April 08, 2016
នា​ព្រឹក​ថ្ងៃសុក្រ ២កើត ខែចេត្រ ព.ស ២៥៥៩ ត្រូវ​នឹង​ថ្ងៃ​ទី ៨ ខែ​មេសា គ.ស ២០១៦ នាទី​ស្តី​ការ​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ ក្រោម​អធិប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំលើកទី ១ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដើម្បីពិភាក្សា និង​ណែ​នាំ​រក​វិធី​ដោះ​ស្រាយ​ការងារដែលនៅសេសសល់ ការងារដែលចាំបាច់ហើយត្រូវដោះស្រាយជាបន្ទាន់ និងរៀបចំទិសដៅបន្ត ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា​ត្រូវ​កំណែ​ទម្រង់​កាត់​បន្ថយ​រយៈពេលដំណើរការសេវាសាធារណៈដែលស្ថិតក្រោមទំនួលខុសត្រូវរបស់ក្រសួង ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា​ត្រូវ​កំណែ​ទម្រង់​កាត់​បន្ថយ​រយៈ​ពេល​ដំណើរ​ការ​សេវាសាធារណៈដែលស្ថិតក្រោមទំនួលខុសត្រូវរបស់ក្រសួង និងស្នើឲ្យមន្ត្រីក្រោមឱវាទទាំងអស់សហការ ដើម្បីជួយដោះស្រាយបញ្ហាលំបាកទាំងអស់របស់ប្រជាពលរដ្ឋ ដែល​ស្ថិត​ក្រោមសមត្ថកិច្ចរបស់ក្រសួង ។





   
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
001313
ម្សិលមិញ :
003410
សរុប :
4432390
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា