January 14, 2021

នៅព្រឹកព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤​​ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២១ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រូចឆ្មារ បានអញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​​ប្រជាពលរដ្ឋ​នៅភូមិ​ទី​២ និង​ភូមិទី៣  ឃុំ​ព្រែកអាជី  ស្រុក​ក្រូចឆ្មារ  និង​ពិនិត្យការបូមទឹក​ពី​ទន្លេ​មេគង្គ និង​ស្តារ​ប្រឡាយ​ព្រែក​គគីរ និង​ប្រឡាយ​ទួលតាចក់ ដែល​ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តីកំពុង​ឧបត្ថម្ភ​គាំទ្រ ដើម្បី​ស្រោចស្រព សង្គ្រោះ​ផ្ទៃដី​ចម្ការ​ដំណាំ និង​បន្លែ​របស់​ប្រជាពលរដ្ឋ​សរុប​ប្រមាណ  ២០០ហិកតា។ ក្នុងឱកាស​នោះ​ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី ជា សុផារ៉ា បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាក​សួរ​សុខទុក្ខ និងការ​នឹករលឹក​ពី​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល​សម្តេច​តែងតែ​គិតគូរ​យកចិត្ត​ទុកដាក់​ពី​សុខទុក្ខ​ និង​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម ក្តី​កង្វល់របស់​ប្រជាពលរដ្ឋ​ធ្វើ​យ៉ាងណា​​ឱ្យ​ពួកគាត់​មាន​សេចក្តី​សុខ សុភមង្គល និង​ជីវភាព​គ្រួសារ​កាន់តែ​ប្រសើរ​ឡើង​។ ជាមួយ​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ ក្រោយ​ពេល​ទទួល​បាន​ទឹកប្រើប្រាស់​គ្រប់គ្រាន់​ហើយនោះ ត្រូវចេះ​បង្កបង្កើន​ផល​ដំណាំ និង​បន្លែ​ឱ្យ​បាន​ច្រើន​ ដើម្បី​ផ្គត់ផ្គង់​ក្នុង​គ្រួសារក៏​ដូច​ជា​សម្រាប់​យក​ទៅ​ចែកចាយ​នៅតាម​ទីផ្សារ សំដៅ​ទទួល​បាន​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ផងដែរ។ដោយសារ​បច្ចុប្បន្ន​ពិភពលោក ក៏ដូចជា​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូវីត ១៩ នោះ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី ជា សុផារ៉ា បាន​ជំរុញ​ដល់​ប្រជា​ពលរដ្ឋ​ត្រូវ​យក​ចិត្តទុក​ដាក់​អនុវត្ត​វិធានការ​អនាម័យ ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ដោយ​ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​អាល់កុល​ ឬជែល និង​​ត្រូវពាក់​ម៉ាស​ជា​ប្រចាំ ដើម្បី​ទប់ស្កាត់​ការ​ចម្លងជំងឺ​កូវីត ១៩ កុំឱ្យឆ្លងរាល​ដាល​ចូល​ក្នុង​សហគមន៍បាន។ ក្នុងថ្ងៃ​ដដែល​នោះដែរ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នគរូបនីយកម្ម  និងសំណង់  និងជាប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ស្រុក​ក្រូចឆ្មារ បានបន្ត ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​នៅភូមិសំរោង ឃុំក្រូចឆ្មារ និងភូមិទី៦ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ដើម្បី​ពិនិត្យ​លទ្ធភាព​រក្សា​ទឹក​ទុក​នៅ​រដូវ​ទឹកស្រក និងពិនិត្យ ការ​អន្តរាគមន៍​បូមទឹក ពី​ព្រែកចាម ចូល​ក្នុង​ប្រឡាយប្រវែង ៤គីឡូម៉ែត្រ ដែល​ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តីកំពុង​ឧបត្ថម្ភ​គាំទ្រ​ ដើម្បីស្រោចស្រព សង្គ្រោះផ្ទៃដីចំការដំណាំ និងបន្លែ របស់​ប្រជាពលរដ្ឋ​ចំនួន ៦ភូមិ សរុបប្រមាណ ២០០ហិកតា។ បន្ទាប់​មក​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី រួមនិង​ក្រុមការងារ​ក៏បានបន្តជួប​សំណេះ​សំណាល​ជាមួយ​ប្រជាកសិករនៅ​ភូមិ​បារាយណ៍ ឃុំឈូក និង​បាន​ចុះ​ពិនិត្យ​ការ​ស្តារ​ប្រឡាយ​នៅ​ចំណុច​អូរឃ្លីវ និង​ចំណុច​បឹងកាដេរ និង​ការ​អន្តរាគមន៍​បូមទឹក​ពី​បឹងកាដេរ​ ដែល​បាន​ក្លាយ​ជា​អាងស្តុក​ទឹក​ធម្មជាតិ ទំហំជាង  ៣០០ហិកតា   ក្រោយ​ពេល ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​សាងសង់​ទំនប់ស្ទាក់ទឹក​រួច។  បច្ចុប្បន្ន​ប្រជា​កសិករ​ចំនួន ២ភូមិ គឺ​ភូមិ​បារាយណ៍ និង​ភូមិ​ក្របីគ្រៀក  ឃុំឈូក សរុបជាង ៦០០ ខ្នងផ្ទះ ដែល​កន្លងមក​ជួប​បញ្ហា​ខ្វះទឹក​ស្រោចស្រព​ដំណាំ និង​ស្រូវ​ស្កក​បាត់ផល​រាល់ឆ្នាំ កំពុង​រីករាយប្រើប្រាស់​ទឹកបឹង​កាដេរ បង្កបង្កើនផល នៅ​លើផ្ទៃដីជាង ១៥០០ហិកតា។ ក្រោយ​មក​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានអញ្ជើញបន្តជួបប្រជាកសិករ នៅភូមិទី១ ទី២ ទី៣ ទី៤ និងទី៥ នៃឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ និងពិនិត្យការអន្តរាគមន៍បូមទឹកពីបឹងធំ​ចូល​ប្រឡាយ​អូរឈ្លើង និង​ប្រឡាយ​បឹងត្រស់ ដើម្បី​ស្រោចស្រពចម្ការ​ថ្នាំជក់ និង​ចម្ការ​ពោត ប្រមាណជាង ២៥០ ហិកតា ផងដែរ៕


















សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
002134
ម្សិលមិញ :
005907
សរុប :
8973956
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា