May 02, 2017
នៅថ្ងៃ អង្គារ ៧កើត ខែពិសាខ ឆ្នាំរកា ព.ស.២៥៦០ ត្រូវនឹងថ្ងៃទី ០២ ខែឧសភា គ.ស.២០១៧  ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ ចុះ​មូលដ្ឋាន ដើម្បី​គាំទ្រ ការ​អនុវត្ត​កម្ម​វិធី​នយោបាយ និង​យុទ្ធសាស្រ្ត​ចតុកោណ​ដំ​ណាក់កាល​ទី៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ខេត្ត​ត្បូងឃ្មុំ រួម​និង​សហការី បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​ប្រជា​ពលរដ្ឋ​ពីរ​ឃុំ ក្នុង​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ គឺ​ទី១. ឃុំ​គរ មាន​ចំនួន ២១​ភូមិ រួម​មាន​ភូមិ​ល្វាតូច ភូមិ​សេះ ភូមិ​ត្រពាំងបី ភូមិ​ក្បាលបឹងសេះ ភូមិ​ក្បាលបឹង​សេះកើត ភូមិ​សុខសាន្ត ភូមិ​ទួលវិហារ ភូមិ​ដំណាក់​ពពេល ភូមិ​គរ ភូមិ​កណ្ដាល ភូមិ​សំបួរ ភូមិ​ទំនប់​សែនជ័យ ភូមិ​ក្បាលអូរ ភូមិ​ធ្នង់ ភូមិ​ទួលថ្មី ភូមិ​ទេពនិម្មិត ភូមិ​វាលចេញទឹក ភូមិ​វាឃ្មុំ៦ ភូមិ​វាលឃ្មុំ១៦ ភូមិ​៨ និង​ភូមិ១៥ ។ ទី២. ឃុំ​ថ្មពេជ្រ មាន​១៧ភូមិ រួមមាន​ភូមិ​ថ្មពេជ្រទី១ ភូមិ​ថ្មពេជ្រទី២ ភូមិ​ថ្មពេជ្រទី៣ ភូមិ​ដូង ភូមិ​ចៀស១ ភូមិ​ចៀស២ ភូមិ​ចំបក់ ​ភូមិគក ភូមិ​ភូមិពើក ភូមិ​រោងគោ ភូមិ​ទួលអូរពីរ ភូមិ​៦ ភូមិ​៧ ភូមិ​៨ ភូមិ​១០ ភុមិ​១៨ និងភូមិ៨៧។ ក្នុងឱកាសនោះ ឯកឧត្តម​ទេសរដ្ឋមន្រ្តី ជា សុផារ៉ា បាន​នាំ​មកនូវ​ប្រសាសន៍​ផ្ដាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី សម្ដេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី និង សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​​ឃុំ​គរ ឃុំ​ថ្មពេជ្រ។  ឯកឧត្តម​បានលើក​ឡើងថា បន្ទាប់​ពី​ប្រទេស​កម្ពុជា​ទទួល​នូវ​សុខ​សន្តិភាព​ពេញលេញ ក្រោម​យុទ្ធសាស្រ្ត ឈ្នះ ឈ្នះ របស់​ប្រមុខ​ដឹកនាំ​នៃ​រាជរដ្ឋាភិបាល គឺសម្ដេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី ដោយ​សម្ដេច​តែង​តែ​រិះគិត ដោយ​បញ្ញា​ឈ្លាសវៃ ស្វែង​រកសុខ​សន្តិភាព​ពេញលេញ ជា​ឱកាស​សម្រាប់​ការ​ស្ដារ និង​អភិវឌ្ឍ​ប្រទេស​ជាតិ និង​ប្រជាជន និង​លុប​បំបាត់​នូវ​ស្លាក​ស្នាម​នានា ដែល​ជាតិ​និង​ប្រជាជន​ធ្លាប់​ទទួល​រង​ពី​អតីតកាល ហើយ​រហូត​មក​ទល់​បច្ចុប្បន្ន គ្រប់​បណ្ដា​ខេត្ត ក្រុង ស្រុក ឃុំ ទូទាំង​ប្រទេស​កំពុង​តែ​ទទួល​បាន​នូវសមិទ្ធិផល​ថ្មីៗ​ជា​ច្រើន​ថែមទៀត និង​មាន​ការ​អភិវឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​វិស័យ។ បច្ចុប្បន្ន​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ឈាន​ដល់​ដំណាក់​កាលមួយ ដែល​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​​មាន​ការ​រីក​ចម្រើន ក្នុង​ជីវភាព​គ្រួសារ និង​សំបូរ​សប្បាយ ដូច្នេះ​ហើយ ឯកឧត្តម​ទេសរដ្ឋមន្រ្តី     ក៏បាន​អំពាវ​នាវ​ដល​ប្រជា​ពលរដ្ឋ​ទាំងអស់​ឱ្យ​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នា​ពេល​ខាង​មុខ​នេះ​ឱ្យ​បាន​គ្រប់ៗ​គ្នា ហើយប្រជា​ពលរដ្ឋ​គួរ​តែ​ជ្រើស​រើស​ការ​បោះឆ្នោត ដើម្បី​បន្ត​សន្តិភាព គ្មាន​សង្គ្រាម​ដូច​កាល​ពី​អតីតកាល ហើយ​គួរតែ​ជ្រើស​រើស​យក​បេក្ខភាព​មេ​ឃុំ ដែល​មាន​សមត្ថភាព ដែល​បាន​បំរើ​ប្រជា​ពលរដ្ឋ​ចាប់តាំង​ពី​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ មក ដោយ​ពួកគាត់​បាន​ខិត​ខំប្រឹង​ប្រែង​ក្នុង​ការ​អភិវឌ្ឍ​ភូមិ-ឃុំ ឱ្យ​មាន​ការ​រីក​ចម្រើន​ដូចសព្វ​ថ្ងៃនេះ ៕






























សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000903
ម្សិលមិញ :
002904
សរុប :
8368418
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា