February 14, 2018
ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អមដំណើរដោយ ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ ព្រមទាំងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត រួមនឹងមន្រ្តីជំនាញពាក់ព័ន្ធ បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ និងយោធិនចូលនិវត្តន៍ ស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀងនាព្រឹកថ្ងៃពុធ ១៤រោខ ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៨។
ក្នុងពិធីជួបសំណេះសំណាលនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា បាននាំប្រសាសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិតិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធ និងយោធិនចូលនិវត្តន៍ ស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ ឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានមានប្រសាសន៍ថា បច្ចុបប្បនេះ មានកងកម្លាំងប្រដាប់អាវុធ និងយោធិនចូលនិវត្តន៍ចំនួន ២០០ខ្នងផ្ទះ បានចូលមកស្នាក់នៅជាមួយគម្រោងនេះ។ ទន្ទឹមនេះក្រុមការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ សហការជាមួយក្រុមការងារក្រសួងអភិវឌ្ឍជនបទ រួមនឹងអាជ្ញាធរខេត្ត បាននឹងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគាំទ្រជីវភាពរស់នៅរបស់បងប្អូននៅទីនោះមានភាពងាយស្រួលបន្ថែមទៀត ដើម្បីជាការតបស្នងស្នាដៃរបស់បងប្អូនដែលបានជួយសម្រេចភារកិច្ចជូនជាតិ មាតុភូមិឱ្យបានល្អប្រសើនៅក្នុងកិច្ចការពារសន្ដិភាព ការពារនឹងគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលចាប់តាំងពីឆ្នាំ១៩៧៩មក។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបជូនថា នឹងខិតខំធ្វើឱ្យទីនេះក្លាយជាភូមិដ្ឋានគម្រូលើគ្រប់វិស័យ ជាមួយនឹងការស់នៅប្រកបដោយសុវត្ថិភាព សណ្ដាប់ធ្នាប់ និងការបង្កបង្កើនផលល្អ តាមរយៈការផ្ដល់ផ្ទះ និងដីសម្រាប់ធ្វើការដាំដុះ ចិញ្ចឹមសត្វជាដើម ដើម្បីក្លាយជាភូមិផលិតគ្រប់បែបយ៉ាង កុំឱ្យដីនៅទំនេរចោលដែលអាចជួយរកចំណូលបំពេញបន្ថែមទៀត។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តថា ការតស៊ូនៅក្នុងជីវភាពពិតជាមានសារៈសំខាន់ណាស់ ក្នុងដំណាក់កាលដែលបងប្អូនកំពុងកសាងជីវភាព។ ឯកឧត្តទេសដ្ឋមន្ត្រី ក៏បានជូនពរឱ្យបងប្អូនដែលបានចូលមករស់នៅក្នុងគម្រោងនេះ សម្រេចបានស្នាដៃល្អ ដូចដែលបានបងប្អូនបានបំពេញភារកិច្ចកសាងជាតិ និងបន្តគាំទ្រគោនយោបាយរបស់រាជរដ្ឋាភិបាល ដូចដែលបានគាំទ្រតាំងពីឆ្នាំ១៩៧៩ មក ដើម្បីឱ្យប្រទេសជាតិបានបន្តរីកចម្រើនទៅមុខបន្ថែមទៀត។
ឯកឧត្តម អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី បានបញ្ឈប់ផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៀតហើយ ដោយសម្ដេចបានផ្ដោតការយកចិត្តទុកដាក់លើការផ្ដល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋ ជាពិសេសកងកម្លាំងប្រដាប់អាវុធ និងយោធិនចូលនិវត្តន៍ ដែលមានជីវភាពខ្វះខាត ដើម្បីបង្កលក្ខណៈឱ្យជីវភារបស់ពួកគាត់បានរស់នៅសមរម្យ ដូចប្រជាពលរដ្ឋទូទៅដែរ ដូច្នេះហើយសម្ដេចបានណែនាំឱ្យឯកឧត្តម សហការជាមួយឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ស្វែងរកទីតាំងដីសាងសង់គម្រោងនេះឡើង។ ទន្ទឹមនេះ ឯកឧត្តម ក៏បានជំរុញឱ្យពួកគាត់ស្វែងរកមុខរបស់បន្ថែមទៀត ដូចជា ជួសជុលកង់ ម៉ូតូ លក់ដូរឥវ៉ាន់ចាប់ហួយជាដើម ដើម្បីបំពេញតម្រូវការឱ្យបានកាត់តែប្រសើរឡើងបន្ថែមទៀត ព្រមទាំងជំរុញឱ្យមានការបង្កើតផ្សារ សម្រាប់លក់ ទិញនិងដោះដូរទំនិញផងដែរ។
ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឱ្យកងកម្លាំងប្រដាប់អាវុធ និងយោធិនចូលនិវត្តន៍ ដែលបានទទួលផ្ទះនិងដីនៅពេលនេះ បានមានប្រសាសន៍ថ្លែងអំណរគុណជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិតិព្រឹទ្ធបណ្ឌិត ដែលសម្ដេចបានយកចិត្តទុកដាក់ផ្ដល់អំណោយដ៏ថ្លៃថ្លាបំផុតជូនដល់កងកម្លាំងប្រដាប់អាវុធ និងយោធិនចូលនិវត្តន៍ ដែលមានគុណបំណាច់ចំពោះប្រទេសជាតិ ព្រមទាំងថ្លែងអំណរគុណដល់ ឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា និង ឯកឧត្តម អ៊ុក រ៉ាប៊ុន ដែលបានឆ្លៀតពេលធ្វើដ៏ល្អនេះ ក្នុងការផ្ដល់រួមទាំងបែបបទគ្រប់យ៉ាងក្នុងការរៀបចំធ្លី និងផ្ទះសប្បែងនេះ ជាពិសេសផ្ដល់អណ្ដូងទឹក បង្គន់ ផ្លូវលំ។ ទន្ទឹមនេះ ខេត្តបានរៀបចំឱ្យបណ្ដាមន្ទីរជំនាញទាំងអស់ ក្នុង២០០ខ្នងផ្ទះនេះ មន្ទីរណាទទួលប៉ុន្មានខ្នងផ្ទះ ដើម្បីពិនិត្យមើលក្នុងការដាំដុះដំណាំផ្សេងៗ និងជួយជ្រោមជ្រែងសព្វបែបយ៉ាងទាំងអស់ ពិនិត្យនិងជីកប្រឡាយទឹក រៀបចំបណ្ដាញអគ្គីសនី ហើយខេត្តក៏បានទុកដីទំនេរ១ហិកតា ដើម្បីសាងសង់ផ្សារផងដែរ៕
ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា និង ឯកឧត្តម អ៊ុក រ៉ាប៊ុន បាននាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិតិព្រឹទ្ធបណ្ឌិត រួមមានអណ្ដូង៣៥ បង្គន់អនាម័យ២០០ ផ្ដូវក្រាលគ្រួសក្រហម ១៨ខ្សែរ ក្នុងមួយខ្សែរ ០.៥គីឡូម៉ែត្រ រួមទាំងផ្ដល់ជូនក្នុងមួយគ្រួសារនូវ ថវិកា ១០ម៉ឺនរៀល អង្គរ ៥០គីឡូក្រាម ទឹកសុទ្ធ១កេះ មី១កេះ ទឹកស៊ីអ៊ីវ១យូ ទឹកត្រី១យូ ស្ករស១គីឡូក្រាម ប្រឹងឆា ១លីត្រ និង ប៊ីចេង ១កញ្ចប់់ ផងដែរ៕












ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
003258
ម្សិលមិញ :
002858
សរុប :
3928116
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា