March 09, 2016
អនុវត្តតាមគោលការណ៏ដ៏ខ្ពង់ខ្ពស់របស់ឯឧ.ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ដ.ន.ស) នាម៉ោង៩ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការបានទទូលជួបប្រជុំនិងពិភាក្សាការងារ ជាមួយលោក Kamal Kishore Gupta និងលោក K.S Chandrasekhar អគ្គនាយកនិងជាតំនាងអ្នកអភិវឌ្ឍន៏អចលនទ្រព្យមកពីប្រទេសឥណ្ឌាដោយមានការចូលរួមពីតំនាងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា ។ ក្នុងកិច្ចជំនួបនេះឯឧ.រដ្ឋលេខាធិការបែ៉ន សុផលបានជំរាបជូនភ្ញៀវអោយពិនិត្យលទ្ធភាពជ្វើការវិនិយោគនៅកម្ពុជា និងអំពីការរីកចំរើននៃសេដ្ឋកិច្ច សង្គម និង កំណើនប្រជាសាស្ត្រ ពិសេសប្រជាជនរស់នៅទីក្រុង នឹងកើនដល់៤៤%នៃប្រជាជនសរុបជាង១៨លាននាក់នៅឆ្នាំ២០៣០ ដែលជាកត្តាតម្រូវការនៃការវិនិយោគជាច្រើនពីផ្នែកសាធារណ: ក៏ដូចជាឯកជនលើការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ពន្ធ័ អចលនទ្រព្យ និងលំនៅឋានព្រមទាំងវិស័យជាច្រើនទៀត ។





ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
005129
ម្សិលមិញ :
004800
សរុប :
2929112
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា