January 17, 2018
នាព្រឹក​ថ្ងៃពុធ  ១កើត ខែ​មាឃ ឆ្នាំ​រកា នព្វស័ក ព.ស. ២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៨ ឯកឧត្តម​បណ្ឌិត ថេង ច័ន្ទសង្វារ អនុរដ្ឋ​លេខាធិការ ក្រសួង​រៀបចំ​ដែនដី​ នគរូប​នីយកម្ម និង​សំណង់ ដឹកនាំកិច្ច​ប្រជុំ​ពិភាក្សា​ជាមួយ លោក TANAKA Kotaro អនុ​ប្រធាន​ថ្​មីរបស់​ទី​ភ្នាក់​ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ប្រចាំ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា លើ៖ ១).កិច្ច​សហ​ប្រតិបត្តិការ​រវាង​ក្រសួង​រៀបចំ​ដែនដី​ នគរូប​នីយកម្ម និង​សំណង់ និង​ក្រសួង​ដែនដី ហេដ្ឋា​រចនា​សម័្ពន្ធ ដឹក​ជញ្ជូន និង​ទេសចរណ៍​ជប៉ុន ២).ព័ត៌មាន​សង្ខេប​ពី​ការងារ​មួយ​ចំនួន និង​រចនា​សម្ព័ន្ធ​នៃ​អគ្គនាយក​នីមួយៗ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់។ ៣).គម្រោង​ស្នើ​សុំ​ការ​ជួយ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​ជប៉ុន​ដល់​អគ្គនាយកដ្ឋាន​នីមួយៗ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់៕






ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
001010
ម្សិលមិញ :
003397
សរុប :
3587017
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា