November 06, 2017
នៅព្រឹកទី ០៦ ខែវិច្ឆិកា គ.ស.២០១៧ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនី យកម្ម និងសំណង់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ តាមដានវឌ្ឍនភាពការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា គ.ស. ២០១៧ ។-

បន្ទាប់ពីការអានប្រកាសតែងតាំង និង បទអន្តរាគមន៍ ស្ដីពី “វឌ្ឍនភាពនៃការដោះស្រាយវិវាទដីធ្លី” ដោយ ឯកឧត្តម ឡោ ដាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្តី បទអន្តរាគមន៍ស្ដីពី “វឌ្ឍនភាពនៃការកសាងផែនទីប្រើប្រាស់ដី ផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដីខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំសង្កាត់” ដោយ ឯកឧត្តម ឆាយ ឫទ្ធីសែន អគ្គនាយករៀបចំដែនដី និងនគរូបនីយកម្ម និងបទអន្តរាគមន៍ស្ដីពី “វឌ្ឍនភាពលើការងារលំនៅឋាន និងការងារសម្បទានដីសង្គមកិច្ច” ដោយ ឯកឧត្តម បេងហុង សុជាតិខេមរ៉ូ អគ្គនាយកលំនៅឋាន ព្រមទាំងបទអន្តរាគមន៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត ឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា មានប្រសាសន៍ថា ការចុះបញ្ជីដីធ្លី គឺជាគោលដៅរបស់ក្រសួង។ ជារួមគ្រប់ខេត្តទាំងអស់ត្រូវប្រកាសតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលការប្រកាសតំបន់វិនិច្ឆ័យនេះ មិនមែនធ្វើតែមួយ ចប់រួចរាល់ហើយ ទើបចូលទៅប្រកាសតំបន់វិនិច្ឆ័យមួយទៀតនោះទេ គឺនីតិវិធី និងកម្មវិធីត្រូវតែដើរឱ្យស្របគ្នា។ ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជំរុញឱ្យថ្នាក់ដឹកនាំទាំងអស់ តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់គ្រប់គ្រង់មន្រ្តីរាជការក្រោមឱវាទឱ្យមានប្រសិទ្ធភាព។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជំរុញឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត ធ្វើរបាយការណ៍មកក្រសួងសម្រាប់បូកសរុបរបាយការណ៍ប្រចាំឆ្នាំ២០១៧ ខាងមុខនេះ និងបានស្នើឱ្យមន្ទីរចុះបញ្ជីដីគរុភណ្ឌរបស់វត្តនៅទូទាំងប្រទេសតាមរាជធានី-ខេត្តរបស់ខ្លួន។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានស្នើឱ្យបង្កើតក្រុមការងារសិក្សាគម្រោងប្លង់ស្ថាបត្យកម្ម ដើម្បីពន្លឿនការស្នើសុំលិខិតអនុញ្ញាតសាងសង់ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព៕






















 
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000670
ម្សិលមិញ :
006336
សរុប :
3156269
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា