March 18, 2016
សេចក្ដីជូនដំណឹង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានបញ្ជូនឈ្មោះត្រូវធ្វើអត្តសញ្ញាណប៏ណ្ណប្រភេទថ្មីមេត្តាជ្រាបថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងនហាផ្ទៃ នឹងបញ្ជូនមន្រ្តីនគរបាលចុះមកធ្វើអត្តសញ្ញាណប័ណ្ណប្រភេទថ្មីជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួង រយៈពេល ០១ថ្ងៃ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ ចាប់ពីម៉ោង ០៨: ០០ព្រឹក នៅសាលប្រជុំជាន់ទី៨ នៃទីស្ដីការក្រសួង។ ដូចនេះ សូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មេត្តាអញ្ជើញចូលរួមភ្ជាប់នូវឯកសារពាក់ព័ន្ធរួមមាន៖ សំបុត្រកំណើត ចំនួន ០១ច្បាប់ (ច្បាប់ចម្លង), សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (ច្បាប់ចម្លង), អត្តសញ្ញាណប័ណ្ណហួសសុពលភាព ចំពោះការចំណាយបង់ថ្លៃសេវាធ្វើអត្តសញ្ញាណប័ណ្ណក្នុងម្នាក់ ១០,០០០រៀល (មួយម៉ឺនរៀល) សាមីខ្លួនត្រូវម្ចាស់ការចេញថ្លៃចំណាយរៀងៗខ្លួន៕

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
003375
ម្សិលមិញ :
003190
សរុប :
3283774
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា