April 30, 2017
នៅ​ព្រឹកថ្ងៃ អាទិត្យ ៥កើត ខែ​ពិសាខ ឆ្នាំរកា ព.ស. ២៥៦០ ត្រូវនឹង​ថ្ងៃទី ៣០ ខែ​មេសា គ.ស. ២០១៧ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ត្រួត​ពិនិត្យ និង​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់​កាលទី៣ របស់​រាជរដ្ឋាភិ​បាលកម្ពុជា តំណាង​ដ៏ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​​ឆ្លង​ឧបដ្ឋាន​សាលា និង​សមិទ្ធផល​នានា​ក្នុង​វត្ត​វិហារ​ទន្ទឹម សង្កាត់​សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

ក្នុងឱកាស​នោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា  បាន​នាំន​​​មក​​នូវ​​​ប្រសាសន៍​​ផ្ដាំ​ផ្ញើ​សាក​សួរ​សុខទុក្ខ​ពី សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​ សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត  ប៊ុនរ៉ានី ហ៊ុនសែន ជូន​ដល់​ព្រះសង្ឃ ប្រជា​ពលរដ្ឋ នៅ​ក្នុង​សង្កាត់​សួង ក្រុង​សួង ដែល ជា​និច្ចកាល​សម្ដេច​តែងតែ​បាន​គិត​គូរ​យក​ចិត្ត​ទុកដាក់ ពី​សុខទុក្ខ ក្ដី​កង្វល់ បញ្ហា​ប្រឈម និង​សំណូមពរ​នានា​របស់ ប្រជា​ពលរដ្ឋ និង​បាន​ដឹក​នាំ​ប្រទេស​ជាតិ​ឱ្យ​មាន​សុខ​សន្ដិភាព​ពេញ​ផ្ទៃប្រទេស ផ្ដល់​ការ​អនុគ្រោះ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ឱ្យ​មាន​ការ​រីក​ចម្រើន​លូតលាស់​លើ​គ្រប់​វិស័យ ទាំង​វិស័យ​អាណាចក្រ និង​ពុទ្ធចក្រ ជា​ពិសេស​ប្រជា​ពលរដ្ឋ​បាន​រស់​នៅ​ដោយ​ភាព​សុខ​ដុមរមនា មានជីវភាព​ធូរធារ សំបូរ​សប្បាយ កាត់​បន្ថយ​ភាព​ក្រីក្រ និង​ធានា​បាន​កំណើន​សេដ្ឋកិច្ច​ជាតិ ប្រកប​ដោយ​ចីរភាព ក្នុង​អត្រា ៧%​ប្រចាំឆ្នាំ​។ ឯកឧត្តម​ទេសរដ្ឋមន្រ្តី បាន​ចាត់​ទុក​សមិទ្ធិផល​នានា​ក្នុងវត្ត​វិហារទន្ទឹម ដែល​ត្រូវ​សម្ពោធ​ឆ្លង​ឱ្យ​ប្រើ​ប្រាស់​នា​ពេល​នេះ ថា​ជា​សមិទ្ធិផល​ដ៏​វិសេស​វិសាល​សម្រាប់​ជា​គុណ​ប្រយោជន៍​រួម​របស់​ប្រជា​ពលរដ្ឋ ក្នុង​សង្កាត់​សួង ក្រុង​សួង ទាំង​មូល និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត ដើម្បី​ធ្វើ​កិច្ច​គោរព​ប្រតិបត្តិ​ផ្នែក​ព្រះ​ពុទ្ធ​សាសនា។  ឯកឧត្តម​​ទេសរដ្ឋមន្រ្តី បាន​​បញ្ជាក់​ថា នៅ​​ទូទាំង​​ប្រទេស​​មាន​​វត្ត​​ប្រមាណជា ៤៩០០​វត្ត ហើយ​​វត្ត​​នេះ​​គឺ​​ជា​សមិទ្ធិផល​​ថ្មី​មួយ​ទៀត ខាង​ផ្នែក​ពុទ្ធចក្រ ដែល​កកើត​ឡើង​ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ក៏​ជា​មោទនៈភាព សម្រាប់​ប្រជាព​លរដ្ឋ នៅ​ក្នុង​ក្រុងសួង ខេត​​តត្បូងឃ្មុំ ទាំងមូល​ផងដែរ។  ជាមួយនេះ ឯកឧត្តម​ទេសរដ្ឋមន្រ្តី  ជា សុផារ៉ា បានថ្លែង​អំណរ​គុណ​ដល់​ប្រជា​ពុទ្ធបរិស័ទ និង​សប្បុរសជន​ទាំងអស់ ដែល​បាន​រួម​ចំណែក​ក្នុងការ​បរិច្ចាក​ធនធាន​ផ្ទាល់ខ្លួន ជួយ​ឧបត្ថម្ភ​ជ្រោម​ជ្រែង ដើម្បី​សម្រេច​នូវ​ការ​សាងសង់​សមិទ្ធិផល​ដ៏​ល្អ​នេះ​ឡើង សម្រាប់​ទុក​ជា​សម្បត្តិ​គរុភ័ណ្ឌ ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា។ ឆ្លៀត​ឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្រ្តី ក៏បាន​អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​ទាំងអស់​ឱ្យ​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នា​ពេល​ខាងមុខ នេះ​ឱ្យ​បាន​គ្រប់ៗ​គ្នា ហើយ​គួរ​តែ​ជ្រើស​រើស​យក​បេក្ខភាព​មេ​ឃុំ ចៅ​សង្កាត់ ដែល​មាន​សមត្ថភាព ដែល​បានបម្រើ​ប្រជា​ពលរដ្ឋ​ចាប់តាំង​ថ្ងៃ​ក្រោយ​រំដោះ ៧ មករា ឆ្នាំ ១៩៧៩ មក ដោយ​ពួកគាត់​បាន​ខិត​ខំ​ប្រឹងប្រែង​ក្នុងការ​អភិវឌ្ឍ ឃុំ សង្កាត់ ឱ្យ​មាន​ការ​រីក​ចម្រើន​ដូច​សព្វ​ថ្ងៃនេះ៕
 

















សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
001107
ម្សិលមិញ :
002884
សរុប :
7119039
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា