March 25, 2016
នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំអគ្គលេខាធិការដ្ឋានគណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាដោយមានការចូលរួមពី ឯកឧត្តមអគ្គលេខាធិការរង ឯកឧត្តមទីប្រឹក្សា និងមន្រ្តីជំនាញជំនាញផ្នែកចំណុះអគ្គលេខាធិការដ្ឋានដើម្បីពិភាក្សាៈ)-អំពីយុទ្ធសាស្ត្រនិង ការជម្រុញការអនុវត្តអនុវត្តផែនការកែលម្អរតំបន់ឆ្នេរសមុទ្រខេត្តព្រះសីុហនុទាំង០៥ទីតាំង ស្របតាមប្រកាសស្តីពីការបង្កើតក្រុមការងារជំនួយការបច្ចេកទេសសម្រាប់ក្រុមការងារពិសេស ដើម្បីគាំទ្រការអនុវត្តផ្ទាល់ដល់គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុក្នុងនោះមានទី១ៈ ផ្នែកគាំទ្របច្ចេកទេសនៅបឹងព្រែកទប់ ទី២ៈ ផ្នែកគាំទ្របច្ចេកទេសនៅទីតាំងឆ្នេរឯករាជ្យ ទី៣ៈ ផ្នែកគាំទ្របច្ចេកទេសនៅទីតាំងឆ្នេរអូរត្រេះ ទី៤ៈ ផ្នែកគាំទ្របច្ចេកទេសនៅទីតាំងឆ្នេរអូរឈើទាល (អតីតឆ្នេរអារីស្តុន) ទី៥ៈ ផ្នែកគាំទ្របច្ចេកទេសនៅទៅតាំងកោះរ៉ុង ។ ). ពិភាក្សាទៅលើវឌ្ឍនភាពសេចក្តីព្រៀងច្បាប់ស្តីអំពីការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជានិងសេចក្តីព្រៀងអនុក្រឹត្យស្តីអំពីការគ្រប់គ្រងការអភិវឌ្ឍន៏តំបន់ឆ្នេរសមុទ្រកម្ពុជា ។




ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
005107
ម្សិលមិញ :
004800
សរុប :
2929090
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា