July 14, 2017
១. ការបូកសរុបទិន្នន័យសំណង់ទូទាំងប្រទេស ០៦ខែ ឆ្នាំ២០១៧​
ក្នុង​រយៈ​ពេល ៦ខែ​ដើមឆ្នាំ ២០១៧ នេះ ទាំង​សមត្ថកិច្ច​ថ្នាក់​ក្រោម​ជាតិ និង​ថ្នាក់​រាជធានី ខេត្ត បាន​ផ្ដល់​លិខិត​អនុញ្ញាត​សាងសង់ ចំនួន ១.៥២៣ គម្រោង មាន​ផ្ទៃ​ក្រឡា​សំណង់​សរុប ៧.២៨៤.៦៧៥​ម៉ែត្រការ៉េ មាន​តម្លៃ​ប៉ាន់​ស្មាន ៤.៩៤៣.៥២៣.៥១៧​ដុល្លារ​សហរដ្ឋ​អាមេរិក បើ​ប្រៀប​ធៀប​ទុន​វិនិយោគ​ក្នុង​រយៈ​ពេល​ដូច​គ្នា​នឹង​ឆ្នាំ​២០១៦ ចំនួន ១.១៨៣គម្រោង មាន​ផ្ទៃ​ក្រឡា​សំណង់​សរុប ចំនួន ១០.៥១២.២៦១​ម៉ែត្រការ៉េ មាន​តម្លៃ​ប៉ាន់ស្មាន ៣.៨៧៩.០៥៨.៤៨២​ដុល្លារ​សហរដ្ឋ​អាមេរិក មាន​ការ​កើន​ឡើង​ទុន​វិនិយោគ​ប្រមាណ ២៧,៤៤%
២. ទិន្នន័យ​បុរី​លំនៅឋាន និង​អគារ​ខ្ពស់ៗ
ក្នុង​រយៈ​ពេល ០៦ខែ ឆ្នាំ ២០១៧ មាន​ទីក្រុង​រណប​បុរី​​លំនៅឋាន​មាន​លក្ខណៈ​ជា​បុរីសរុប​ចំនួន ១៤ទីតាំង មាន​អគារ​ខ្ពស់​ចាប់​ពី ០៥​ជាន់ ឡើង​ទៅ​មាន​ចំនួន សរុប ៤៣​អគារ។ គិត​ពី​ឆ្នាំ ២០០០ ដល់ ០៦ខែ ឆ្នាំ​២០១៧ ការ​បោះ​ទុន​វិនិ​យោគ​វិស័យ​​ឯកជន​មក​ពីបរទេស​ចំនួន ១៨ប្រទេស មាន​ចំនួន ៣០៩គម្រោង មាន​ផ្ទៃ​ក្រឡា​សំណង់​សរុប ១៣.៤៦២.០២៣​ម៉ែត្រការ៉េ មាន​តម្លៃ​ប៉ាន់​ស្មាន​ទុន​វិនិយោគ​សាងសង់ ៤.៦៨៦.៨០៧.១០១​ដុល្លារ​សហរដ្ឋ​អាមេរិក។
៣. អំពីការចុះបញ្ជីក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់
ក្នុង​រយៈ​ពេល ០៦​ខែ ឆ្នាំ២០១៧ ក្រសួង​បាន​ចុះ​បញ្ជី​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់ និង សាងសង់ នៅ​មាន​សុពលភាព​ចំនួន ១០០៦ក្រុមហ៊ុន ក្នុងនោះ ៖ (១) ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់ មាន​ចំនួន ៤០​ក្រុមហ៊ុន និង (២) ក្រុមហ៊ុន​សាងសង់​មាន​ចំនួន ៩៦៦ ក្រុមហ៊ុន។ ក្នុងនោះ មាន​ក្រុម​ហ៊ុន​អាជីវកម្ម​សិក្សា​គម្រោង​ប្លង់ និង​សាង​សង់​ជន​បរទេស​នៅ​មាន​សុពលភាព​ចំនួន ៤០៨​ក្រុមហ៊ុន។ រូបវ័ន្ត​បុគ្គល​សិក្សា​គម្រោង​ប្លង់​នៅ​មាន​សុពលភាព​ចំនួន ១១៣រូប ក្នុង​នោះ​ស្ថាបត្យករ ៨០រូប និង​វិស្វករ​ចំនួន ៣៣រូប និង​បាន​ចុះ​បញ្​ជីស្ថាបត្យករ​នៅ​គណៈស្ថាបត្យករកម្ពុជា បានចំនួន ៣៨រូប។ នេះ​​បើ​តាម​ការ​ឱ្យដឹងពី ឯកឧត្តម ឡៅ ទិព្ធសីហា អនុរដ្ឋលេខា​ធិការ​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់








 
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000882
ម្សិលមិញ :
006528
សរុប :
3108192
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា