April 20, 2017
នាព្រឹកថ្ងៃទី ២០ ខែមេសា គ.ស. ២០១៧ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា (គ.អ.ឆ.ក) បាន​ដឹកនាំ​កិច្ច​ប្រជុំ​ពិភាក្សា​លើ​ការ​រៀបចំ​ផែនការ​គ្រប់គ្រង​ និង​អភិវឌ្ឍ​កោះ ប្រកប​ដោយ​ចីរភាព។  សមាស​ភាព​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នា​ឱកាស​នោះ​រួមមាន ៖  ឯកឧត្តម​រដ្ឋលេខាធិការ អនុរដ្ឋ​លេខាធិការ ទីប្រឹក្សា អគ្គ​លេខាធិការ គ.អ.ឆ.ក អគ្គនាយក អគ្គ​លេខាធិការរង គ.អ.ឆ.ក ប្រធាន​ផ្នែក អនុ​ប្រធាន​ផ្នែក និង​មន្រ្តី​ជំនាញ នៃ​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ ក្រសួង​បរិស្ថាន និង​ក្រសួង​ទេសចរណ៍។ ផែនការ​គ្រប់គ្រង​និង​អភិវឌ្ឍ​កោះ ប្រកប​ដោយ​ចីរភាព រួមមាន ការសិក្សា​ និង​ការ​​វិភាគ​ពី​ស្ថានភាព​បច្ចុប្បន្ន (ឈ្មោះ​និង​ប្រវត្តិ​កោះ ទីតាំង​ភូមិសាស្រ្ត ទំហំផ្ទៃ​ក្រឡា និង​សក្តានុពល​ឆ្នេរ​សមុទ្រ ធនធាន​ក្រោម​ទឹក ព្រៃឈើ សត្វព្រៃ បណ្តាញ​ប្រភពទឹក សោភណ្ឌភាព និង​ភាព​ទាក់​ទាញ​នៃកោះ) ការ​ប្រើ​ប្រាស់ដី​ និង​ការ​កាន់កាប់​ដី​ជាក់ស្តែង ការ​វិនិយោគ​ និង​ការ​អភិវឌ្ឍ និង​ការ​សិក្សា​ពី​ចក្ខុវិស័យ យុទ្ធសាស្រ្ត ផែនការ​សកម្មភាព និង​គម្រោង​អាទិភាព ផែនការ​ប្រើប្រាស់​ដី​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​សេចក្តី​ណែនាំ​សម្រាប់​ការ​អភិវឌ្ឍ​កោះ​ប្រកប​ដោយ​ចីរភាព៕








ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000625
ម្សិលមិញ :
006336
សរុប :
3156224
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា