យករកម្ពុជា
លេខាធិការដ្ឋានគណៈកម្មាធិការសុរិយោដីថ្នាក់ជាតិ
សម្បទានដីសង្គមកិច្ច
អធិការដ្ឋាន
សវនកម្មផ្ទៃក្នុង
មជ្ឍមណ្ឌលបណ្តុះបណ្តាល
អង្គភាពលទ្ធកម្ម
ការងារយេនឌ័រ
ច្បាប់ និង
បទដ្ឋានគតិយុត្ត
គោលនយោបាយ
ច្បាប់
ព្រះរាជក្រម
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្ដីសម្រេច
សារាចរ
លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់
សេវា
សាធារណៈ
តារាងតម្លៃសេវា
ឯកសារគតិយុត្ត
4. លិខិតបទដ្ឋានគតិយុត្តិ អនុវិស័យរដ្ឋបាលដីធ្លី
6- លិខិតបទដ្ឋានគតិយុត្តិ អនុវិស័យរដ្ឋបាលដីធ្លី
07-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- B.ខ.៤ ការចុះបញ្ជីជនជាតិដើមភាគតិច
08-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- C. គ.ការគ្រប់គ្រងបុរី និងអគារសហកម្មសិទ្ធិ
09-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- D. ឃ.ការដោះស្រាយវិវាទ
10-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យបែងចែកដីធ្លី - LDSSP- ក. សម្បទានដីសង្គមកិច្ច
13-លិខិតបទដ្ឋានគតិយុត្ត_គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ
14-លិខិតបទដ្ឋានគតិយុត្ត_សំណង់
15-លិខិតបទដ្ឋានគតិយុត្ត_គណៈស្ថាបត្យករ
16-លិខិតបទដ្ឋានគតិយុត្ត_សេវាសាធារណៈ
17-ពាក់ព័ន្ធអន្តរស្ថាប័ន
ឯកសាតម្រូវ
ទំនាក់ទំនង
កិច្ចសហ
ប្រតិបត្តការ
ADB
FINNMAP
WB
VN
CIDA
GIZ
JICA
KOIKA
គម្រោង
គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច
អភិវឌ្ឍន៍សហគមន៏
អភិវឌ្ឍន៍ដីនិងប័ណ្ណកម្មសិទ្ធិ
ជ្រើសរើសមុខសញ្ញា
កែលម្អរហេដ្ធារចនាសម្ព័ន និងជីវភាព
សុវត្ថិភាពបរិស្ថាន និងសង្គម/យ៉ែនឌ័រ
លទ្ធកម្ម និងកសិកម្ម
គោលនយោបាយ និងគោលការណ៏ណែនាំផ្សេងៗ
វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា
របាយការណ៏រីកចម្រើន
មតិអ្នកអាន
សំណូរចម្លើយ
មតិអ្នកអាន
សំនួរ និង ចម្លើយ
វិស័យសំណង់
វិស័យរដ្ឋបាលដីធ្លី
ឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា អញ្ជើញធ្វើបឋកថាស្ដីពីការដោះស្រាយវិវាទដីធ្លីនៅសាលានាយទាហានសកម្ម
April 06, 2017
នាយក នាយករង យោធាចារ្យ នាយទាហាន នាយទាហានរង និងពលទាហាន ជំនាន់ទី ១៨, ១៩, ២០ និង ២១ នៃសាលានាយទាហានសកម្ម បានមកជួបជុំគ្នា ដើម្បីស្ដាប់បឋកថា ស្ដីពីការដោះស្រាយវិវាទដីធ្លី ដែលធ្វើឡើងដោយ
ឯកឧត្តម ជា សុផារ៉ា
ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី ០៦ ខែមេសា គ.ស.២០១៧ ។
បន្ទាប់ពីបានស្ដាប់របាយការណ៍ស្ដីពីសកម្មភាពការងារហ្វិកហ្វឺនរបស់នាយទាហានសកម្ម រួចមក
ឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា
បានបង្ហាញពីមោទនភាពចំពោះយោធាចារ្យទាំងអស់នៅក្នុងសាលានាយទាហានសកម្ម ដែលបានបណ្ដុះបណ្ដាលធនធានមនុស្ស នាយទាហានសកម្ម ប្រកបដោយគុណភាព មានចំណេះដឹង ចំណេះធ្វើគ្រប់ទម្រង់ ដែលអាចបម្រើសេចក្ដីត្រូវការរបស់សង្គមជាតិ ស្របទៅនឹងរបត់នៃសង្គមប្រជាធិបតេយ្យ សេរីពហុបក្ស។ តាមរបាយការណ៍
ឯកឧត្តមទេសរដ្ឋមន្រ្តី
សង្កេតឃើញថា អត្រាបោះបង់ចោលជួររបស់នាយទាហានសកម្ម គឺស្ទើតែគ្មានសោះ ដែលនេះបង្ហាញឱ្យឃើញពីការគ្រប់គ្រងល្អប្រសើរ និងឆន្ទៈសម្រាប់ជាសរសរទ្រូងនៃកិច្ចការពារជាតិ។
ឯកឧត្តមទេសរដ្ឋមន្រ្តី
បានបញ្ជាក់ថា នៅក្នុងបឋកថានាពេលនេះ មាន ២ផ្នែក គឺការបង្ហាញពីសមិទ្ធិផលលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល ដែលសម្រេចបាននាពេលកន្លងមក និងទិសដៅយុទ្ធសាស្រ្តនាពេលអនាគត ត្រូវបន្តអនុវត្ត ដែលនាយទាហានសកម្មទាំងអស់ត្រូវតែយល់ និងជ្រួតជ្រាបពីបញ្ហានេះ ពីព្រោះទាំងអស់គ្នា គឺជាអ្នករួមចំណែកក្នុងការសម្រេចបាននូវសមិទ្ធិផលទាំងនេះ តាមរយៈការចូលរួមអនុវត្តតាមគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ព្រមទាំងការបង្ហាញអំពីការងារដោះស្រាយវិវាទដីធ្លីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផងដែរ។
ឯកឧត្តមទេសរដ្ឋមន្រ្តី
បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដែលជាត្រីវិស័យសម្រាប់ឱ្យមន្រ្តីរាជការក្រោមឱវាទក្រសួងបំពេញភារកិច្ចវាស់វែងដីធ្លី និងសម្របសម្រួលនៅក្នុងយុទ្ធសាស្រ្តគ្រប់បែបយ៉ាងសំដៅឱ្យកិច្ចការនេះ បានដំណើរការទៅមុខប្រកបដោយជោគជ័យ។ ទិសដៅសំខាន់របស់រាជរដ្ឋាភិបាល ក្រៅពីគោលនយោបាយរៀបចំដីធ្លី និងការអភិវឌ្ឍជាតិនោះ គឺធ្វើយ៉ាងណាឱ្យប្រទេសជាតិស្ថិតក្នុងស្ថេរភាពនយោបាយរឹងមាំ មានសន្តិភាព និងជៀសឱ្យឆ្ងាយពីសង្គ្រាមដូចកាលពីអតីតកាល។
ឯកឧត្តមទេសរដ្ឋមន្រ្តី
បានបន្ថែមថា បច្ចុប្បន្ន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងតែជំរុញការងារចុះបញ្ជីដីធ្លីឱ្យបានសកម្ម និងបានរួចរាល់ឆាប់រហ័ស ដើម្បីផ្ដល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ ក្នុងការកាន់កាប់ដីធ្លី ដើម្បីបានជាទុនក្នុងការប្រើប្រាស់យកប្រយោជន៍ បង្កើនជីវភាពគ្រួសារ និងរួមគ្នាដោះស្រាយវិវាទដីធ្លី ពីព្រោះប្រជាពលរដ្ឋគ្រប់រូបត្រូវការយុត្តិធម៌ក្នុងការកាន់កាប់ដីធ្លី ហើយក្រសួងនឹងខិតខំធ្វើការរៀបចំប្លង់គោលនៅតាមទីក្រុង និងទីប្រជុំជន ដើម្បីឱ្យមានការវិវត្តន៍ប្រកបដោយចីរភាព និងវឌ្ឍនភាពសម្រាប់គាំទ្រ និងទទួលយកនូវអ្នកវិនិយោគ ដែលមានបំណងចង់បណ្ដាក់ទុនវិនិយោគ ដោយផ្អែកទៅលើប្លង់គោល ហើយនាពេលឆាប់ៗខាងមុខនេះ ក្រសួងនឹងមានគម្រោងសាងសង់លំនៅឋានមានតម្លៃសមរម្យ បន្ថែមទៀតសម្រាប់អ្នកដែលមានចំណូលទាប អាចមានលទ្ធភាពទិញលំនៅឋានសម្រាប់រស់នៅបាន ដោយមានការបង់រំលោះក្នុងតម្លៃទាបផងដែរ ។ បច្ចុប្បន្នក្រសួងបានចុះបញ្ជីផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបាន ៤លាន ៥សែនក្បាលដី ស្នើនឹង ៦៤% នៃផ្ទៃដីទូទាំងប្រទេស ដែលមាន ៧លានក្បាលដី ។
ក្នុងឱកាសនោះនោះដែរ
ឯកឧត្តមទេសរដ្ឋមន្រ្តី
បានប្រគល់ថវិកាជូននាយទាហាន យោធាចារ្យ ៦៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០០.០០០រៀល និងសិស្សនាយទាហានសកម្ម ៤៨០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៤០.០០០រៀល និងបានឧបត្ថម្ភភេសជ្ជៈ និងថវិកា ៥.០០០ដុល្លាសហរដ្ឋអាមេរិក ដល់សាលានាយទាហានសកម្មទុកសម្រាប់រៀបចំកម្មវិធីជួបជុំអបអរសាទរឆ្នាំថ្មី ផងដែរ ៕
សារស្វាគមន៍
ឯកឧត្តម ជា សុផារ៉ា
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
អានបន្ត
អាជ្ញាប័ណ្ណវិស័យសំណង់
អាជ្ញាបណ្ណចុះបញ្ជីឆ្នាំ ២០១៨
ទំនាស់ដីធ្លី
ឯកសារទាក់ទងនិងបញ្ហាទំនាស់ដីធ្លី
របាយការណ៍
របាយការណ៍ឆ្នាំ២០១៥និងទិសដៅការងារឆ្នា...
ឯកសារវីឌីអូរ
» មើលទាំងអស់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
004495
ម្សិលមិញ :
005907
សរុប :
8976317
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា