June 16, 2017
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានរៀបចំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារផ្ដល់សេវាសាធារណៈរយៈពេល ០៥ខែ ដើមឆ្នាំ២០១៧ ដែលរៀបចំឡើងដោយ ក្រុមការងារជំនាញច្រក ចេញ-ចូលតែមួយ រដ្ឋបាលក្រសួង ដែលមានសមាសភាពអញ្ជើញចូលរួមមកពីអង្គភាពពាក់ព័ន្ធ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត។  អង្គប្រជុំបានពិភាក្សាលើចំណុចខ្លាំង និងបញ្ហាប្រឈមមួយចំនួន ដែលបានជួបប្រទះកន្លងមក ហើយអង្គប្រជុំបានដាក់ចេញនូវទិសដៅអនុវត្តបន្តដូចតទៅ៖ ១/. ផ្សព្វផ្សាយព័ត៌មាន ស្ដីពីការផ្ដល់សេវាសាធារណៈ លើវិស័យដីធ្លី និងសំណង់ ឱ្យបានទូលំទូលាយតាមរយៈគេហទំព័រ ទូរទស្សន៍ ២/. ព័ត៌មានស្ដីពីសេវាត្រូវរៀបចំឱ្យមានភាពងាយយល់ ច្បាស់លាស់ និងមានបច្ចុប្បន្នភាព ៣/. គ្រប់ការិយាល័យច្រក ចេញ-ចូលតែមួយ មានក្រុមពិភាក្សា និងពិគ្រោះយោបល់ ដើម្បីសម្របសម្រួល និងជួយបំពេញបែបបទ ជូនប្រជាពលរដ្ឋ តាមការចាំបាច់ ៤/. មន្រ្តីផ្ដល់សេវាត្រូវមានភាពរួសរាយរាក់ទាក់ មានសុជីវធម៌ និងមិនរើសអើង ៥/. ការិយាល័យច្រក រៀបចំយន្តការ តាមដាន ត្រួតពិនិត្យ វាយតម្លៃ និងកែលំអរជាប្រចាំ ៦/. គោរពពេលវេលាផ្ដល់សេវាឱ្យបានទៅតាមច្បាប់កំណត់ ៧/. មិនយកកម្រៃសេវាលើសច្បាប់កំណត់ ៨/. រៀបចំប្រអប់សំបុត្រ និងផ្ដល់លេខទូរស័ព្ទ ដើម្បីឱ្យប្រជាពលរដ្ឋ ផ្ដល់ព័ត៌មានត្រឡប់ និង៩/. ដោះស្រាយពាក្យបណ្ដឹង អំពីសេវាសាធារណៈ លើវិស័យដីធ្លី និងសំណង់ឱ្យបានទាន់ពេលវេលា ៕









ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
004177
ម្សិលមិញ :
006510
សរុប :
2910497
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា