April 28, 2017
នៅថ្ងៃ សុក្រ ៣​កើត ខែ​​ពិសាខ ឆ្នាំ​រកា ព.ស.២៥៦០ ត្រូវនឹង​ថ្ងៃទី​២៨ ខែ​មេសា គ.ស.​២០១៧ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និងសំណង់ និង​ជាប្រធាន​ក្រុម​ការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ដើម្បី​តាមដាន គាំទ្រ​ការ​អនុវត្ត​គោល​នយោបាយ និង​យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់​កាល​ទី៣ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ខេត្ត​ត្បូងឃ្មុំ និង​សហការី អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​ប្រជា​ពលរដ្ឋ មក​ពី​ចំនួន​ពីរឃុំ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ រួមមាន៖ ទី១. ឃុំ​ទួលស្នួល មាន​ចំនួន ១២ភូមិ គឺ​ភូមិ​ទួលអុក ភូមិ​ទួលស្នួល ភូមិ​សង្គមមានជ័យ ភូមិ​រកា ភូមិ​ទួលត្រាច ភូមិ​ទួលតាកោ ភូមិ​បីម៉ែត្រ ភូមិ​តាប៉ាវ ភូមិ​ជើងច្រង់ ភូមិ​មុខភ្នំ ភូមិ​ចំរើន និង​ភូមិ​ភពថ្មី។ ទី២. ឃុំ​រការពប្រាំ មាន​ចំនួន ០៤ភូមិ គឺ​ភូមិ​សមរម្យ ភូមិ​ភ្នំលក ភូមិ​ពងទឹក និង​ភូមិវាលវង់៕



































សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
001478
ម្សិលមិញ :
005120
សរុប :
7104424
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា