April 09, 2016
វេលា​ម៉ោង០៧ៈ៣០ នា​ទី ព្រឹក ថ្ងៃសៅរ៍ ៣កើត ខែចេត្រ ពស ២៥៥៩ ត្រូវនឹងថ្ងៃទី ៩ ខែមេសា គស ២០១៦ ឯកឧត្តម ជា សុផារ៉ា ទេស​រដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ តំណាង់​ដ៏​ខ្ពង់​ខ្ពស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បាន​អញ្ជើញ​ជាអធិបតី ក្នុង​ពិធី​សម្ពោធ​ឆ្លង សាលាធម្មសភា និង​សមិទ្ធ​ផល​នានា នៅ​វត្ត​ពោធិ​សាល នៅ​ឃុំប៉ឹស ២ ស្រុកក្រូច​ឆ្មារ ខេត្តត្បូងឃ្មុំ ។ មាន​ប្រសាសន៍​សំណេះ​សំណាល​ជាមួយ​អង្គពិធី​នា​ឱកាស​នោះ ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី បាន​លើក​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្នុងការកសាងនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាពសង្គម និង​សណ្តាប់​ធ្នាប់​សាធារណៈ ពីប្រទេសជាតិស្ថិតក្នុងសង្រ្គាមបាក់បែក ឲ្យមានភាពរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដូចសព្វថ្ងៃនេះ ។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏​បាន​ពន្យល់​ពីវឌ្ឍនភាពនានា នៃការខិតខំរបស់រាជរដ្ឋាភិបាល នៅក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅទូទាំងប្រទេស តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការអប់រំ ការ​ទាក់​ទាញ​អ្នកវិនិយោគ ការបង្កើតការងារ ដើម្បីកំណើនសេដ្ឋកិច្ចជាតិ និងការផ្តល់សេវាសាធារណៈផ្សេងៗ ដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ នៅ​ទី​បញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអំពាវនាវដល់ព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋទូទៅ ឲ្យចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីថែរក្សានូវរាល់សមិទ្ធិផល ដែល​បាន​កសាង​កន្លង​មក និងបន្តកសាងបន្ថែមទៀត ដើម្បីជីវភាពល្អប្រសើររបស់ប្រជាពលរដ្ឋ និងភាពសុខដុមនៅក្នុងសង្គមជាតិទាំងមូល ។ ក្នុង​កម្ម​វិធី​នេះ​ផង​ដែរ​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​មាន​ចំនួន​សរុប ៧១៩ នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋចំនួន៥០០នាក់(ក្នុងនោះតាជី២៥នាក់ យាយជី២៥នាក់) មន្រ្តីរាជការចំនួន៣៨នាក់ លោកគ្រូ-អ្នកគ្រូ ចំនួន៤៧នាក់(ស្រី២៧នាក់) សិស្សានុសិស្សចំនួន ១០០នាក់ ផ្នែកសន្តិសុខមានចំនួន២៩នាក់ គ្រូពេទ្យប្រចាំការចំនួន៥នាក់ ហើយក្នុងកម្មវិធីនេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានឧបត្ថម្ភជូនដូចខាងក្រោម៖
១- សម្រាប់វត្តពោធិសាលទទួលបានថវិកា ចំនួន ៥លានរៀល
២- សម្រាប់ស្រុកក្រូចឆ្មារទទួលបានថវិកា ចំនួន ១លានរៀល
៣- សម្រាប់ឃុំប៉ឹសទទួលបានថវិកា ចំនួន ១លានរៀល 
៤- តាជីយាយជី (៥០នាក់) ក្នុងម្នាក់ៗទទួលបាន ក្រណាត់ស ១ដុំ និងថវិកាចំនួន ១ម៉ឺនរៀល
៥- លោកគ្រូ-អ្នកគ្រូ (៤៧នាក់ ក្នុងនោះស្រី២៧នាក់) ក្នុងម្នាក់ៗទទួលបានសារុង១
៦- គ្រូពេទ្យប្រចាំការ (៥នាក់) ក្នុងម្នាក់ៗទទួលបានសារុង១
៧- សិស្សានុសិស្ស (១០០នាក់) ក្នុងម្នាក់ៗទទួលបានប៊ិច១ដើម សៀវភៅ២ក្បាល និងថវិកាចំនួន ៥០០០រៀល











 


ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000940
ម្សិលមិញ :
003941
សរុប :
3594989
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា